ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២៩នាក់ ស្រី១៣នាក់ អ្នកពាក់ព័ន្ធផ្ទាល់ចំនួន៦៣នាក់ ករណីជាសះស្បើយ ចំនួន២១នាក់ ស្រី១៨នាក់ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកវិជ្ជមានកូវីដ-១៩ សរុប១,២៤៤នាក់ ស្រី៧១៤នាក់ ជាសះស្បើយសរុប៧៧៧នាក់ ស្រី៤៣៩នាក់ កំពុងសម្រាកព្យាបាលចំនួន៤៥៩នាក់ ស្រី២៧៣នាក់ ករណី ស្លាប់០៧នាក់ ស្រី០២នាក់។
ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៩នាក់ បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យស្រុកស្វាយជ្រំចំនួន០៦នាក់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល០៤នាក់ និងបញ្ជូនទៅមជ្ឈមណ្ឌលព្យាបាលកូវីដ-១៩ ក្រុងបាវិតចំនួន១៩នាក់។ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ទៅសហគមន៍ រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន
ចែករំលែកព័តមាននេះ