ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើតេស្ត​លើសត្វ​​ដំរីចំនួន​២៨​ក្បាល ​ក្រែង​ឆ្លង​កូ​វី​ដ​​១៩

2 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ បាន​យក​សំណាក​ពី​សត្វ​ដំរី ដើម្បី​ធ្វើ​តេស្ត​ ក្រែង​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ជំរំ​សត្វ​ដំរី

ប្រទេស​ឥណ្ឌា ៖ បណ្ដា​ពេទ្យសត្វ​ឥណ្ឌា​ កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១ បាន​យក​សំណាក​ពី​សត្វ​ដំរី ដើម្បី​ធ្វើ​តេស្ត​ ក្រែង​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​ជំរំ​សត្វ​ដំរី THEPPAKADU រដ្ឋ​ទមិឡ​ណា​ឌូ ភាគ​ខាងត្បូងឥណ្ឌា​។

ការ​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩ លើ​ពពួក​ដំរី​នោះ ត្រូវ​បាន​ធ្វើ​ ក្រោយ​ការ​ស្លា.ប់​របស់​តោ​ញី​១​ក្បាល ដោយសារ​វីរុស​នោះ​មក ។ ដំរី​២៨​ក្បាល ​ត្រូវធ្វើ​តេស្ត​ក្នុង​តំបន់​ព្រៃ​អភិរក្ស​ភាគ​ខាងត្បូងឥណ្ឌា ។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៩ មិថុនា របស់​អាជ្ញាធរ ក្រោយ​ការ​ស្លា.ប់​តោ​ញី​អា​ស៊ី​១​ក្បាល ​ដោយសារ​វីរុស​កូ​វី​ដ​-១៩ ។ តោ​ញី​អាយុ៩​ឆ្នាំ​នោះ ​ស្ថិត​ក្នុង​ពូជ​កម្រ​ដែល​រង​ការ​គំរាមកំហែង​បាត់បង់​បាន​ស្លា.ប់​កាលពីដើម​ខែមិថុនា ក្នុង​ឧទ្យាន​សត្វ ARIGNAR ANNA នៅ CHENNAI រដ្ឋ​ទមិឡ​ណា​ឌូ ។

តាម​សារព័ត៌មាន​ក្នុងស្រុក​ថា នោះ​ជា​ការ​ស្លា.ប់​របស់​សត្វ​ជា​លើក​ដំបូងនៅ​ឥណ្ឌា ​ដោយសារ​កូ​វី​ដ​-១៩ ។ ការ​ធ្វើតេស្តបង្ហាញ​ថា តោ​ញី​​នោះ​ និង​តោ​៨​ក្បាល​ទៀត​ឆ្លងវីរុស ​ក្នុង​នោះ​២​ក្បាល​ស្ថិត​ក្នុង​សភាព​គួរ​ឲ្យ​បារម្ភ​។ ឆ្មាំ​រក្សា​ព្រៃ​នៃ​ឧទ្យាន​ជាតិ MADUMALAI
ភាគ​​ខាងត្បូង​រដ្ឋ​ទមិឡ​ណា​ឌូ ថ្លែង​នា​ថ្ងៃ​ទី​៩ មិថុនា​ថា ក្រោយ​រក​ឃើញ​ពពួក​តោ​ឆ្លង​វីរុស យើងស្នើ​ឲ្យ​ធ្វើតេស្ត​លើ​សត្វ​ដំរី​ជា​ការ​ប្រុង​ប្រយ័ត្ន ។

ការ​យក​សំណាក​ពី​ដំរី​ ដើម្បី​ធ្វើតេស្ត​ពុំ​មានការ​លំបាក​ប៉ុន្មាន​ឡើយ ដូច​ការ​បង្ហាញ​តាម​បណ្ដា​រូបភាព​វី​ដេ​អូ​ពី​ដំណើរការ​នោះ ។ ខ្លា​ប្រមាណ​ជា​២១​ក្បាល​នៅ​ឧទ្យាន BHAGWAN BIRSA រដ្ឋ JHARKHAND ភាគ​ខាងកើត​ឥណ្ឌា ក៏​ត្រូវ​បាន​ធ្វើតេស្ត​ដែរ​កាល​ពី​ស​ប្ដា​ហ៍​មុន​ក្រោយ​ការ​ស្លាប់​ខ្លា​មួយ​ក្បាល​អាយុ​១០​ឆ្នាំ​មក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ