ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ផ្សារ​ជ្រែ​ក្នុង​ខេត្តតាកែវបណ្ដោះអាសន្ន ក្រោយ​មាន​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ជ្រែ បិ​រវេ​ណ​ជុំវិញ​ផ្សារ និង​ការ​លក់ដូរ​នៅ​តាម​គេហដ្ឋាន ជុំវិញ​ផ្សារ​នេះ ទាំងអស់ ស្ថិត​នៅ​ភូមិ​ផ្សារ​ជ្រែ ឃុំ​អង្កាញ់…

ខេត្តតាកែវ ៖ អាជ្ញាធរ​ខេត្តតាកែវ​បាន​ប្រកាស​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ជ្រែ បិ​រវេ​ណ​ជុំវិញ​ផ្សារ និង​ការ​លក់ដូរ​នៅ​តាម​គេហដ្ឋាន ជុំវិញ​ផ្សារ​នេះ ទាំងអស់ ស្ថិត​នៅ​ភូមិ​ផ្សារ​ជ្រែ ឃុំ​អង្កាញ់ ស្រុក​ព្រៃកប្បាស ចាប់ពី​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ស្អែក​នេះ​តទៅ​រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

លោក ញ៉ែ​ម ស្រស់ អភិបាលស្រុក​ព្រែ​កប្បាស បានអោយ​ដឹង​ថា​ចំពោះ​មូលហេតុ​នៃ​ការ​ផ្អាក​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ប្រជាពលរដ្ឋ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ ចំនួន​៣​នាក់ ជា​អាជីវករ​លក់ដូរ ក្នុង​ផ្សារ អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ចំនួន​១៦​នាក់ និង​ប្រយោល​ប្រមាណ​ជាង​១០០​នាក់ ជាមួយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ករណី​នេះ​ហើយ​ទើប​លោក​បាន​ស្នើ​សុំ​សេចក្ដីសម្រេច​របស់​រដ្ឋបាល​ខេត្តតាកែវ នៅ​យប់​ថ្ងៃ​ទី​១១ ខែមិថុនា ២០២១ នេះ ដើម្បី​បិទ​ផ្សារ​នឹង​បិទ​អ្នក​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​ជាប​ណ្តេះ​អាសន្ន ដើម្បី​ទប់ស្កាត់​កុំអោយ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​បន្ត​ទៀត រយៈពេល​១៤​ថ្ងៃ ។

លោក​អភិបាលស្រុក​ព្រែ​កប្បាស បាន​បញ្ជាក់​ថា ចំពោះ​អ្នក​ដែល​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ បាន​ដាក់​អោយ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រែ​កប្បាស អ្នក​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ចំនួន​១៦​នាក់ ដាក់​អោយ​តាមដាន​នៅ​មណ្ឌល​សុខភាព​នៅ​ទីនោះ ចំណែក​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ប្រយោល ពេល​យក​សំណាក រួច​អោយ​ត្រឡប់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ