ប្រទេសឥណ្ឌា ៖ ការរកឃើញអ្នកស្លា.ប់ដោយសារវីរុសកូវីដ-១៩ ជាច្រើនពាន់នាក់ដែលមិនបានប្រកាស ក្នុងរដ្ឋប៊ីហា ឥណ្ឌានាំឲ្យមានការភ័យខ្លាច ចំនួនអ្នកស្.លាប់ដោយសារវីរុសនោះនៅឥណ្ឌាកើនខ្ពស់ ខណៈប្រទេសនេះកំពុងរងការប៉ះពាល់ធ្ងន់ធ្ងរបំផុត។
ក្រសួងសុខាភិបាលរដ្ឋប៊ីហា ជារដ្ឋមួយ ក្នុងចំណោមរដ្ឋក្រីក្របំផុត និងមានប្រជាជនច្រើនរបស់ឥណ្ឌា កាលពីថ្ងៃទី៩ មិថុនា បានកែប្រែតួលេខនៃចំនួនអ្នកស្លា.ប់សរុប ដែលមានខ្ពស់ពី៥.៤២៤នាក់ដល់៩.៤២៩នាក់។ បណ្ដាអ្នកស្លា.ប់ដែលទើបរាយការណ៍គឺកាលពីខែមុន ហើយរដ្ឋនោះបានស៊ើបអង្កេត លើការខ្វះចន្លោះនេះដែលតាមអ្នកទទួលខុសត្រូវរដ្ឋនេះម្នាក់ថា មកពីការធ្វេសប្រហែសរបស់បណ្ដាមន្ទីរពេទ្យឯកជន។
ខណៈពេលដែលកន្លែងបូជាស.ពទាំងឡាយប្រឈមមុខ នឹងការដុតមិនទាន់ ព្រោះរលកនៃចំនួនអ្នកស្លា.ប់កើនច្រើនពេក ក្នុងរយៈពេល២ខែចុងក្រោយនេះ ហើយគ្រួសារជាច្រើនបានយកស.ពទៅទម្លាក់ចោលក្នុងទឹកទន្លេហ្គង់ ឬក៏បញ្ចុះក្នុងផ្នូររាក់ៗនៅតាមច្រាំងទន្លេ។
ចំនួនអ្នកឆ្លង និងអ្នកស្លា.ប់ដោយសារវីរុសនោះនៅឥណ្ឌា បានចុះថយរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីមានការកើនខ្ពស់ខ្លាំង ចាប់ពីពាក់កណ្ដាលខែមីនាមក។ ឥណ្ឌាជាប្រទេសទី២រងការប៉ះពាល់ខ្លាំងជាងគេដោយសារវីរុសនោះ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយគិតមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងបានកើនដល់ជិត៣០លាននាក់ (ជាង២៩,២លាននាក់) ហើយចំនួនអ្នកស្លា.ប់មានដល់ជាង៣៦០.០០០នាក់់។
លើពិភពលោកចំនួនអ្នកឆ្លងវីរុសនេះ បានឡើងដល់ជាង១៧៥លាននាក់ និងស្លា.ប់ជាង៣,៧៦លាននាក់។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេ ជាមួយអ្នកឆ្លងកើនដល់ជាង៣៣,៤លាននាក់ និងអ្នកស្លា.ប់ជាង៥៩៩.០០០នាក់។ ប្រទេសរងគ្រោះខ្លាំងជាងគេទី៣ បន្ទាប់ពីឥណ្ឌា គឺប្រេស៊ីល ដែលមានអ្នកឆ្លងឡើងដល់ជាង១៧,១លាននាក់ និងអ្នកស្លា.ប់ជាង៤៨០.០០០នាក់៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ