ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យ៉ាង​តិច​​​១១​នាក់ត្រូវ​ស្លា.ប់ ក្នុង​នោះ​ក៏​មាន​កុមារ​៨នាក់ ក្រោយ​បាក់អគារស្នាក់​នៅមួយ​

2 ឆ្នាំ មុន

មនុស្សយ៉ាងតិច​១១​នាក់ ក្នុង​នោះ​មាន​កុមារ​៨​នាក់​បាន​ត្រូវ​ស្លា.ប់ ក្រោយ​ការ​បាក់​អគារ​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង

ប្រទេស​ឥណ្ឌា ៖ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា មនុស្សយ៉ាងតិច​១១​នាក់ ក្នុង​នោះ​មាន​កុមារ​៨​នាក់​បាន​ត្រូវ​ស្លា.ប់ ក្រោយ​ការ​បាក់​អគារ​ស្នាក់​នៅ​មួយ​ក្នុង​ទីក្រុង​បុ​ម​បៃ កាលពី​យប់​ថ្ងៃ​ទី​៩​ ខែ​មិថុនា ឆ្នាំ​២០២១ ។

បើតាម​អាជ្ញាធរ​បាន​​គូសបញ្ជាក់​ថា គ្រោះថ្នា​ខាងលើ​ក់​នេះ​កើត​មាន​នា​ពាក់កណ្ដាល​យប់ នៅ​តំបន់​ជាយក្រុង​បុ​ម​បៃ​មួយ​។ ក្រៅពី​អ្នក​ស្លា.ប់ ក៏​អាចមាន​​មនុស្ស​ដទៃ​ៗ​ទៀត​​អាច​ជាប់​ក្រោម​គំនរ​បាក់បែក​នោះ​។ ចំណែក​មនុស្ស​ចំនួន​​៨​នាក់ដែលត្រូវ​​រង​របួស ក៏​ត្រូវ​បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នានា ដែល​នៅ​ក្បែរ​។

ការ​បាក់​អគារ​តែង​កើត​មាន​ញឹកញាប់​ក្នុង​ទីក្រុង​បុ​ម​បៃ ​រដ្ឋធានី​សេដ្ឋកិច្ច​របស់​ឥណ្ឌា​នោះ ជា​​ពិសេស​ក្នុង​រដូវភ្លៀង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ