ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​ខ្មែរ​ម្នាក់​ស្លា.ប់ ក្នុង​ហេតុការណ៍​បា.ញ់រះ ក្នុង​កាស៊ីណូ​មួយ នៅ​ថៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក គុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា…

រាជធានី​ភ្នំពេញ ៖ លោក គុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ​ថា ករណី​បាញ់ប្រហារ​មួយ នៅ​ក្នុង​កាស៊ីណូ​មួយ ក្នុង​ទីក្រុង​បាងកក ក៏​បាន​បណ្ដាល​ឲ្យ​ស្ដ្រី​ខ្មែរ​ម្នាក់ រងគ្រោះថ្នាក់​ដល់​អាយុជីវិត ។

បើ​តាម​សារព័ត៌មាន​ថៃ បាន​ចុះ​ផ្សាយ​ថា ខ្មាន់កាំភ្លើង​បាន​បាញ់​រះ កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២០ នៅ​កាស៊ីណូ (​លួច​បើក​ខុសច្បាប់​) នៅ​អគារ​លេខ 501/237 ផ្រា​ក់​រ៉ា​ម​3 សយ 66 សង្កាត់​ឆ​ង់​នុ​ន​ស៊ី ខណ្ឌ​យ៉ា​ន​ណា​វ៉ា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។ ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នោះ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​(​ស្រី​២​ប្រុស​២) និង​មាន​អ្នក​រង​របួស​ចំនួន​២​នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​៤​នាក់ មាន​ស្ត្រី​ខ្មែរ​ម្នាក់ ។

ស្ត្រី​ខ្មែរ​ម្នាក់​ដែល​បាត់​បង់ជីវិត​មានឈ្មោះ​ម៉ៅ ស្រី​ពៅ អាយុ​២៩​ឆ្នាំ មានកូន​ប្រុស​ម្នាក់​អាយុ​ជាង​១​ខួប ទៅ​បម្រើ​ការងារ​ផ្នែក​អន​ឡាញ​នៅ​កាស៊ីណូ​នោះ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

រហូត​មក​ដល់​នេះ មន្ត្រី​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ប្រទេស​ថៃ កំពុងធ្វើការ​ជាមួយ​ប៉ូលិស​ថៃ និង​បាន​ធ្វើ​ដំណើរ ទៅ​កាន់​កន្លែង​តម្កល់សព​ចូលរួម​សង្កេត​ការ និង​ចូលរួម​ក្នុង​ការ​ធ្វើ​កោសល្យវិច័យ​សព រក​មូលហេតុ នៅ​ពីក្រោយ​ការ​បាញ់​សម្លាប់​នេះ ។

បច្ចុប្បន្ន មន្ត្រី​ស្ថានទូត​ខ្មែរ​ក៏​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​សាច់ញាតិ​ស្ត្រី​រង​គ្រោះ​រួច​ហើយ និង​បាន​ស្នើ​អាជ្ញាធរ​ថៃ ជួយ​សម្របសម្រួល​ចេញ​ឯកសារ​នាំ​សព មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ប្រទេស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ