ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ជប៉ុន កំពុង​បង្ហាញ​ពី​ការ​ពង្រីក​សហប្រតិបត្តិការ​វិស័យ​កសិកម្ម​កាន់តែ​ស៊ីជម្រៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ក្រុមហ៊ុន​របស់​ជប៉ុន ប្រទេស​កម្ពុជា និង​ជប៉ុន​កំពុង​ប​ង្ហ​ញ​ពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​កាន់តែ​ស៊ីជម្រៅ ខណៈ​កម្ពុជា​កំពុង​តែ​មាន​សក្ដានុពល​លើ​វិស័យ​នេះ​ផង​ដែរ ។ នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ក្រុមហ៊ុន​Yamato…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ក្រុមហ៊ុន​របស់​ជប៉ុន ប្រទេស​កម្ពុជា និង​ជប៉ុន​កំពុង​ប​ង្ហ​ញ​ពី​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​កាន់តែ​ស៊ីជម្រៅ ខណៈ​កម្ពុជា​កំពុង​តែ​មាន​សក្ដានុពល​លើ​វិស័យ​នេះ​ផង​ដែរ ។

នៅ​ក្នុង​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ និង​ក្រុមហ៊ុន​Yamato Green ភាគី​ទាំង​ពី​បាន​ពិភាក្សា​លំអិត​ពី ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ខណៈ​ក្រុមហ៊ុន​នេះ​ក៏​បាន​និង​កំពុង​ដាក់​ទុន​វិនិយោគ​នៅ​ក្នុង​វិស័យ​កម្ពុជា​ជា​យូរ​មក​ហើយ​ដែរ ។

យោង​តាម​ឯកឧត្តម​វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ឱ្យ​ដឹង​ថា ជំនួប​ពិភាក្សា​រវាង​ភាគី​កម្ពុជា និង​ជប៉ុន​គឺ​មាន​គោលបំណង​ដើម្បី​បង្កើន​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​សាកវប្បកម្ម ( ដំណាំ​បន្លែ ) សម្រាប់​បង្កើន​ផលិតភាព​ផលិតកម្ម​និង​ការ​នាំ​ចេញ ។

នៅ​ពេល​ខាង​មុខ​ក្រុមហ៊ុន Yamato Green នឹង​ចុះហត្ថលេខា​ជាមួយ​សម្ព័ន្ធ​កសិកម្ម​កម្ពុជា ដើម្បី​រួម​គ្នា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​កម្ពុជា​នៅ​កម្ពុជា និង​ជំរុញ​ក្នុង​ការ​ផលិត ផលិតផល​កសិកម្ម​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​និង​ទីផ្សារ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ។

ឯកឧត្តម​វេ​ង សា​ខុន​ក៏​បាន​មាន​ប្រសាសន៍​បន្ត​ថា អនាគត​ដ៏​ខ្លី​ខាង​មុខ ក្រសួង ក៏​ចង់​ឃើញ​ក្រុមហ៊ុន​ជប៉ុន​ផ្សេង​ទៀត ពិសេស​ក្រុមហ៊ុន Yamato សហការ​ជា មួយ​អ្នក​ផលិត​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​កម្ពុជា​ចេញ​ទៅ​កាន់​ទីផ្សារ​ជប៉ុន​ផង​ដែរ​។ មួយ​ក្នុង​ចំណោម​ផ្លែ​ឈើ​ដែល​មាន សក្តានុពល​នាំ​ចេញ​គឺ​ផ្លែ​មាន​ប៉ៃលិន (​ផ្លែ​តា​ង៉ែ​ន​) ដោយសារ​ក្រុមហ៊ុន​មាន​ដៃគូ បទ​ពិសោធន៍​ក្នុង​ការ​ផលិត កែ​ច្នៃ ជា​ពិសេស​ទំនាក់ទំនង​ទីផ្សារ​ល្អ​និង​សូម​ស្នើ​ឱ្យ​ក្រុមហ៊ុន​សិក្សា​ពី​គុណសម្បត្តិ​ផ្លែ​មាន​ប៉ៃលិន​ដើម្បី​នាំ​ចេញ​ជា​ស្រស់ និង​ក្រៀម នា​ពេល​អនាគត ។

ឯកឧត្តម ក៏​បាន​បង្ហា​ពី​សក្ដានុពល​នៃ​ដំណាំ​ជា​ច្រើន​ទៀត​ដែល​កំពុង​តែ​អភិវឌ្ឍន៍​និង​កំពុង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​ពង្រឹងគុណភាព សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជា​ច្រើន​ខណៈ​កម្ពុជា​ក៏​បាន​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ទីផ្សារ​ធំ​ៗ​ជា​ច្រើន​ផង​ដែរ ។ លោក​ឧកញ៉ា ចេ​ង ខេ​ង អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ភី​អិ​ល ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា កសិកម្ម​កម្ពុជា​ក៏​ជា​វិស័យ​មួយ​ទាក់ទាញ​ដល់​វិនិយោគិន​បរទេស​ចូល​មក​បណ្ដាក់ទុន​វិនិយោគ​ផង​ដែរ ខណៈ​សក្ដានុពល​នៃ​វិស័យ​នេះ​នៅ​មាន​ភាព​ទូលំទូលាយ​នៅឡើយ ។ លោក​ថា​៖«​បច្ចុប្បន្ន​នេះ មាន​វិនិយោគិន​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា ហើយ​សង្ឃឹមថា​នៅ​ពេល​ចប់​វិបត្តិ​កូ​វី​ដ​១៩ នឹង​មាន​វិនិយោគិន​ជា​ច្រើន​ចូល​មក​ស្វែងរក​ការ​បណ្ដាក់ទុន​លើ​វិស័យ​កសិកម្ម​កម្ពុជា​បន្ថែម​ទៀត » ។

រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​កន្លង​មក​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម រួម​ទាំង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​កសិករ​កម្ពុជា​ក្នុង​ការ​កែប្រែ​កសិកម្ម​ពី​ប្រភេទ​កសិកម្ម​គ្រួសារ​ទៅ​ជា​កសិកម្ម​ទីផ្សារ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​ផង និង​ឈាន​ដល់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ផង ។

វិស័យ​កសិកម្ម​កម្ពុជា ក្នុង​វិបត្តិ​កូ​វី​ដ​១៩​នេះ​ក៏​បាន​ដើរតួ​នាទី​សំខាន់​មួយ​សម្រាប់​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ និង​ជា​ជ​ន្ទ​ល់​សំខាន់​មួយ​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា ខណៈ​វិស័យ​មួយ​ចំនួន​បាន​រង្គោះរង្គើ​ដោយសារ​តែ​វិបត្តិ​និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​មាន​បញ្ហា​ប្រាក់​ចំណូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ