ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហោះ​វី​ដេ​អូ TikTok ថា​ចិន​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក អភិបាល​ខណ្ឌដូនពេញ ចុះ​មក​រាប់​ផ្ទាល់ គ្មាន​បាត់​១​នាក់

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០២១​នេះ…

រាជធានី​ភ្នំពេញ ៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០២១​នេះ បាន​ដឹកនាំ​កម្លាំង ចុះ​មក​ត្រួតពិនិត្យ​ផ្ទាល់ ដល់ទី​តាំង​កា​ដ្ឋា​ន​ក្រុមហ៊ុន​សំណង់​មួយ ដោយ​មានការ​សហការ​ពី​ខាង​ក្រុមហ៊ុន ហើយ​បាន​ហៅ​កម្មករ​ចេញ​មក ដើម្បី​រាប់​ចំនួន​ជាក់ស្តែង ។

Picture

ការ​ចុះ​រាប់​ចំនួន​កម្មករ​នេះ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ដែល​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Tik Tok ផ្សាយ​ថា មាន​ជនជាតិ​ចិន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុង​កា​ដ្ឋា​ន​សំណង់ MCC ដែល​ស្ថិត​នៅ​បឹង​កក់ ភូមិ​ទី​២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

កម្លាំង​គណ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ ដឹង​នាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ លោក​វរ​សេ​នេ​យ៍​ឯក ទៀង ចាន់​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ លោកនាយ​ប៉ុស្តិ៍​នគរបាល​ស្រះ​ចក បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ដល់​គោលដៅ​ក្រុមហ៊ុន​សំណង់ និង​បាន​ស្នើ​ឲ្យ​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ ចេញ​មក តម្រង់​ជួរ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​រាប់​ចំនួន​ជាក់ស្តែង ក្រោយ​ពី​ការ​រាប់ និង​ត្រួតពិនិត្យ​ឃើញ​ថា ចំនួន​កម្មករ​ទាំង​ខ្មែរ និង​ចិន​ចំនួន ១៩៤​នាក់ គ្រប់​ចំនួន ពោល​គឺ​ពុំ​មាន​បាត់​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​ចិន​ណា​ម្នាក់​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច​ការ​ចុះ​ផ្សាយ​របស់​គណនី Tik Tok នោះ​ទេ ។

ជាក់ស្តែង តាម​ការ​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា មាន​ជនបរទេស​មួយ​ក្រុម បាន​ជិះ​រថយន្ត មក​ឈប់​បត់ជើងតូច​នៅ​តំបន់​នោះ​តែ​ប៉ុណ្ណោះ មិនមែន​ជា​ជនជាតិ​ចិន​រត់​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក នោះ​ទេ ។

ដូច្នេះ​ការ​បង្ហោះ​ព័ត៌មាន​ក្នុង Tik Tok ជា​ការ​បង្ហោះ​បំភ្លៃ ខុស​ការ​ពិត ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម ពេល​នេះ​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ និង​គណៈ​បញ្ជាកា​ឯកភាព​រដ្ឋបាល​ខណ្ឌ នឹង​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​គណនី Tik Tok ដែល​បង្ហោះ​ព័ត៌មាន​មិន​ពិត​នេះ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ដោយ​មិន​មានការ​លើកលែង​ឡើយ ។ សូម​ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ពិត និង​លុប​បំបាត់​ឲ្យ​បាន នូវ​ព័ត៌មាន​មិន​ពិត ៕

Picture
Picture
Picture
Picture
Picture