ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីអំពើហិ.ង្សា​ដោយចេតនា​ទៅលើប្រពន្ធខ្លួន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សា​ដោយចេតនាទៅលើប្រពន្ធខ្លួន។ ជនសង្ស័យ…

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីបង្កអំពើហិង្សា​ដោយចេតនាទៅលើប្រពន្ធខ្លួន។

ជនសង្ស័យ មានឈ្មោះ រ៉ន សុខជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានស្រុកកំណើត នៅភូមិព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ បានសារភាពឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីរូបខ្លួនចេញពីធ្វើការមកដល់ផ្ទះឃើញប្រពន្ធខ្លួនកំពុងអង្គុយហូបគ្រឿងស្រវឹងជុំគ្នា ជាមួយអ្នកជិត​ខាង ខ្លួនពិតជាមានការខឹងសម្បាយ៉ាងខ្លាំង បានបង្កជាអំពើហិង្សាទៅលើប្រពន្ធខ្លួន បណ្តាលឲ្យបែកមុខហូរឈាមសន្លប់​ពិតប្រាកដមែន ហើយត្រូវបានម្ចាស់ផ្ទះ រួមនឹងអ្នកជិតខាង ជួយឃាត់ដែរ តែមិនឈ្នះ និងបានទំនាក់ទំនងប្តឹងទៅកាន់​សមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ ធ្វើការឃាត់រូបខ្លួនតែម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ