ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យ មានអ្នកវិជ្ជមានកូវីដ ចំនួន ៣៦៥៨នាក់ ហើយមានអ្នកជាសះស្បើយ ចំនួន ២៣៤៩នាក់។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ។
របាយការណ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បង្ហាញថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋ តាមបណ្តាខេត្ត ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ តាមច្រកព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ មានចំនួន ៣៨៦២៤នាក់ (ស្រី ១៧៣៨២នាក់) ត្រូវបានយកសំណាក់ ធ្វើតេស្តមានចំនួន ៣៧៧៤៦នាក់ ស្រី១៦៧៨៣នាក់ ហើយត្រូវបានបញ្ជូនចេញចំនួន ៣៦៨១៩នាក់ ស្រី១៦៥០៥នាក់ ត្រូវបានបញ្ចប់ធ្វើចត្តាឡីស័ក រយៈពេល១ ៤ថ្ងៃ មានចំនួន ២៩៤៤៤នាក់ ស្រី ១៣៣១១នាក់។
របាយការណ៍បន្តថា ស្ថានភាពការរីករាលដាលនៃកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងស្នាក់នៅក្នុងមណ្ឌល មានចំនួន ១៨០៥នាក់ ស្រី ៨៧៧នាក់ បានយកសំណាក់ធ្វើតេស្តរកជំងឺឆ្លងកូវីដ ចំនួន ១១៧៣០០នាក់ ស្រី ៥២៤០៩នាក់ ដែលអវិជ្ជកូវីដ មានចំនួន ១១៣៦៤២នាក់ ស្រី ៥០៦១៨នាក់ វិជ្ជមានកូវីដ មានចំនួន ៣៦៥៨នាក់ ស្រី ១៧៩៣នាក់ ជាសះស្បើយ មានចំនួន ២៣៤៩នាក់ ស្រី ១១១៣នាក់ ហើយមានអ្នកស្លាប់ ដោយជំងឺកូវីដ ចំនួន ១៥នាក់ ស្រី ១០នាក់។
របាយការណ៍ បង្ហាញថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ មានចំនួន ៣៧នាក់ ស្រី ២០នាក់ ក្នុងនោះ មានពលករ ដែលត្រឡប់ពីប្រទេសថៃ ចំនួន ២០នាក់ ឆ្លងក្នុងសហគមន៍ ចំនួន ១៧នាក់ ហើយជាសះស្បើយកូវីដ ចំនួន ៣៧នាក់៕ ប៊ុនធឿន
ចែករំលែកព័តមាននេះ