ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ ចំនួន​៣​រូប រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​៣​រូប បម្រើ​ការ​នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ ចំណុះ​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​វេលា

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​ខណ្ឌ​ច្បារ​អំពៅ​៣​រូប បម្រើ​ការ​នៅ​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ ចំណុះ​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ នៅ​វេលា​យប់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ ។

តាម​ការ​បញ្ជាក់​អោយ​ដឹង​ពី​លោក​ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​កោះសន្តិភាព​តាម​រយៈ​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ អោយ​ដឹង​ថា ៖ ពិតជា​មាន​មន្ត្រី​សាលា​ខណ្ឌ​៣​នាក់ ស្រី​ទាំង​៣ ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ពិតប្រាកដ​មែន ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​៣ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម ស្ថិត​ក្នុង​ខណ្ឌមានជ័យ ។

លោក​អភិបាល​ខណ្ឌ​បន្ថែម​ថា ចំពោះ​ក្រុម​មន្ត្រី​ដែល​មានការ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ប្រយោល ហើយ​មានការ​សង្ស័យ​លើ​អាកា​រៈ​សុខភាព​ខ្លួនឯង​នោះ គឺ​ត្រូវធ្វើ​តេស្ត​សំណាក​រក​មេរោគ​កូ​វី​ដ​១៩​ទាំងអស់ ហើយ​ប្រសិនបើ​ក្រោយ​លទ្ធផល​នៃ​ការ​តេស្ត​សំណាក បញ្ជាក់​ថា អវិជ្ជមាន​នោះ អ្នក​ទាំងនោះ​គឺ​តម្រូវ​អោយធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​នៅ​ក្នុង​វិទ្យាល័យ​ច្បារ​អំពៅ ដើម្បី​ពិនិត្យ​តាមដាន​អាកា​រៈ​សុខភាព​បន្ត​ទៀត ។

ទន្ទឹម​នឹង​នោះ លោក​អភិបាល បញ្ជាក់​ថា បើ​ទោះបីជា​មានការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ដល់​មន្ត្រី​សាលា​ខណ្ឌ​ក៏​ដោយ ក៏​ដំណើរការ​ការងារ និង​ការ​បម្រើ​ប្រជាពលរដ្ឋ លើ​ការ​ផ្តល់​សេវា​សាធារណៈ​ផ្សេង​ៗ គឺ​នៅ​ដំណើរការ​ជា​ធម្មតា ដូច​សព្វមួយដង​ដដែល ដោយ​មាន​ក្រុម​មន្ត្រី ដែល​មិន​មានការ​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​កូ​វី​ដ នៅ​បម្រើ​កិច្ច​ការងារ​ជា​ធម្មតា ។

អ្វី​ជា​ការ​សំខាន់ គឺ​អាជ្ញាធរ​ក្នុង​សាលា​ខណ្ឌ នៅ​បន្ត​អនុវត្ត និង​ពង្រឹង​បន្ថែម​អោយ​បាន​ខ្ពស់​លើ​ការ​អនុវត្ត​វិធានការ​សុខាភិបាល ពិសេស​នោះ គឺ «៣​ការពារ ៣​កុំ​» របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​កម្ពុជា ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​វេលា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១​នេះ ក្រុម​មន្ត្រី​ជា​ច្រើន​នៅ​ការិយាល័យ​មួយ​ចំនួន​ចំណុះ​សាលា​ខណ្ឌ ដែល​មានការ​ពាក់ព័ន្ធ​ដោយ​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន ក៏​បាន​ធ្វើ​សំណាក​ជា​បន្តបន្ទាប់​ផង​ដែរ ដោយ​លទ្ធផល​បញ្ជាក់​ថា អវិជ្ជមាន ពោល​គឺ​មិន​ទាន់​រក​ឃើញ​មាន​មន្ត្រី​ដទៃ​ណា​ផ្សេង​ទៀត មានការ​ឆ្លង ក្រៅពី​មន្ត្រី​៣​រូប​ដែល​ពិនិត្យ​ឃើញ​វិជ្ជមាន​ឡើយ ។

រូបភាពតំណាង

គួរ​រំលឹក​ថា បើ​ងាក​ទៅ​ខាង​សាលា​ខណ្ឌមានជ័យ​ឯណោះ​វិញ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​០៩ និង​ថ្ងៃ​ទី​១០ ក្រុម​មន្ត្រី​សាលា​ខណ្ឌ ចំនួន​២១​នាក់ ត្រូវ​ពិនិត្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ខណៈ​មន្ត្រី​សាលា​ខណ្ឌ និង​សង្កាត់​ពាក់ព័ន្ធ​ជា​ច្រើន​នាក់ បូក​បញ្ចូល​ទាំង​លោក​អភិបាល​ខណ្ឌ​ផង​ដែរ បាន​ឆ្លងកាត់​ការ​តេស្ត​សំណាក​លើក​ទី​១​ហើយ ប៉ុន្តែ​លទ្ធផល​បញ្ជាក់​ថា អវិជ្ជមាន ។

សូម​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ចំណោម​២១​នាក់ ដែល​រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​នោះ គឺ​មាន​២​នាក់ ជា​ជំនួយការ​ផ្ទាល់ និង​ជា​តៃកុង​រថយន្ត​ផ្ទាល់​របស់​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ