ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំង​១ ​លាន​ដូ​សទៀតបាន​ដឹក​មក​ដល់​កម្ពុជា​ហើយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ដូច​ជា​ ការ​គ្រោងទុក វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ស៊ី​ណូ​ហ្វា​ម របស់​ក្រុមហ៊ុន​ចិន ចំនួន​១​លាន​ដូ​សទៀត បាន​ដឹក​មក​ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ហើយ នា​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖​ដូច​ជា​ ការ​គ្រោងទុក វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ស៊ី​ណូ​ហ្វា​ម របស់​ក្រុមហ៊ុន​ចិន ចំនួន​១​លាន​ដូ​សទៀត បាន​ដឹក​មក​ដល់​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ហើយ នា​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ​។

វ៉ាក់សាំង​១​លាន​ដូ​ស មក​ដល់​កម្ពុជា នា​រសៀល​នេះ​ជា​វ៉ាក់សាំង លើក​ទី​៧​ហើយ ​ដែល​យក​មក​សម្រាប់​ចាក់​ប្រជាជន​កម្ពុជា​ ដើម្បី​ការពារ​ជំងឺ​កូ​វូ​ដ​១៩ ដោយ​លើក​ទី​៦ ចំនួន​១​លាន​ដូ​ស មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​៨ មិថុនា ,​លើក​ទី​៥ ចំនួន​១​លាន​ដូ​ស មក​ដល់​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ឧសភា , លើក​ទី​៤ ចំនួន​៥០​ម៉ឺន​ដូ​ស មក​ដល់​កាលពី​ថ្ងៃ​ទី​១៦ ឧសភា , លើក​ទី​៣ ចំនួន​៥០​ម៉ឺន​ដូ​ស មក​ដល់​កាលពី​ថ្ងៃ​ទី​១១ ឧសភា ,​លើក​ទី​២ ចំនួន​៥០​ម៉ឺន​ដូ​ស មក​ដល់​កាលពី​ថ្ងៃ​ទី​១៧ មេ​សា និង​លើក​ទី​១ ចំនួន​១.៥​លាន​ដូ​សម​ក​ដល់​កាលពី​ថ្ងៃ​ទី​២៦ មីនា​។

យោង​តាម​សារ​សំឡេង កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ឲ្យ​ដឹង​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រមាណ ៤​លាន​៥​សែន​ដូ​សទៀត នឹង​មក​ដល់​កម្ពុជា​នៅ​ខែមិថុនា ឆ្នាំ​២០២១ និង​មក​ជា​បន្ដបន្ទាប់​ទៀត ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន តែ​តែង​លើក​ឡើង​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ និង​ជួយ​ការពារ​សុខភាព​របស់​មនុស្ស​ពី​ការ​វាយប្រហារ​ដោយ​ជំងឺ​នេះ​។

សម្ដេច​តេ​ជោ ក៏​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់ វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ។ ទន្ទឹម​នឹង​នេះ សម្ដេច​តេ​ជោ បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ផង​ដែរ​។
សម្ដេច​តេ​ជោ បន្ដ​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩​ដែល​កំពុង​ទទួល​បាន ហើយ​កំពុង​ដំណើរការ​ជូន​ប្រជាពលរដ្ឋ​នេះ ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន ហើយ​វត្តមាន​វ៉ាក់សាំង​របស់​ចិន​លើ​ទឹកដី​កម្ពុជា​បាន​កើត​មាន ក្រោម​ចំណង​ទំនាក់ទំនង​ល្អ និង​ស្អិត​ល្មួត​រវាង​កម្ពុជា​-​ចិន ហើយ​ជា​ស្មារតី​រួម​គ្នា​ដ៏​មុតមាំ​មួយ​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​ការ​យកឈ្នះ​លើ​ជំងឺ​កូ​វី​ដ​-១៩​។

កម្ពុជា​នឹង​ស្វះ​ស្វែងរក​វ៉ាក់សាំង​ឲ្យ​បាន​ជាង​២០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​ជាង​១០​លាន​នាក់ ដើម្បី​បង្កើត​ភាព​សាំ និង​ទទួល​បាន​ជោគជ័យ ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ធ្វើ​យ៉ាងណា​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច បាន​ប្រសើរ​ឡើង​វិញ នា​ពេល​ខាង​មុខ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូ​ទាំង​ប្រទេស​សរុប​ចំនួន ២,៨៣៦,៤៨២​នាក់​។ សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១០​លាន​នាក់ បាន​ចំនួន​២៨.៣៦%​។

សូម​ជម្រាប​ថា​មួយ​រយៈពេល​នេះ​គេ​សង្កេត​ឃើញ​ថា​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​មិន​អត់​ថយ​នោះ​ទេ ហើយ​ក៏​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ