ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​វ៉ាលិស​យក​ទៅ​បោះចោល ក្រោយ​បញ្ជូន​ទៅ​តុលាការ​(វីដេអូ)

2 ឆ្នាំ មុន
  • ភ្នំពេញ

លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជន​ជា​ឃាត​.​ករ​ជា​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​សាកស​.​ព​ក្នុង​វ៉ាលិស ហើយ​ដឹក​ពី​ភ្នំពេញ​យក​ទៅ​ប្លុង​ចោល​នៅ​មាត់ទន្លេ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំរឿង​ជន​ជា​ឃាត​.​ករ​ជា​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ រួច​ច្រក​សាកស​.​ព​ក្នុង​វ៉ាលិស ហើយ​ដឹក​ពី​ភ្នំពេញ​យក​ទៅ​ប្លុង​ចោល​នៅ​មាត់ទន្លេ ក្រោយ​វិហារ​ឥ​ស្លា​ម ស្ថិត​ក្នុងភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​នោះ បាន​ស្ថិត​នៅ​លើ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង បើក​ការ​សាកសួរ ។

លោក​អ្នកនាំពាក្យ​បន្ត​ថា ក្រោយ​បើក​ការ​សាកសួរ​លើ​សំណុំរឿង​នេះ​ចប់​សព្វគ្រប់ តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​លើ​ជនសង្ស័យ​ឈ្មោះ សៀន ហួរ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ពី​បទ​.​ឃាត​.​កម្ម​. ដោយ​មាន​ទា​រុ​.​ណ​កម្ម អំពើ​ឃោ​.​ឃៅ ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ (​ពោល​គឺ​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ​) ដែល​បទល្មើស​នេះ​មាន​ចែង​តាម​បញ្ញត្តិ​មាត្រា ២០៥ នៃ​ក្រម​ព្រ​ទណ្ឌ ។ បទ​.​ឃាត​.​កម្ម​ដោយ​មាន​ទា​រុ​.​ណ​កម្ម អំពើ​ឃោ​.​ឃៅ ឬ​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ ឃាត​.​កម្ម​ដែល​កើត​ក្នុង​ពេល ឬ​ក្រោយ​ពេល​ប្រព្រឹត្ត​អំពើ​ទារុណ​.​កម្ម អំពើ​ឃោ​.​ឃៅ ឬ​អំពើ​រំ​លោ​.​ភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។

ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​ថ្ងៃ​សវនាការ​ជ​នុំ​ជម្រះ​ទោស​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា នៅ​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ សៀន ហួរ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៤ ផ្លូវ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​អំពើ​ឃាត​.​កម្ម កា​.​ប់ស​ម្លា​.​ប់​ប្រពន្ធ​ឈ្មោះ គង់ វុ​ទ្ធី ហៅ​លី អាយុ​៥៧​ឆ្នាំ នៅផ្ទះ​របស់​ខ្លួន ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក លឹ​ម ប៊ុ​ន​ហេង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​សាកសួរ ។

អំពើ​ឃាត​.​កម្ម​.​ប្តី​ស​ម្លា​.​ប់​ប្រពន្ធ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅផ្ទះ​លេខ​៥៤ ផ្លូវ​៥ ៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ លុះ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា អ្នកស្រុក​ក៏​បាន​ប្រទះ​ឃើញ​សាកស​.​ព​មនុស្ស​ស្រី​ម្នាក់​ត្រូវ​ញាត់​ដាក់​ក្នុ​វ៉ាលិស​បណ្តែត​ទឹកទន្លេ​មរ​គ​ង្គ​នៅ​ចំណុច​ខាងក្រោយ​វិហារ​ឥ​ស្លា​ម ភូមិ​ព្រែក​តូច ឃុំ​ជី​រោទ៍​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

រោយ​ប្រទះ​ឃើញ​សាកស​.​ព​សមត្ថកិច្ច​ក៏​បាន​កំណត់​មុខសញ្ញា​ជន​ជា​ឃាត​.​ករ គឺ​បុរស​ជា​ប្តី​ដែល​ស​ម្លា​.​ប់​ប្រពន្ធ​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រួច​ដឹក​សាកស​.​ព​ទៅ​ទម្លាក់​ចោល​នៅ​ទីនោះ ។ បន្ទាប់​មក​សមត្ថកិច្ច​បាន​ប្រទះ​ឃើញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣៣០ ពណ៌​ស អត់​មាន​ពាក់​ស្លាក​លេខ ជា​មធ្យោបាយ​របស់​ជនសង្ស័យ ដើម្បី​ដឹក​យកស​.​ព​ទៅ​ប្លុង​ចោល​នៅ​លើ​ទឹកដី​ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

លុះ​ថ្ងៃ​ទី​១២ ខែមេសា កម្លាំង​ស​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ក្រោម​ការ​សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​នៅផ្ទះ​សំណាក់ «​នី​ឡា​» ស្ថិត​ក្នុងភូមិ​ជីប៉ា​ង ឃុំ​ផ្លូវ​មាស ស្រុក​រតន​មណ្ឌល ខេត្តបាត់ដំបង ។ ពេល​ចាប់ខ្លួន​ជន​ជា​ឃាត​.​ករ​បាន​ហើយ សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​មក​កាន់​រាជធានី​ភ្នំពេញ និង​បាន​ប្រគល់​ឧក្រិដ្ឋ​ឲ្យ​ទៅ​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​នីតិវិធី។

សរុប​មក​វិញ អំពើ​ឃាត​.​កម្ម​ដ៏​ឃោ​.​ឃៅ​ប្តី​កា​.​ប់ស​ម្លា​.​ប់​ប្រពន្ធ រួច​ញាត់​សាកស​.​ព​ក្នុង​វ៉ាលិស ហើយ​ដឹក​ពី​ភ្នំពេញ​យក​ទៅ​ទម្លាក់​ចោល​នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ ផ្តើម​ចេញពី​គ្រួសារ​មួយ​នេះ​រស់នៅ​មិន​ចុះសម្រុង​គ្នា មាន​ភាព​រកាំរ​កុះ ប្តឹងប្តល់​គ្នា​ដល់​តុលាការ​សុំ​ចែកផ្លូវ នឹង​ក្រោយ​នៅ​ថ្ងៃ​កើតហេតុ​នេះ ជន​រង​គ្រោះ​(​ប្រពន្ធ​) ក៏​បាន​មាន​ទំនាស់​គ្នា​ជាមួយ​ឈ្មោះ វួ​ច ហៀ​ង អាយុ​៧៥​ឆ្នាំ ត្រូវជា​បងជីដូនមួយ​របស់​ប្តី ដោយ​បាន​ដេញ​ចេញពីផ្ទះ ។ ខណៈ​ពេល​ទាស់​គ្នា​នោះ ប្តី (​ឃាត​.​ករ​) ក៏​បាន​ស្រែក​ខ្លាំង​ៗ និង​មាន​ទំនាស់​ជាមួយ​ប្រពន្ធ ហើយ​ប្រពន្ធ​បាន​ស្រែ​កថា អ្ហែង​ជាប់គុក​ហើយ​ប្រើ​ហិង្សា និង​បាន​យក​ទូរស័ព្ទ​ប្រុង​ទាក់ទង​ហៅ​ទៅ​អង្គការសិទ្ធិមនុស្ស ។

ពេល​នោះ​ប្តី​ក៏​បាន​ស្ទុះ​ទៅ​ចាប់​ប្រវាយប្រតប់ ហើយ​ប្រពន្ធ​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទប់ដេក ឯ​ប្តី​វិញ​ក៏​ទៅ​វាយ​នឹង​ដៃ និង​បាន​ទាញ​យក​កៅអី​ឈើ​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ទៅ​លើ​ឥដ្ឋ​សន្លប់​ស្តូកស្តឹង ។ បន្ទាប់​មក​ជន​ដៃដល់​ក៏​បាន​ចូល​ទៅ​ក្នុង​ចង្ក្រាន​បាយ រួច​យក​កាំបិត​ផ្គាក់​កាប់​ក​.​ដៃ​ឆ្វេង​ប្រពន្ធ​ដែល​កំពុង​តែ​ដេក​សន្លប់​នោះ​បន្ថែម​ទៀត រហូត​ដឹង​ថា ប្រពន្ធ​ស្លា​.​ប់​ហើយ ទើប​ប្តី​យក​វ៉ាលិស​ចំនួន​២ ដែល​មួយ​រៀបចំ​ដាក់​ខោអាវ​ខ្លួនឯង និង​មួយទៀត​ដាក់​សាកស​.​ព​ប្រពន្ធ ដើម្បី​ដឹក​យក​ទៅ​បោះចោល និង​គេចខ្លួន​ពី​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ។ ប៉ុន្តែ​ទីបំផុត ព្រលឹង​ជន​រង​គ្រោះ​បាន​អន្ទង​ហៅ​ប្តី​ជា​ឃាត​.​ករ​ដែល​លើកដៃ​ស​ម្លា​.​ប់​ប្រពន្ធ​ឲ្យ​ជាប់ជុច ដើម្បី​មក​ទទួល​ទណ្ឌ​.​កម្ម​ជាប់គុក​មួយ​ជីវិត​ក្នុង​ពន្ធនាគារ ។

គួរ​រំលឹក​ទៀត​ថា ៖ នាំ​ជន​ដៃដល់​ស​ម្លា​.​ប់​ប្រពន្ធ​ច្រក​វ៉ាលិស​ទៅ​បង្ហាញ​កន្លែង​កើតហេតុ និង​រឿង​ពិត​នៅ​ពីក្រោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ