ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្ថានីយ​ប្រេង​ប្រាប់​ថា​មិន​ទទួល​ផ្ញើ​ទេ តែ​បុរស​ចិន​មិន​ស្តាប់​នៅ​តែ​ចត​រថយន្ត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង ទៅ​ចត​ចោល​ក្នុង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ភី​ធី​ធី ទាំង​ដែល​ម្ចាស់​ស្ថានីយ​នោះ​មិន​ទទួល ក៏​ត្រូវ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​បើករថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង ទៅ​ចត​ចោល​ក្នុង​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​ភី​ធី​ធី ទាំង​ដែល​ម្ចាស់​ស្ថានីយ​នោះ​មិន​ទទួល ក៏​ត្រូវ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​ភី​ធី​ធី ក្បែរ​ផ្សារ​សា​រឿ​ន តាម​បណ្តោយ​ផ្លូវ​២១៧ ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​ជនជាតិ​ចិន​ម្នាក់ បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-3445 បាន​បើក​មក​ឈប់​ជាប់​នៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ទៈ​កើតហេតុ ហើយ​ជនជាតិ​ចិន​នោះ ក៏​បាន​ចាកចេញ​ទៅ​បាត់​។ ដោយពេល​កន្លង​មក រថយន្ត​នេះ​ក៏​ធ្លាប់​បាន​បើក​មក​ឈប់​ចោល​នៅ​ខាងក្នុង​ស្ថានីយ​ខាងលើ​ចំនួន​២​ទៅ​៣​ដង​រួច​មក​ហើយ​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ម្ដង​ៗ​នោះ គឺ​រយៈពេល​២​ទៅ​៣​ថ្ងៃ ទើប​ម្ចាស់​ត្រឡប់​មក​បើក​យក​រថយន្ត​ចេញ​ទៅ​វិញ ហើយ​ខាង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ក៏​បាន​ប្រាប់​ទៅ​កាន់​ម្ចាស់​រថយន្ត​ផង​ដែរ​ថា ស្ថានីយប្រេងឥន្ធនៈ​របស់​ខ្លួន​មិន​ទទួល​ផ្ញើ​រថយន្ត​នោះ​ទេ តែ​ជនជាតិ​ចិន​រូប​នោះ​នៅ​តែ​បើករថយន្ត​យក​មក​ថត​ទុក​ដដែល​។ ហើយដោយ​ខ្លាច​បាត់បង់​ទ្រព្យសម្បត្ដិ​នៅ​ក្នុង​រថយន្ដ ក៏​ដូច​ជា​បាត់បង់​រថយន្ត​ផ្ទាល់ ទើប​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ ធ្វើការ​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ គឺ​រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ហៅ​រថយន្ត​ស្ទួ​ចម​ក​ធ្វើការ​ទទួលយក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​ម្ចាស់​យក​ឯកសារ​ពាក់ព័ន្ធ​មក​យក​រថយន្ត​ត្រឡប់​ទៅ​វិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ