ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្វាយ​រៀង​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​​ថ្មី ​២៣​នាក់​ថែម​ទៀត ​និង​អ្នក​ពាក់​ព​ន្ធ័​ផ្ទាល់​៥​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១២ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​២៣​នាក់ ស្រី​១៦​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​០៥​នាក់ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១២…

ខេត្តស្វាយរៀង ៖ នៅ​ថ្ងៃ​ទី​១២ មិថុនា ២០២១ រដ្ឋបាល​ខេត្តស្វាយរៀង​បាន​ប្រកាស​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ថ្មី​ចំនួន​២៣​នាក់ ស្រី​១៦​នាក់ អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ចំនួន​០៥​នាក់ តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ។

គិត​ត្រឹម​ថ្ងៃ​ទី​១១ មិថុនា ២០២១ ខេត្តស្វាយរៀង​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​សរុប​១,២១៥​នាក់ ស្រី​៧០១​នាក់ ជា​សះស្បើយ​សរុប​៧៥៦​នាក់ ស្រី​៤២១​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៤៥១​នាក់​ស្រី​២៧៨​នាក់ ករណី​ស្លា​.​ប់​០៧​នាក់ ស្រី​០២​នាក់ ។

ចំពោះ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​២៣​នាក់ បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ស្រុក​ស្វាយ​ជ្រំ ចំនួន​០៣​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​រំដួល​០៤ និង​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ ក្រុង​បា​វិត​ចំនួន​១៦​នាក់ ។

ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​កូ​វី​ដ​១៩ ទៅ​សហគមន៍ រដ្ឋបាល​ខេត្តស្វាយរៀង សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ខាងលើ និង​អ្នក​ប៉ះពាល់​ជាមួយ​មន្ត្រី​បុគ្គលិក​មន្ទីរពេទ្យ​បង្អែក​ស្វាយ​ទាប ស្ថិត​នៅ​ភូមិ​ប្រសូតិ​១ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ។

សូម​បងប្អូន​ដែល​ពាក់ព័ន្ធ​ទាំង​ផ្ទាល់ និង​ប្រយោល សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាមដាន​សុខភាព​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ ៣​ការពារ ៣​កុំ របស់​សម្ដេច​តេ​ជោ​ហ៊ុន​សែន ។

ប្រ​សិន បើ​មាន​រោគ​សញ្ញា​ដូច​ជា ៖ គ្រុនក្ដៅ​, ក្អក​, កណ្ដាស់​, ឈឺបំពង់ក ឬ​ដកដង្ហើម​ខ្លី​ៗ ឬ​សង្ស័យ សូម​មេត្តា​ប្រញាប់​ទៅ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩ (COVID-19) ដែល​មា​នទី​តាំងនៅ​ជិត​ផ្ទះ ឬ​ផ្ដល់​ព័ត៌មាន​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​ទៅ​យក​វត្ថុ​វិភាគ​សំណាក​នៅ​ប៉ុស្ដិ៍​យក​សំណាក​ដែល​នៅ​ជិត​ផ្ទះ ឬ​ទំនាក់ទំនង​មក​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​ថា មាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ដើម្បី​មាន​វិធាន​ការណ៍​បន្ត​។

សម្រាប់​អ្នក​ដែល​គ្មាន​រោគ​សញ្ញា សូម​ដាក់ខ្លួន​ដាច់​ដោយឡែក និង​តាមដាន​សុខភាព​របស់​ខ្លួន​រយៈពេល​១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​អ្នក​បាន​ប៉ះពាល់ ឬ​ទៅ​ទីកន្លែង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ