ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកទល់ថ្ងៃនេះ​ ប្តី​នៅមិនទាន់ទទួលបានយុ​ត្តិ​ធ​ម៌ពីខាង​ថៃ​លើ«ករណីប្រពន្ធត្រូវគេបា.ញ់ស្លា.ប់ក្នុង​កា​ស៊ីណូ»​​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​ប្តី​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បាញ់ប្រហារ​ស្លា.ប់ស្ត្រីជា​ប្រពន្ធ​នៅ​ក្នុង​កាស៊ីណូ​មួយ​នា​ក្រុង​បាងកក ​កាលពី​ឆ្នាំ​មុន​អះអាង​ថា ​មក​ទល់​ពេល​នេះ​ លោក​និង​កូន​តូច​មិន​ទាន់​ទទួល​បាន​យុ​ត្តិ​ធ​ម៌​ពី​ភាគី​ថៃ​នៅឡើយ​ទេ ​។​ សូមរំលឹកថា៖ ស្ដ្រី​ខ្មែរ​ម្នាក់​ស្លាប់ ក្នុង​ហេតុការណ៍​បាញ់រះ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរសជា​ប្តី​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បាញ់ប្រហារ​ស្លា.ប់ស្ត្រីជា​ប្រពន្ធ​នៅ​ក្នុង​កាស៊ីណូ​មួយ​នា​ក្រុង​បាងកក ​កាលពី​ឆ្នាំ​មុន​អះអាង​ថា ​មក​ទល់​ពេល​នេះ​ លោក​និង​កូន​តូច​មិន​ទាន់​ទទួល​បាន​យុ​ត្តិ​ធ​ម៌​ពី​ភាគី​ថៃ​នៅឡើយ​ទេ ​។​ សូមរំលឹកថា៖ ស្ដ្រី​ខ្មែរ​ម្នាក់​ស្លាប់ ក្នុង​ហេតុការណ៍​បាញ់រះ ក្នុង​កាស៊ីណូ​មួយ នៅ​ថៃ

សូមបញ្ជាក់ថា យោង​តាម​សារព័ត៌មាន​ថៃបាន​ចុះ​ផ្សាយ​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​រះ កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ នៅ​កាស៊ីណូ (​លួច​បើក​ខុសច្បាប់​) នៅ​អគារ​លេខ 501/237 ផ្រា​ក់​រ៉ា​ម​3 សយ 66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ា​ន​ណា​វ៉ា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​(​ស្រី​២​ប្រុស​២) និង​មាន​អ្នក​រង​របួស​ចំនួន​២​នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៤​នាក់ មាន​ស្ត្រី​ខ្មែរ​ម្នាក់ ។

ជួបជាមួយ​លោក​សាំង​ សីហា​ អាយុ​៣៤​ឆ្នាំ ​រស់នៅ​ភូមិ​ក្បាលស្ពាន​១​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​កោះសន្តិភាព​ កាលពី​រសៀល​ម្សិល​មិញ​ថា​ ប្រពន្ធ​របស់​គាត់​ត្រូវ​គេ​បាញ់​ស្លា.ប់​ក្នុង​កាស៊ីណូ​មួយ​នាទី​ក្រុង​បាងកក​ កាលពី​យប់​ថ្ងៃ​ទី​៣​ សីហា ​២០២០ ​ជាមួយ​និង​សាកសព​ជន​ជាតិ​ថៃ​៣​នាក់​ផ្សេង​ទៀត​ ចោល​កូនប្រុស​អាយុ​ទើបបាន​ជាង​១​ខួប ​គាត់​មើលថែ​រហូត​បច្ចុប្បន្ន​។

បុរស​ខាងលើ​ក៏បាន​ទទូច​សុំ​ក្រសួង​ពាក់ព័ន្ធ​ ពិសេស​រាជរដ្ឋាភិបាល​មេត្តា​ជួយ​រក​ដំណោះស្រាយ​ដល់​គ្រួសា​រលោក​ឲ្យ​បាន​ឆាប់រហ័ស​ផង ​ព្រោះ​កន្លង​មក​ មន្ត្រី​កម្ពុជា​បំរើ​ការងារ​នៅ​ប្រទេស​ថៃ​ប្រាប់​ថា ​បាន​ទាក់ទង​ដាក់​ពាក្យបណ្តឹង ដើម្បី​ទាមទារ​រក​យុ​ត្តិ​ធ​ម៌​ទៅ​ក្រសួង​យុ​ត្តិ​ធ​ម៍​ថៃ​រួច​ហើយ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​យុ​ត្តិ​ធ​ម៌​នៅ​ពុំ​ទាន់​កើត​មាន​សម្រាប់​គ្រួសា​គាត់​នៅឡើយ​ទេ​។

សូមបញ្ជាក់ថា ​ស្ត្រី​រង​គ្រោះ​ដែល​រង​កា​របាញ់ប្រហា​រស្លាប់​មិនដឹង​ពី​មូលហេតុ​លើ​ទឹកដី​ថៃ​នេះ ​ឈ្មោះ​ម៉ៅ​ ស្រី​ពៅ​ អាយុ​២៩​ឆ្នាំ ​ជា​បុ​គ្គ​លឹ​ក​កាស៊ីណូ​នៅ​ទីតាំង​កើតហេតុ​ខាងលើ​។

ជុំវិញ​ករណី​នេះ ​កោះសន្តិភាពនៅ​​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​ពី​មន្ត្រី​ពាក់ព័ន្ធ​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​ទេ ​ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ។

អត្ថបទសរសេរ ដោយ