ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យកសំណាកមន្រ្តីភូមិបាលខណ្ឌជ្រោយចង្វារ ខណៈមន្រ្តីនគរបាលខណ្ឌ២នាក់ រកឃើញវិជ្ជមានកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ និង​ភូមិបាល​ខណ្ឌ​ជ្រោយចង្វារ ចំនួន​៣២​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក កាលពី​រសៀល ថ្ងៃ​ទី​១៤ ខែ មិថុនា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ការិយាល័យ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់ និង​ភូមិបាល​ខណ្ឌ​ជ្រោយចង្វារ ចំនួន​៣២​នាក់ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក កាលពី​រសៀល ថ្ងៃ​ទី​១៤ ខែ មិថុនា ឆ្នាំ​២០២១​នេះ ព្រមទាំង​ណែនាំ​អោយធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់​មន្ត្រី​ម្នាក់ និង​ក្រុម​គ្រួសារ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ។

ទោះបីជា​យ៉ាងណា ការ​ធ្វើតេស្ត​នោះ​មិន​ទាន់​ចេញ​ជា​លទ្ធផល​នៅឡើយ ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា ការ​ប្រមូលគ្នា​យក​សំណាក​នេះ បន្ទាប់​ពី​មន្ត្រី ភូមិបាល​ម្នាក់ រួម​ទាំង​ក្រុម​គ្រួសារ​បាន​រក​ឃើញ​ឆ្លង​វិជ្ជមាន​កូ​វី​ដ​១៩ កាលពី​ល្ងាច ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ។ បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ផង​ដែរ ព្រោះ​មន្ត្រី ដែល​ជា​អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល ក៏​បាន​ចូលរួម​អនុវត្ត​វិធាន​ការណ៍​រដ្ឋបាល​រុះរើ បែ​ចិញ្ចឹម​ត្រី ផ្ទះទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ កាលពី​ថ្ងៃ​ទី​១៣​ខែ មិថុនា​ផង​ដែរ ។

ទោះបីជា​យ៉ាងណា អ្នក​ពាក់ព័ន្ធ​ទាំងនោះ​មិន​ទាន់​ដឹង​ថា បាន​ឆ្លង​កូ​វី​ដ ឬ​យ៉ាងណា​នោះ​ទេ រង់ចាំ​លទ្ធផល​សិន ។

ដោយឡែក មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​២​នាក់​នៃ​អធិការដ្ឋាន​ជ្រោយចង្វារ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ បន្ទាប់​ពី​មន្ត្រី​នគរបាល​២២​នាក់ បាន​ធ្វើ​សំណាក កាលពី​វេលា​ក្បាល​ព្រលប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ ។

ក្រៅពី​អ្នក​វិជ្ជមាន ក៏​មាន​អធិការរង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​ម្នាក់ និង​នាយក​ប៉ុស្តិ៍​ជ្រោយចង្វារ កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ ។

ការ​ឈាន​ទៅ​ធ្វើ​សំណាក រក​ឃើញ​មន្ត្រី​នគរបាល​វិជ្ជមាន​នេះ ត្រូវ​បាន​គេ​បង្ហើប​អោយ​ដឹង​ថា ដោយសារ​តែ​មន្ត្រី​ទាំងនោះ​ចាប់​ជនសង្ស័យ​ម្នាក់ កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ជ្រោយចង្វារ មាន​ផ្ទុក​រោគ​កូ​វី​ដ​ជា​ហេតុ បណ្តាល​អោយ​មានការ​ឆ្លង​ទៅ​មន្ត្រី​នគរបាល​ព្រហ្ម​២​នាក់ និង​មួយ​ចំនួន​ទៀត​កំពុង​តែ​ធ្វើ​ច​ត្តា​ឡី​ស័ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ