តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ដាក់​ពន្ធនាគារ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ដាក់​ពន្ធនាគារ

1 ថ្ងៃ មុន
  • Kandal

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានជា​ច្រើន​លើក​នៅ​ស្រុក​មុខកំពូល នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ត្រូវ​បាន​លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ ក្រុម​ចោរ​ជិះ​រថយន្ត​ដើរ​ប្លន់​ម៉ូតូ​ពី​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​បានជា​ច្រើន​លើក​នៅ​ស្រុក​មុខកំពូល នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ ត្រូវ​បាន​លោក អ៊ុ​ក សុ​វ​ណ្ណា​រិ​ទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស​» តាម​បញ្ញត្តិ​មាត្រា​៣៥៣ និង​៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ​។ ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៣ និង​០០​នាទី​យប់ ចំណុច​លើ​ផ្លូវជាតិ​លេខ​៦ មុខ​ឡឥដ្ឋ​របស់​ឈ្មោះ ព្រាប កុយ ភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

Picture

ជន​រង​គ្រោះ​ឈ្មោះ យ៉ុ​ន ផានិត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ធនាគារ AMK ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោម​ចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជន​ត្រូវ​ចោទ​០៤​នាក់ ស្រី​០១​នាក់ ទី​១.​ឈ្មោះ ផុ​ន សុ​ផានិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ (​គូ​ដណ្តឹង ម៉ា​លី​រ៉​យ៉ើ​) ទី​២-​ឈ្មោះ ស៊ឹង ណា​រ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៧១ ផ្លូវ​បេតុង ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

Picture

ទី​៣-​ឈ្មោះ ទិ​ត្យ បញ្ញា​ខា​រិ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​១៤៩ ផ្លូវលំ ភូមិ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ និង​ទី​៤-​ឈ្មោះ ម៉ា​លី រ៉​យ៉ើ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បត់​គគីរ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​៕ ដោយ ៖ ប៉ឹង ឆដា