ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីខ្លះៗ ដើម្បីការពារភាពធាត់សម្រាប់មនុស្សពេញវ័យ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាគច្រើននៃវិធីការពារការធាត់ទាំងនេះ គឺដូចគ្នាសម្រាប់ការសម្រកទម្ងន់ ឬរក្សាទម្ងន់ ឱ្យមានសុខភាពល្អ ។ ចំណុចសំខាន់គឺថា ការបរិភោគរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណច្រើនអាចជួយការពារភាពធាត់…

រាជធានីភ្នំពេញ ៖ ភាគច្រើននៃវិធីការពារការធាត់ទាំងនេះ គឺដូចគ្នាសម្រាប់ការសម្រកទម្ងន់ ឬរក្សាទម្ងន់ ឱ្យមានសុខភាពល្អ ។ ចំណុចសំខាន់គឺថា ការបរិភោគរបបអាហារដែលមានសុខភាពល្អ និងការធ្វើលំហាត់ប្រាណច្រើនអាចជួយការពារភាពធាត់ ។

 ទទួលទានខ្លាញ់មិនល្អតិច តែខ្លាញ់ល្អច្រើន ៖ កាលពីមុនគេយល់ឃើញថា ការទទួល ទានខ្លាញ់ គឺមិនល្អនោះទេ ។ តែវាមិនដូច្នោះទេ ដោយសារតែខ្លាញ់មានខ្លាញ់ល្អ និងខ្លាញ់មិនល្អ ។ ចូរបង្កើនការទទួលទានត្រី គ្រាប់ធញ្ញជាតិ ចៀសជាងការទទួលទានខ្លាញ់ជ្រូក ឬ ខ្លាញ់ដែលអាចកក ។

ទទួលទានអាហារកែច្នៃ និងស្ករតិច ៖ យោងតាមប្រភពការសិក្សាឆ្នាំ ២០១៦ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តីអាមេរិក ផ្នែករូបត្ថម្ភគ្លីនិក ការទទួលទានអាហារកែច្នៃ និងមានជាតិស្ករច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃការធាត់ ។ អាហារកែច្នៃជាច្រើនមានខ្លាញ់អំបិល និងស្ករខ្ពស់ ដែលអាចជំរុញឱ្យមានជាតិខ្លាញ់លើស ។

 បរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន ៖ ការណែនាំប្រចាំថ្ងៃសម្រាប់ការញ៉ាំផ្លែឈើ និងបន្លែ គឺពី ៥ ទៅ ៩ ដងក្នុងមួយថ្ងៃ សម្រាប់មនុស្សពេញវ័យ ។ ការបំពេញចានរបស់អ្នកជាមួយបន្លែ និងផ្លែឈើអាចជួយរក្សាកាឡូរីឱ្យមានកម្រិតល្អ និងធ្វើឱ្យអ្នកឆ្អែតបានយូរ ។

បរិភោគអាហារដែលមានជាតិសរសៃច្រើន ៖ ការសិក្សាបន្តបង្ហាញថា ជាតិសរសៃដែលបានមកពីចំណីអាហារ ដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាទម្ងន់ ។ ប្រភពនៃការសិក្សាសាកល្បងមួយក្នុងឆ្នាំ ២០១២ បានរកឃើញថា អ្នកដែលប្រើថ្នាំបំប៉នជាតិសរសៃ ៣ ដងក្នុងមួយថ្ងៃ រយៈពេល ១២ សប្តាហ៍បាន ស្រកទម្ងន់ដល់ទៅ ៥% ។

ផ្តោតលើការញ៉ាំអាហារដែលមានសន្ទស្សន៍ស្ករទាប ៖ សន្ទស្សន៍ស្ករ គឺជាមាត្រដ្ឋានមួយដែលត្រូវបានប្រើដើម្បីវាស់ថា តើអាហារមួយបង្កើនជាតិស្ករក្នុងឈាមរបស់អ្នកប៉ុនណា ។ ផ្តោតលើចំណីអាហារដែលមានសន្ទស្សន៍នេះទាប ដើម្បីគ្រប់គ្រងទម្ងន់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។