ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឱ្យបារម្ភណាស់! កម្មករជាង​២០០នាក់បន្ថែមទៀតនៅរោងចក្រ Y&W ឆ្លងកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​សកម្មភាព​ការ​យក​សំណាក​កម្មករ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​វ៉ា​យ ដាប់​ប៊ែ​ល​យូ​(Y&W) ដែល​មាន​ទីតាំង​

​រាជធានី​ភ្នំពេញ​ ៖ ​សកម្មភាព​ការ​យក​សំណាក​កម្មករ កម្មការិនី​នៅ​រោងចក្រ​កាត់ដេរ​វ៉ា​យ ដាប់​ប៊ែ​ល​យូ​(Y&W) ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​លេខ​២១៧ ភូ​មិ​ព្រៃ​ក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​នៅ​ត្រឹម​វេលា​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១​ ម្សិលមិញនេះ​ហើយ​ ជា​លទ្ធផល​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​(TYDA)​ បាន​រក​ឃើញ​កម្មក កម្មការិនី​ចំនួន​២០១​នាក់​បន្ថែម​ទៀត មាន​វិជ្ជមាន​COVID-19 បន្ទាប់​មក​អ្ន​កវិជ្ជ​មាន​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ទីតាំង​ចំនួន​២ ចំណែក​អ្នក​អវិជ្ជមាន​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅផ្ទះ​រៀង​ៗ​ខ្លួន​និង​រង់ចាំ​យក​សំណាក​លើក​ទី​២​ទៀត​។

យោង​តាម​របាយការណ៍​បឋម​របស់​គ​របាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា រោងចក្រ​វ៉ា​យ ដាប់ ប៊ែ​ល​យូ មាន​កម្មករ កម្មការិនី​បម្រើ​ការងារ​ចំនួន​៤.៥៨០​នាក់​ ហើយ​បាន​ផ្ទុះ​ការ​ឆ្លង​ជម្ងឺ​COVID-19 នៅ​អគារ​A ដែល​មានកម្ម​ការ កម្មការិនី​ជាង​១​ពាន់​នាក់ ហើយ​នៅ​ថ្ងៃ​ទី​៩ ខែមិថុនា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​(TYDA)​បាន​ចុះ​យក​សំណាក​កម្មករ​ចំនួន​៧៤៣​នាក់ ហើយ​ជា​លទ្ធផល​រក​ឃើញ​វិជ្ជមាន​ចំនួន​១៩៩​នាក់ ។​ លុះដល់​ថ្ងៃ​ទី​១០ ខែ​មិថុ​នា បាន​បន្ត​យក​សំណាក​កម្មករ កម្មការិនី​សរុប​ចំនួន ៩៤៧​នាក់ ហើយ​បាន​រក​ឃើញ​វិជ្ជមាន​ចំនួន​២០១​នាក់​បន្ថែម​ទៀត ហើយ​ការ​យក​សំណាក​ត្រូវ​បាន​បញ្ចប់​នៅ​យប់​ថ្ងៃ​ដដែល​នោះ ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​អ្នក​វិជ្ជមាន​ទាំងនោះ​ត្រូវ​បាន​នាំ​យក​ទៅ​ព្យាបាល​នៅ​ទីតាំង​ចំនួន​២​គឺ​មាន​មណ្ឌល​ព្យាបាល​កោះ​ពេជ្រ និង​មណ្ឌល​ព្យាបាល​ទួល​ពង្រ ដោយឡែក​កម្មករ កម្មការិនី​ដែល​ពិនិត្យ​ចេញ​លទ្ធផល​អវិជ្ជមាន​នោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឲ្យ​ទៅ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅផ្ទះ​រៀង​ៗ​ខ្លួន​និង​រង់ចាំ​យក​សំណាក​លើក​ទី​២​ទៀត​ ។ ​ទន្ទឹម​និង​នេះ​ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​និង​ក្រើនរម្លឹក​ដល់​បងប្អូន​កម្មករ កម្មការិនី​ទាំងអស់​នូវ​វិធាន​បង្ការ ទប់ស្កាត់​ពី​ការ​ឆ្លង​រាលដាល​ជម្ងឺ​COVID-19 និង​ត្រូវ​តែ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​និង​វិធានការ​៣​កុំ​និង​៣​ការពារ​ឲ្យ​បាន​ជាប់លាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ