រាជធានីភ្នំពេញ ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសពីការបង្កើតរោងចក្ររ៉ែមាស នៅមណ្ដលគិរី មក ក្រសួងរ៉ែ និងថាមពលបានបង្ហាញទីតាំងការដ្ឋានដែលផលិតរ៉ែមាស ។

ក្រសួងរ៉ែ និងថាមពល បានបង្ហាញទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូរខ្វាវ ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេលប្រមាណ១៤ឆ្នាំ កន្លងមកនេះដែលវិនិយោគដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិតផ្ញើជូនជនរួមជាតិ បានប្រកាសពីភាពជោគជ័យលើអាជីវកម្មរ៉ែមាសលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានចំនួន ៣តោន ក្នុងមួយឆ្នាំសម្រាប់រយៈពេល៨ឆ្នាំដំបូង ៕


ចែករំលែកព័តមាននេះ