ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​រួបរឹត​រូប​កាយ​ព្រោះ​ហេតុ​៦​យ៉ាង

2 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​មាន​ជំងឺ​ប្រចាំកា​យមក​អំពី​ការ​ប្រព្រឹត្ត​កម្ម​៦​យ៉ាង​គឺៈ ១-​មិន​មាន​ករុណា​អាណិតអាសូរ​សត្វ ប្រព្រឹត្ត​ធ្វើបាប ឬ​កាប់​ប្រហារជីវិត​សត្វ​ដោយ​មិន​ខ្លាច​បាបកម្ម ២-​ញុំ​ា​ង​ជីវិត​មាន​សត្វ​ឱ្យ​ដល់​នូវ​ការ​លំបាក​វេទនា​ព្រោះតែ​អំណាច​របស់​ខ្លួន ៣-​ពេញចិត្ត​នឹង​សម្លាប់​, ព្យាយាម​សម្លាប់​, សត្វ​នោះ​អស់​ជីវិត​ព្រោះតែ​ការ​ព្យាយាម​សម្លាប់ ៤-​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​គឺ​ហូប​លើស​កម្រិត​ទាល់តែ​ចុង​ឆ្អល់…

នៅ​ក្នុង​គម្ពីរ​ធម្មបទ​ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ហេតុ​ដែល​នាំ​ឱ្យ​មនុស្ស​មាន​ជំងឺ​ប្រចាំកា​យមក​អំពី​ការ​ប្រព្រឹត្ត​កម្ម​៦​យ៉ាង​គឺៈ

១-​មិន​មាន​ករុណា​អាណិតអាសូរ​សត្វ ប្រព្រឹត្ត​ធ្វើបាប ឬ​កាប់​ប្រហារជីវិត​សត្វ​ដោយ​មិន​ខ្លាច​បាបកម្ម

២-​ញុំ​ា​ង​ជីវិត​មាន​សត្វ​ឱ្យ​ដល់​នូវ​ការ​លំបាក​វេទនា​ព្រោះតែ​អំណាច​របស់​ខ្លួន

៣-​ពេញចិត្ត​នឹង​សម្លាប់​, ព្យាយាម​សម្លាប់​, សត្វ​នោះ​អស់​ជីវិត​ព្រោះតែ​ការ​ព្យាយាម​សម្លាប់

៤-​មិន​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​គឺ​ហូប​លើស​កម្រិត​ទាល់តែ​ចុង​ឆ្អល់ ឬ​តម​អាហារ​ពេក ឬ​ក៏​អាហារ​ដាក់​ថ្នាំ​គីមី​ហើយ​នៅ​តែ​មិន​ចេះ​រើសមុខ​ម្ហូប

៥-​ត្រាច់​ទៅ​កាន់​ទីណា​មួយ​មិន​គួរ​មិនដឹង​កាលៈទេសៈ មិន​ស្គាល់​ពេលវេលា មិន​ស្គាល់​កន្លែង​គ្រោះថ្នាក់

៦-​មិន​រក្សាសីល​ធ្វើ​សមាធិ​វិបស្សនា​ដើម្បី​កាត់​បន្ថយ​ចំណង់តណ្ហា​ខ្លះ ចេះ​តែ​បណ្តែតបណ្តោយ​ប្រព្រឹត្ត​តាមតែ​ចិត្ត​ចង់​រហូត​បាក់កម្លាំង ។

ហេតុ​ទាំង​៦​យ៉ាងនេះ​ជា​ប្រភព​នាំ​ឱ្យ​រូប​កាយ​ញាំញី​ទៅ​ដោយ​ជំងឺ​តម្កាត់​ផ្សេង​រោម​រឹត​រហូត​លែង​ប្រព្រឹត្ត​កិច្ចការ​អ្វី​ៗ​ឱ្យ​សម្រេច​បាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ