មនុស្សដែលប្រកាន់យកសច្ចភាពទុកក្នុងបេះដូងរមែងជាអ្នកមិនធ្វើល្អតែនៅក្នុងទីចំពោះមុខអ្នកដទៃដើម្បីតែចង់បានមុខមាត់នោះទេ មនុស្សសច្ចៈតែងធ្វើរឿងដែលត្រឹមត្រូវគ្រប់កាលៈទេសៈដោយមិនរំពឹងចង់បានប្រយោជន៍អ្វីឡើយ ។ ខាងក្រោមនេះគឺជាលក្ខណៈ៤ចំណុចដែលបញ្ចាក់ថាអ្នកជាមនុស្សប្រកាន់សច្ចភាព៖
១- ទទួលស្គាល់កំហុស មនុស្សម្នាក់ៗសុទ្ធតែបង្កើតកំហុស ប៉ុន្តែមនុស្សម្នាក់ៗអាចរៀនសូត្រពីកំហុសទាំងនោះបាន។ មនុស្សដែលមានសច្ចភាពគឺជាមនុស្សដែលទទួលស្គាល់កំហុសហើយរៀនសូត្រពីកំហុសរបស់គេ ។
២- មិនឈ្លោះប្រកែក ការឈ្លោះប្រកែកវាបង្កើតឲ្យមានជម្លោះនិងអារម្មណ៍មិនល្អរវាងគ្នានិងគ្នា។ មនុស្សដែលមានសច្ចភាពមិនដែលបំបាក់មុខនរណាម្នាក់ទេ ។ ពួកគេចូលចិត្តបញ្ចេញគំនិត និងពិភាក្សារកដំណោះស្រាយ តែមិនមែនជាមនុស្សដែលចូលចិត្តឈ្លោះប្រកែករកឈ្នះយកចាញ់នោះឡើយ ។
៣- មិនកេងប្រយោជន៍ មនុស្សមានសច្ចភាពមិនមែនជាមនុស្សដែលរាប់អាននរណាម្នាក់ដោយសារតែឃើញតែផលប្រយោជន៍នោះទេ ។ ពួកគេមិនមែនជាមនុស្សដែលមើលឃើញតែប្រយោជន៍ ឬប្រើប្រាស់អ្នកដទៃដើម្បីតែកេងចំណេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ ។
៤- ស្មោះត្រង់ ការនិយាយកុហកបោកប្រាស់មិនមែនជាចរិតរបស់មនុស្សមានសច្ចភាពនោះទេ ។ ការកុហកបោកប្រាស់មិនផ្ដល់ផលល្អឡើយ ។ មានតែភាពស្មោះត្រង់ សច្ចៈទៀងត្រង់ប៉ុណ្ណោះដែលអាចឲ្យអ្នករក្សាទំនាក់ទំនងបាន ៕ សាន សារិន
ចែករំលែកព័តមាននេះ