ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានការលើកទឹកចិត្តឱ្យកែច្នៃត្រីជា ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ពេលត្រីស្រស់គ្មានទីផ្សារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលត្រីស្រស់លក់មិនសូវដាច់ និងមានតម្លៃទាប មានការលើកទឹកចិត្តឲ្យអ្នកចិញ្ចឹមត្រី ឬពលរដ្ឋជាទូទៅកែច្នៃត្រីស្រស់ជាផ្អក ជាត្រីឆ្អែរ ត្រីងៀតដើម្បីលក់លើទីផ្សារវិញម្តង ។ លោក សំណាង…

រាជធានីភ្នំពេញ ៖ នៅពេលត្រីស្រស់លក់មិនសូវដាច់ និងមានតម្លៃទាប មានការលើកទឹកចិត្តឲ្យអ្នកចិញ្ចឹមត្រី ឬពលរដ្ឋជាទូទៅកែច្នៃត្រីស្រស់ជាផ្អក ជាត្រីឆ្អែរ ត្រីងៀតដើម្បីលក់លើទីផ្សារវិញម្តង ។ លោក សំណាង ពលរដ្ឋម្នាក់នៅខេត្តសៀមរាប បានប្រមូលទិញត្រីស្រស់ពីសមាជិកសមាគមវារីវប្បករនៅកម្ពុជា មួយចំនួនក្នុងខេត្តយកមកកែច្នៃជា ប្រហុក ផ្អក ម៉ាំ និង ងៀត ជាដើម ។ លោកបាននិយាយថា លោកមិនទិញត្រីនាំចូលទេ ទោះលក់ថោកជាងក៏ដោយ ព្រោះលោកចង់ជួយវារីវប្បករខ្មែរ និងចង់ឱ្យប្រជាពលរដ្ឋខ្មែរទទួលបានសុវត្ថិភាពចំណីអាហារ ។

ផលិតផលដែលលោកកែច្នៃលក់នៅលើទីផ្សារនៅភ្នំពេញ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបផ្ទាល់តែម្តង ។ សមាជិកវារីវប្បករកម្ពុជាបានបញ្ជាក់ថាក្នុងស្ថានភាពត្រីកកស្ទះក្នុងស្រះលក់មិនចេញច្រើនខែមកហើយ បងប្អូនវារីវប្បករខ្មែរយើង ខ្នាតតូច និងខ្នាតធម្យម បានធ្វើការកែច្នៃត្រីដើម្បីលក់ជូនអ្នកបរិភោគ ។ បើការគ្រប់គ្រងការនាំចូលត្រីពីប្រទេសជិតខាងមិនបានល្អ និងម៉ត់ចត់ទេនោះ អ្នកចែកចាយត្រីធំៗក្នុងប្រទេសមិនទៅទិញត្រីពីបងប្អូនវារីវប្បករខ្មែរយើងទេ ពួកគេចង់តែនាំចូលត្រីពីប្រទេសជិតខាងច្រើនជាង ។ យើងរួមគ្នាជួយគាំទ្រផលិតផលក្នុងស្រុក ។

កាលពីដើមខែមិថុនានេះ សមាគមវារីវប្បករកម្ពុជាបានអះអាងថា សមាជិកខ្លួនទើបតែលក់ត្រីក្នុងស្រះបានប្រមាណ២០%នៃបរិមាណត្រីដែលអាចចាប់លក់ក្នុងខែតែសមាជិករបស់ខ្លួននៅសល់ត្រីពីខែមេសា និងខែឧសភាច្រើនតោនទៀត ដែលសរុបជារួមពីសមាជិករបស់ខ្លួនត្រឹមតែ ៣០០ កន្លែងប៉ុណ្ណោះ នៅមានត្រីច្រើនពាន់តោនត្រូវលក់ចេញ ។

ស្ថិតនៅស្ថានភាពមួយដែលតម្រូវការត្រីនៅលើទីផ្សារក្នុងប្រទេសកំពុងតែធ្លាក់ចុះ ឯការនាំចូលត្រីពីក្រៅប្រទេសហាក់មានបរិមាណច្រើនដដែលដោយមិនទាន់បានគ្រប់គ្រងឲ្យបានល្អ និងអនុលោមទៅតាមតម្រូវការជាក់ស្តែងទីផ្សារក្នុងស្រុកនៅឡើយទេ ដែលនេះបានធ្វើឲ្យប៉ះពាល់ដល់ផលិតត្រីក្នុងស្រុកជាខ្លំាង ព្រោះការប្រកួតប្រជែងនៅលើទីផ្សារមិនទាន់មានភាពត្រឹមត្រូវ និងសមធម៌នៅឡើយ ។ នេះបើតាមការបញ្ជាក់របស់សមាគមវារីវប្បករកម្ពុជា ។

ប្រភពពីអ្នកចិញ្ចឹមត្រីថា ការកែច្នៃត្រីជាផ្អក ជាត្រីឆ្អើរជាដើមនោះ មិនអស់ត្រីដ៍ច្រើនដែលកសិករចិញ្ចឹមបាននោះទេ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៍បានលើកទឹកចិត្តនិងគំាទ្រដល់ការច្នៃត្រីស្រស់ជាស្បៀងអាហារដើម្បីផ្គត់ផ្គង់លើទីផ្សារនៅក្នុងស្រុកនិងសម្រាប់នាំចេញផងដែរ ។ នៅព្រឹកថ្ងៃទី ១០ ខែមិថុនានេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីបានចុះ ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីមួយកន្លែង ស្រុកពញាឮ ខេត្តកណ្តាល ។ កសិកដ្ឋានចិញ្ចឹមត្រីទីឡាព្យា បានបង្កើតនៅឆ្នាំ ២០១៧ លើផ្ទៃដីសរុប ៤,៥ ហត មាន ២១ ស្រះ ។ 

ដោយមានការទទួលស្គាល់គុណភាពត្រីពីកសិកដ្ឋាននេះ តម្រូវការត្រីពីកន្លែងចិញ្ចឹមត្រីមានស្តង់ដារនេះមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់ ១០ លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ ។  ជប៉ុនជាទីផ្សារសំខាន់សម្រាប់ការកែច្នៃត្រីពីកសិកដ្ឋាន ឈ្មោះថា Cambodia Fresh Farm នេះ ។ អ្នកគ្រប់គ្រងកសិដ្ឋានដែលកំពុងជោគជ័នេះ បានបញ្ជាក់ថាខ្លួននឹងរីករាយសហការ ចែករំលែកបទពិសោធន៍ បច្ចេកទេសចិញ្ចឹម និងការកែច្នៃជាមួយប្រជាកសិករពីគ្រប់មជ្ឈដ្ឋាន ឬចង់សហការផ្គត់ផ្គង់ត្រីអាច ទាក់ទងទៅកសិកដ្ឋានលោកបានដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ