ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនបរទេស​មួយ​រូប​ពាក់ព័ន្ធ បទ​ពេស្យាចារ​លើ​កុមារី​រហូត​ដល់​ទៅ​៤​នាក់

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ តុលាការ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ បាន​សម្រេច​ឃុំខ្លួន​ជនបរទេស​ម្នាក់ ពី​បទ ទិញ​ពេ​ស្សា​ចារ​លើ​កុមារ​

ខេត្តសៀមរាប ៖ តុលាការ​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ បាន​សម្រេច​ឃុំខ្លួន​ជនបរទេស​ម្នាក់ ពី​បទ ទិញ​ពេ​ស្សា​ចារ​លើ​កុមារ​។

លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត បានឱ្យ​ដឹង​ថា ជនបរទេស​នេះ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​។

លោក​បន្ត​ថា ដំណើររឿង គឺ​កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ម្តាយ​ក្មេង​រង​គ្រោះ​ចំនួន​៤​នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ជនបរទេស​ម្នាក់​មិន​ស្គាល់ឈ្មោះ និង​សញ្ញា​តិ ប៉ុន្តែ​តែ​ក្មេង​ៗ​ស្គាល់​មុខ​ច្បាស់ ហើយ​ហៅ​ថា Teacher​។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​រួច សមត្ថកិច្ច​ក៏​បាន​ធ្វើការ​សម្ភាសន៍​ក្មេង​ស្រី​រង​គ្រោះ​ទាំង​៤​នាក់​ដែល​មាន​អាយុ​ចាប់ពី ៖ ទី​១-​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​, ២- ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​, ៣- ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ និង​ទី​៤-​ក្មេង​ស្រី​មាន​អាយុ​១០​ឆ្នាំ​។

លោក​បាន​បញ្ជាក់​ថា បើ​តាម​ក្មេង​ស្រី​ទាំង​៤​នាក់ ពួក​គាត់​បាន​បំភ្លឺ​ថា ជនបរទេស​រូប​នោះ​បាន​ហៅ​ពួក​ខ្លួន​ទៅ​ផ្ទះ​ក្នុងភូមិ​ថ្មី សង្កាត់​​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ដោយ​ទិញ​ទូរស័ព្ទ ឱ្យ​ម្នាក់​១​គ្រឿង​។ បន្ទាប់​មក ជនបរទេស​រូប​នេះ​បានឱ្យ​ប្រាក់​ពី​១០​ដុល្លារ រហូត​ឡើង​ដល់​១០០​ដុល្លារ និង​បានឱ្យ​ពួក​ខ្លួន​លេង​កន្លែង​សម្ងាត់​របស់​គាត់ ហើយ​គាត់​បាន​លេង​កន្លែង​សម្ងាត់​របស់​ពួក​ខ្លួន​វិញ ក៏​ដូច​ជា​ឱប​ថើប​។ ហើយ​ជនបរទេស​រូប​នេះ​បាន​ធ្វើ​មក​សកម្មភាព​លើ​ពួក​ខ្លួន​ជា​ច្រើន​លើក ក្នុង​ពេល​ដែល​ហៅ​ពួក​ខ្លួន​ទៅ​ជួប​ម្តង​ៗ​។
លោកនាយ​ការិយាល័យ​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ធ្វើការ​សម្ភាសន៍​ទៅ​លើ​ក្មេង​ស្រី​ទាំ​៤​នាក់​រួច លោក​ក៏​បាន​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា ដើម្បី​សុំ​ដីកាបើក​ការ​ស៊ើប​អ​ង្គេ​ត​ជាបឋម​។ លុះ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ លោក​ក៏​បាន​កោះហៅ​ជនបរទេស​នោះ​មក​សាកសួរ​។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជនបរទេស​រូប​នោះ​មានឈ្មោះ Xavier Vincent G ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​បែ​ល​ហ្សិ​ច ។ ហើយ​ជនបរទេស​រូប​នេះ​ក៏​បាន​ឆ្លើយ​ថា រូប​គាត់​ស្គាល់​ក្មេង​រង​គ្រោះ​ទាំង​៤​នាក់​នោះ​ពិតប្រាកដ​មែន និង​ធ្លាប់​បាន​ទិញ​ទូរស័ព្ទ​ឱ្យ ព្រមទាំង​ឱ្យ​លុយ​ក្មេង​ៗ​នោះ​ចាយ ហើយ​ក៏​ធ្លាប់​ទិញ​នំចំណី​ឱ្យ​ញ៉ាំ និង​ធ្លាប់​នាំ​ក្មេង​ស្រី​ទាំង​៤​នាក់​នោះ​ដើរ​លេង​ទៅ​កាន់​ភ្នំ​គូលែន​ផង​ដែរ ប៉ុន្តែ​គាត់​មិន​បាន​បំពាន​ផ្លូវភេទ​ទៅ​លើ​កុមារ​នោះ​ទេ​។

បើ​តាម​លោក ជា ហេង បាន​បញ្ជាក់​ថា ក្រោយ​ពី​សាកសួរ ពិនិត្យ​ចម្លើយ​ស៊ីសង្វាក់​គ្នា ពេលវេលា​កន្លែង​កើតហេតុ និង​ការ​ផ្តល់​លុយ​កាត់ ព្រមទាំង​សម្ភារ​:​ផង​នោះ លោក​ព្រះរាជអាជ្ញា មាស ច័ន្ទ​ពិ​សិទ្ធ ក៏​បាន​បញ្ជា​ឱ្យ​ឃាត់ខ្លួន ហើយ​តុលាការ​ក៏​សម្រេច​ឃុំខ្លួន​ជនបរទេស​រូប​នេះ ដោយ​ចោទប្រកាន់​ពី​បទ ទិញ​ពេស្យាចារ​កុមារ​។ បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនបរទេស​រូប​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ