ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម៉ោង​ដូរ​វេន​គ្នា​! បុរស​ម្នាក់​ទៅ​ដាស់​បុរស​សន្តិសុខ​មិន​ភ្ញាក់​សោះ ទើប​ដឹង​ថា​ផ្អើល​ធនាគារ

2 ឆ្នាំ មុន
  • សៀមរាប

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​សន្តិសុខ​យាម​នៅ​ធនាគារ​ហត្ថា មួយ​កន្លែង​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​អង្រឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​សន្តិសុខ​យាម​នៅ​ធនាគារ​ហត្ថា មួយ​កន្លែង​បាន​ដេក​ស្លា​.​ប់​នៅ​ក្នុង​អង្រឹង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​គោក​ថ្មី ឃុំ​ពួក​ស្រុក​ពួក ខេត្តសៀមរាប ត្រង់​ចំណុច​ប៉ុស្តិ៍​យាម​មុខ​ធនាគារ​ហត្ថា​កសិករ​ស្រុក​ពួក​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក ដែល​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ សេង ខុន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​ភូមិ​ទួលរ​វៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប និង​មាន​ប្រពន្ធ​ឈ្មោះ សេង សែ ហើយ​ក៏​មានកូន​ចំនួន​៨​នាក់​ក្នុង​បន្ទុក​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​កើតហេតុ កម្លាំង​ជំនាញ​បាន​សាកសួរ​សន្តិសុខ​ដែល​ត្រូវ​ដូរ​វេន​យាម មានឈ្មោះ ខន យុង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​ប្រាប់​ថា ពួក​គាត់​យាម​នៅ​ធនាគារ​នេះ​តែ​២​នាក់​លើ​២៤​ម៉ោង គឺ​ដូរ​គ្នា​ម្តង​។ លុះ​នៅ​ថ្ងៃ​ទី​១៣ វេលា​ម៉ោង​០៦​ព្រឹក (​ជន​រង​គ្រោះ​) មក​ដូរ​ខ្លួន​យាម រហូត​ដល់​ម៉ោង​០៦​ព្រឹក ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ខ្លួន​ក៏​មក​ដូរ​យាម​វិញ ប៉ុន្តែ​ដាស់​មិន​ភ្ញាក់​សោះ ទើប​ដឹង​ថា គាត់​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ក្រុម​មន្ត្រី​បច្ចេកទេស បាន​ពិនិត្យ​សាកស​.​ព​ជន​រង​គ្រោះ​ឃើញ​ថា មិន​មាន​ស្លាកស្នាម​ពាក់ព័ន្ធ​បទល្មើស​អ្វី​នោះ​ទេ​។ ជាមួយ​គ្នា​នេះ​ដែរ គ្រូពេទ្យ​ក៏​បាន​យក​សំណាក​ជន​រង​គ្រោះ​ទៅ​ពិនិត្យ​ឃើញ​ថា ពុំ​មាន​ជំងឺ​កូ​វី​ដ​-១៩​នោះ​ទេ​។

បើ​តាម​ការ​សន្និដ្ឋាន​របស់​លោក​ម៉​ង់ សម្បត្តិ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ពួក បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​ខ្យល់គរ​។ ហើយ​បច្ចុប្បន្ន​នេះ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​សាកស​.​ព​ឱ្យទៅ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ