ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ ក្នុង​ខេត្ត​មួយ​នេះ ក្នុង​មួយ​វគ្គ​ៗ អាច​ទទួល​បាន​ប្រាក់​ចំណូល ១០ ០០០​ដុល្លារ

1 ខែ មុន

ខេត្តកំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​ជាមួយ​ប្រតិភូ​នានា​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ធំ ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លើ​វឌ្ឍនភាព នៃ​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​សាច់ ច​ញ្ចឹ​ម​មាន់​សាច់ ផលិតកម្ម​គ្រាប់ស្វាយចន្ទី…

ខេត្តកំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រួម​ជាមួយ​ប្រតិភូ​នានា​បាន​អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ធំ ដើម្បី​ពិនិត្យ​និង​វាយតម្លៃ​លើ​វឌ្ឍនភាព នៃ​ផលិតកម្ម​ចិញ្ចឹម​ជ្រូក​សាច់ ច​ញ្ចឹ​ម​មាន់​សាច់ ផលិតកម្ម​គ្រាប់ស្វាយចន្ទី និង​ផលិតកម្ម​បន្លែ​។

Picture

នា​ឱកាស​នោះ​ដែរ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​កម្មវិធី​សម្រាប់​ដំណើរ​បេសកកម្ម​នា​ថ្ងៃនេះ ឯកឧត្តម​បាន អញ្ជើញ​ចុះ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ ខឹ​ម ណុ​ល ដែល​មា​នទី​តាំងនៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ និង​កសិដ្ឋាន​ចិ​ញ្ចឹ​មាន់​សាច់ របស់​លោក ហេង យ័ន​។

Picture

យោង​តាម​ការ​ថ្លែងប្រាប់​របស់ លោក ខឹ​ម សុ​វ​ណ្ណា​រិ​ទ្ធ ហៅ ខឹ​ម ណុ​ល បាន​រៀបរាប់​ថា ផលិតកម្ម​ចិញ្ចឹម​ជ្រូក​សាច់​នេះ​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៨ លើ​ផ្ទៃដី​ចំនួន ៤​ហត ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន ស៊ី​ភី​កម្ពុជា ដែល​ជា​អ្នក​ផ្តល់​ពូជ ចំណី ថ្នាំ និង​បច្ចេកទេស និង​ចុះ​កិច្ចសន្យា​ប្រមូល​ទិញ​ជ្រូក​រស់​វិញ​។

Picture

បច្ចុប្បន្ន​កសិដ្ឋានមាន​ជ្រូក​សាច់​ចំនួន ៣៧៥០​ក្បាល ចិញ្ចឹម​ក្នុង​រោង​ចំនួន ៥​រោង (​រោង​អ៊ី​វេ​ប​) ដោយ​រោង​នីមួយ​ៗ​ចិញ្ចឹម​ជ្រូក​សាច់​បាន ៧៥០​ក្បាល​។ អនុវត្ត​តាម​បច្ចេកទេស​បាន​ត្រឹមត្រូវ​ទាំង​ការ​ផ្តល់​ចំណី ការ​ជ្រើសរើស និង​បង្កាត់​ពូជ ការ​ថែទាំ ការ​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង និង​ការ​ធ្វើ​ជីវ​សុវត្ថិភាព​ដែល​តម្រូវ​ដោយ​ក្រុមហ៊ុន​សហការ ធ្វើ​ឱ្យ​កសិដ្ឋាន​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​១​ឆ្នាំ កសិដ្ឋាន​ចិញ្ចឹម​បាន ២​វគ្គ ដល់​អាយុ​ត្រូវ​ចាប់ ក្នុង​១​ថ្ងៃ លក់​ជ្រូក​ចេញ ៣០០​ក្បាល រយ​:១១​ថ្ងៃ​ជាប់​គ្នា រហូត​អស់សត្វ​ពី​រោង បន្ទាប់​ធ្វើ​អនាម័យ​ទ្រុង ទុក​ឱ្យ​រោង​ទំនេរ​មួយ​ខែ​ទើប​ដាក់​កូនជ្រូក​ចូល​ចិញ្ចឹម​វគ្គ​បន្ត​។

Picture

ចំណែកឯ​ភរិយា​របស់​លោក ខឹ​ម ណុ​ល បានឱ្យ​ដឹង​ថា រោង​ចិញ្ចឹម​មួយ​ក្នុង​មួយ​វគ្គ​ៗ អាច​ទទួល​បាន​ប្រាក់​ចំណូល ១០ ០០០​ដុល្លារ (​រួម​ទាំង​ថ្លៃ​ពលកម្ម ទឹក និង​ភ្លើង​) ហើយ​អ្វី​ដែល​ម្ចាស់​កសិដ្ឋាន​រូប​នេះ​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​តាម​រយ​: ឯកឧត្តម​រដ្ឋមន្ត្រី​គឺ​បញ្ចុះ​ថ្លៃ​ភ្លើង​។

Picture

ឯកឧត្តម​រដ្ឋមន្ត្រី បានឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​កសិដ្ឋាន និង​ផល​ដែល​ទទួល​បាន នា​ថ្ងៃនេះ ឯកឧត្តម​បាន​បង្ហាញ​ពី​ឆន្ទ​:​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​លោក ខឹ​ម ណុ​ល បន្ត​ខិតខំ​សហការ​ជាមួយ​ក្រុមហ៊ុន​លើ​ការងារ​ច​ប្ចេកទេស​ចិញ្ចឹម ដើម្បី​ពង្រីក​ផលិតកម្ម​ជ្រូក​សាច់ ដែល​កំពុង​មាន​សក្តានុពល​នៅ​លើ​ទីផ្សារ ចូលរួម​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​បាន​គ្រប់គ្រាន់ ឈាន​ទៅ​កាត់​បន្ថយ​ចំនួន​នាំ​ចូល​។

Picture

យោង​តាម​នាយក​ប្រតិបត្តិ​ផលិតកម្ម​ជ្រូក​សាច់ ប្រចាំ​ខេត្តកំពង់ធំ​តំណាង​ឱ្យ​ក្រុមហ៊ុន ស៊ី​ភី​កម្ពុជា ក៏​បានឱ្យ​ដឹង​ដែរ​ថា នៅ​ខេត្តកំពង់ធំ​មាន ១៧​កសិដ្ឋាន ស្នើ​នឹង ៥៥​រោង​ចិញ្ចឹម ដែល​បាន​ចុះ​កិច្ចសន្យា​សហការ​ជាមួយ​ក្រុមហ៊ុន ហើយ​ចំនួន​នេះ​នឹង​មានការ​កើនឡើង ឆ្លើយ​តប​តាម​តម្រូវការ​ជ្រូក​សាច់​ក្នុងស្រុក និង​សក្តានុពល​អំណោយផល​របស់​ខេត្ត​។

Picture

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​អ​ញ្ចើ​ញ​មក​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ធំ​នេះ ឯកឧត្តម វេ​ង សា​ខុន បាន​រួម​ដំណើរ​ជាមួយ​ដោយ​ឯកឧត្តម អ៊ុ​ង សំអាត រដ្ឋលេខាធិការ ឯកឧត្តម កែវ អូ​ម៉ា​លី​ស្ស ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ ឯកឧត្តម ងិ​ន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ត្រី​ជំនាញ​នានា​៕