ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​តាម​ដងផ្លូវ ខណៈ​ពេល​កំពុង​តែ​ឆ្លងផ្លូវ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ដោយ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន ហើយ​បត់​ឆ្វេង​ឆ្លងផ្លូវ ដោយ​មិន​បាន​ប្រយ័ត្ន​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​គ្នា​ក្នុង​ល្បឿន​លឿន​ដែរ មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លា​.​ប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្លូវ​១៥៤ កែង​ផ្លូវ​៥៣ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បន្ត​ថា ស​.​ព​ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ ទ្រី ហេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ទួល​សង្កែ ស្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ផ្លូវ​លេខ​៥ ខណ្ឌឫស្សីកែវ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AP-3805 ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ ពួក​គាត់​បានឃើញ​ម៉ូតូ​ជន​រង​គ្រោះ (​ស្លា​.​ប់​) បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បត់​ឆ្វេង​ដើម្បី​ឆ្លងផ្លូវ ភ្លាម​ៗ​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ស្លាក​ភ្នំពេញ 1IK-9432 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា ក៏​មក​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​បុរស​រង​គ្រោះ​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ បណ្ដាល​ឲ្យ​បុរស​រង​គ្រោះ​ដួល​បោក​ក្បាល​នឹង​ផ្លូវ​ហូរ​ឈាម​ស្លា​.​ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​។ ចំណែក​ភាគី​ខាង​ម៉ូតូ​បង្ក​វិញ បាន​រង​របួសធ្ងន់​ក៏​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។

បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ (​ភាគី​ខាង​ម៉ូតូ​បង្ក​) ត្រូវ​បាន​ប្រជាពលរដ្ឋ​ទាក់ទង​ហៅ​រថយន្ដ​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ផង​ដែរ ចំណែក​ស​.​ព​ជន​រង​គ្រោះ​ម្នាក់​ទៀត​វិញ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ខេត្តកំពង់ចាម តាម​ប្រពៃណី​ដ​ផង​ដែរ នៅ​សល់​តែ​ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​វាស់វែង ដើម្បី​យក​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិកា​ដ្ឋា​ន​ខណ្ឌដូនពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ