ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហូ​ឡង់ អូ​ទ្រី​ស និង អង់គ្លេស សុទ្ធតែ​យក​បាន​៣​ពិន្ទុ​ដូច​គ្នា កាលពី​យប់មិញ

4 ឆ្នាំ មុន

អន្តរជាតិ ៖ ហូ​ឡង់ អូ​ទ្រី​ស និង អង់គ្លេស សុទ្ធតែ​យក​បាន​៣​ពិន្ទុ​ជា​លើក​ដំបូង​ដូច​គ្នា កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​បើក​ឆាក​

អន្តរជាតិ ៖ ហូ​ឡង់ អូ​ទ្រី​ស និង អង់គ្លេស សុទ្ធតែ​យក​បាន​៣​ពិន្ទុ​ជា​លើក​ដំបូង​ដូច​គ្នា កាលពី​យប់មិញ ក្នុង​ការ​ប្រកួត​បើក​ឆាក​សម្រាប់​ព្រឹត្តិការណ៍ Euro 2020​។

ការ​ប្រកួត​បើក​ឆាក​ពូ​ល C ហូ​ឡង់​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត ក្រោយ​យកឈ្នះ​លើ​អ៊ុយ​ក្រែ​ន ដោយ​លទ្ធផល ៣-២​។ ហូ​ឡង់​បើក​ការ​នាំមុខ​មុន​២​គ្រាប់​នៅ​ដើម​តង់​ទី​២ រកបាន​ដោយ​កីឡាករ Wijnaldum នៅ​នាទី​៥២ និង Weghorst នៅ​នាទី​៥៨​។ មុន​ពេល​អ៊ុយ​ក្រែ​ន​តាម​ស្មើ​មក​វិញ ដែល​សម្រេច​បាន​ដោយ​កីឡាករ Yarmolenko នៅ​នាទី​៧៥ និង Yaremchuk នៅ​នាទី​៧៩​។ លុះ​ការ​ប្រកួត​ឈាន​ដល់​នាទី​៨៥ កីឡាករ Dumfries ធ្វើ​បាន​សម្រេច​គ្រាប់​ជ័យជម្នះ​សម្រាប់​ហូ​ឡង់ ដើម្បី​យក​បាន​៣​ពិន្ទុ​ពី​ជំនួប​មួយ​នេះ​។

ក្នុង​ពូ​ល C ដដែល អូ​ទ្រី​ស​ក៏​បាន​យកឈ្នះ​លើ​ម៉ា​សេ​ដ្វា​ន​ខាងជើង​ផង​ដែរ ក្នុង​លទ្ធផល ៣-១​។ ដែល​៣​គ្រាប់​របស់​អូ​ទ្រី​ស សម្រេច​បាន​ដោយ​កីឡាករ Lainer នៅ​នាទី​១៨, Gregoritsch នៅ​នាទី​៧៨ និង Arnautović នៅ​នាទី​៧៩​។ ខណៈ​ដែល​១​គ្រាប់​របស់​ម៉ា​សេ​ដ្វា​ន​ខាងជើង រកបាន​ដោយ​កីឡាករ ​Pandev នៅ​នាទី​២៨​។ ក្នុង​ពូ​ល C អូ​ទ្រី​ស​កំពុង​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន ដោយ​ស្មើ​ពិន្ទុ​ជាមួយ​ហូ​ឡង់ និង​តាម​ពីក្រោយ​ដោយ អ៊ុយ​ក្រែ​ន និង​ម៉ា​សេ​ដ្វា​ន​ខាងជើង​។

ក្រ​ឡែក​មក​ការ​ប្រកួត​១​គូ​ទៀត ក្នុង​ពូ​ល D អង់គ្លេស​យក​បាន​៣​ពិន្ទុ​ទាំង​លំបាក ក្រោយ​យកឈ្នះ​លើ​ក្រូ​អាត ដោយ​លទ្ធផល ១-០​។ ខណៈ​ដែល​១​គ្រាប់​នេះ ធ្វើ​បាន​ដោយ​កីឡាករ Raheem Sterling នៅ​នាទី​៥៧​។ ក្នុង​ពូ​ល D អង់គ្លេស ឡើងឈរ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន​។ ខណៈ​ដែល ស្កុ​តឡែ​ន នឹង​ត្រូវ​ប៉ះ​សាធារណរដ្ឋ​ឆែក នៅ​យប់​នេះ​៕

https://www.youtube.com/watch?v=W3pgyBJndsM
https://www.youtube.com/watch?v=o-VYtVubOtk
https://www.youtube.com/watch?v=IlkCodbXB9o
អង់គ្លេស​ឈ្នះ​ក្រូ​អាត ១-០
ហូ​ឡង់​ឈ្នះ​អ៊ុយ​ក្រែ​ន ៣-២
​អូ​ទ្រី​ស​ឈ្នះ​ម៉ា​សេ​ដ្វា​ន​ខាងជើង ៣-១

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ