ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពឡាន​ខ្ទេចខ្ទី​រ​​បែបនេះ ចុះទំរាំមនុស្ស?

1 ខែ មុន
  • Kampong Chhnang

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ កើតឡើង​នៅ​វេលា​ម៉ោង០១និង៣០ នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី១២ ​មិថុនា​ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ86 លេខ…

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ កើតឡើង​នៅ​វេលា​ម៉ោង០១និង៣០ នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ដល់​ថ្ងៃ​ទី១២ ​មិថុនា​ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ5 ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ86 លេខ 87 ចំណុច​មុខ​សួនច្បារ​ឆ្នាំង​មាស ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​ ។ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត២គ្រឿង​បុក​គ្នា​ក្នុង​ដំណើរ​ច្រាស់ទិស ។

Picture

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ត​លុ​ច​ស៊ី​សRx330 មួយ​គ្រឿង​ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​បុរស​ឈ្មោះ គង់
សុ​ជាតិ អាយុ៣៩ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បំ​ប៉ិត ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ​បើក​ក្នុងទិសដៅ​​ពី​ខាងត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​យ៉ាង​លឿន ។

Picture

លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បុក​នឹង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3c 1059 បើកបរ​ដោយ​បុរស​ឈ្មោះ ឆៃ ឈុំ ភេទ​ប្រុស​អាយុ២៧ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គី​រី​ បណ្ដាល​ឲ្យ​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ ក្រឡាប់​បះជើង​ឡើង​លើ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​​បាន​បង្ក​ឲ្យ​អ្នកបើកបរ​រថយន្ត​ទាំង​សងខាង​រង​របួសធ្ងន់​និង​ស្រាល ចំណែក​រថយន្ត​ទាំង 2 គ្រឿង​បាន​ខ្ទិច​មុខ​ទាំង​សងខាង​ដូច​គ្នា ​។ សមត្ថកិច្ច​បាន​ស្ទូច​យក​រថយន្ដ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ ។

Picture
Picture
Picture
Picture
Picture