ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផ្ទះបណ្តែត​ទឹក និង​បែ​ចិញ្ចឹម​ត្រី​នៅ​ព្រែក​ព្នៅ​​​ស្ម័គ្រចិត្ត​រុះរើ​​ជាង​៧០​ខ្នង​​ ​ក្នុង​ចំណោម​ប្រមាណ​៣០០​ខ្នង​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះបណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​

រាជធានី​ភ្នំពេញ ​៖ ​ផ្ទះបណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​ម្ចាស់​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​បាន​ប្រមាណ​ជាង​៧០​ខ្នង​ឬ​បែ​ហើយ គិត​​រហូត​មក​ដល់ថ្ងៃចុង​ក្រោយ​នៃ​ថ្ងៃ​ឱ​សាទ​នេះ​ ។ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក សុខ សម្បត្តិ អភិបាល​នៃ​គ​ណៈអភិបាល​ខណ្ឌព្រែក​ព្នៅ កាលពី​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​១១​ខែ​មិថុនា នេះ​។ ទោះបីជា​យ៉ាងណា តាម​ការ​គ្រោងទុក រដ្ឋបាល​រាជធានី​ភ្នំពេញ ក៍​ដូច​ជា​រដ្ឋបាល​ខណ្ឌព្រែកព្នៅ នឹង​ប្រើ​កម្លាំង​អនុវត្ត​វិធានការ​រដ្ឋបាលចុះ​រុះរើដោយ​មិន​រា​ថយ​ឡើយ​។

លោក​សុខ សម្បត្តិ អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​ព្រែកព្នៅ បានអោយ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​ថា រហូត​មក​ដល់​ថ្ងៃនេះ ម្ចាស់​ផ្ទះ​​​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ ម្ចាស់​បាន​ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង​បាន​ប្រមាណ​ជាង​៧០​ហើយ​ក្នុង​ចំណោម​ប្រមាណ​៣០០​បែ​ឬ​ខ្នង​ផ្ទះទឹក​។

​លោក​អភិបាលក៏បាន​អោយ​ដឹង​ទៀត​ថា រដ្ឋបាល​ខណ្ឌ​កំពុង​តែត្រៀមកម្លាំងអនុវត្ត​វិធានការ​រដ្ឋបាល​រុះរើផ្ទះទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ​ទាំងនោះ នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែ មិថុនា ឆ្នាំ ២០២១ ស្អែក​នេះ ។

គួរ​បញ្ជាក់​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ត្រូវ​បានរ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ តម្រូវ​អោយ​រុះរើ​ចេញ ដោយ​ទុក​រយះ​ពេល​១​ស​ប្តា​ហ៍ ។​ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ ទី​០២ ខែ​មិថុនា ឆ្នាំ ២០២១ នេះ ស្តី​ពី​ការ​រុះរើ​ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

តាម​សេចក្តី​ជូន​ដំណឹង​របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សា​ធារ​ណៈជន​ទាំងអស់ អោយ​បាន​ជ្រាប​ថា កន្លង​មក មាន​ជន​ឱកាស​និយម​មួយ​ចំនួន បាន​លប​លួច ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ នៅ​លើ​ផ្ទៃ​ទន្លេ​ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​អោយ​បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ​គោក​រាក់​ពិសេស ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់ ពាស​វាល ពាស​កាល​ក្នុង​ទន្លេ​ធ្វើ​អោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជី​វះ​ចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន​និង​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព រាជធានី​ភ្នំពេញ​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ ប្រជាពលរដ្ឋ ដែល បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។

ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជី​វះ​ចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាត់​ភាព​អសកម្ម ខាងលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តម្រូវ អោយ​ម្ចាស់ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ​និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ​ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយះ​ពេល ០១ ស​ប្តា​ហ៍​គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តី ជូន​ដំណឹងនេះ​តទៅ​ ។ ​បន្ទាប់​ពី​ដល់​ថ្ងៃ ឱសានវាទ មក​ដល់​នៅ​ថ្ងៃ​ទី៩ ​ខែ មិថុនា រដ្ឋបាល​រាជធានី​ភ្នំពេញ ក៍បាន​ពន្យារ​​ពេល នឹង​គ្រោង​អនុវត្ត​វិធានការ​រដ្ឋបាល នៅ ព្រឹក​ថ្ងៃ​ទី​១២​ខែ មិថុនា ឆ្នាំ ២០២១​ស្អែក​នេះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ