ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​រៀបចំ​ខ្លួន​ចាក់​វ៉ាក់សាំងកូវីដ​១៩ ​ឲ្យ​កុមារដែល​​មាន​អាយុ​ចាប់ពី​៣​ឆ្នាំទៅហើយ

2 ឆ្នាំ មុន

អ្នក​នាំពា​ក្ស​របស់​ក្រុមហ៊ុន​SINOVAC​ចិន ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​មួយ ក្នុង​ចំណោម​វ៉ាក់សាំង​៣ ដែល​សម្រាប់​ពេល​នេះ​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ

ប្រទេស​ចិន ៖ អ្នក​នាំពា​ក្ស​របស់​ក្រុមហ៊ុន​SINOVAC​ចិន ដែល​ជា​អ្នក​ផលិត​វ៉ាក់សាំង​មួយ ក្នុង​ចំណោម​វ៉ាក់សាំង​៣ ដែល​សម្រាប់​ពេល​នេះ​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ អះអាង​កាលពី​ថ្ងៃ​ទី​៨​មិថុនា​ថា វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩​របស់​ខ្លួន នឹង​អាច​ចែកចាយ​សម្រាប់​ចាក់​ឲ្យ​កុមារ​។

ក្រុមហ៊ុន​នោះ​ប្រកាស​ថា ចិន​រៀបចំ​ខ្លួន ចាក់​វ៉ាក់សាំង​ដល់​កុមារ មាន​អាយុ​ចាប់ពី​៣​ឆ្នាំ​ឡើង​ទៅ​។ បែប​នោះ​នឹង​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រទេស​ដំបូង​គេ លើ​ពិភពលោក​ដែល​ចាក់​វ៉ាក់សាំង​ដល់​កុមារ​មាន​វ័យ​ទាប​បំផុត​។

ចិន​ដែល​វីរុស​កូ​វី​ដ​-១៩​លេច​ដំបូង​គេ កាលពី​ដំណាច់ឆ្នាំ​២០១៩​នោះ បាន​ចាក់​វ៉ាក់សាំង ឲ្យ​ប្រជាជន​ខ្លួន​បាន​ជិត​៨០០​លាន​ដូ​សរួច​ហើយ​មក​ទល់​ពេល​នេះ ដែល​ចាក់​ឲ្យ​តែ​មនុស្ស​ពេញវ័យ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​។ ក្រុង​ប៉េ​កាំ​ង​ដែល​ទប់ទល់​បាន​ស្ទើរ​ទាំងស្រុង ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ក្នុង​ទឹកដី​ខ្លួន ចាប់តាំងពី​ខែឧសភា​ឆ្នាំ​២០២០​មក សង្ឃឹម​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជា​ជន​ខ្លួន​បាន​៧០% រហូត​ដល់​ដំណាច់ឆ្នាំ​នេះ ពោល​ប្រមាណ​ជា​១​ពាន់​លាន​នាក់​។

ក្នុង​ន័យ​នេះ​អ្នកនាំពាក្យ​ម្នាក់​របស់​SINOVAC​គូសបញ្ជាក់​ប្រាប់​AFP​ថា វ៉ាក់សាំង​ឈ្មោះ​CORONAVAC​របស់​ខ្លួន​ដែល​ត្រូវ​ចាក់​២​ដូ​ស នឹង​អាច​ចាក់​ដល់​កុមារ​។ វ៉ាក់សាំង​របស់​SINOVAC​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ត្រូវ​បាន​អនុម័ត សម្រាប់​ចាក់​ឲ្យ​កុមារ​មាន​អាយុ​ពី​៣​ទៅ​១៧​ឆ្នាំ​។ អ្នកនាំពាក្យ​រូប​នោះ​មិន​បាន​បញ្ជាក់​ថា តើ​ពេល​ណា​ដូ​ស​ដំបូង​ៗ​ត្រូវ​ចាក់​ឲ្យ​កុមារ​ឡើយ ដោយ​ថា​កាលបរិច្ឆេទ​គឺ​ស្ថិត​ក្នុង​ដៃ​ក្រសួងសុខាភិបាល​ជា​អ្នក​សម្រេច​។

ក្រុមហ៊ុន​SINOVAC​បាន​បង្ហើយការ​សាកល្បង​គ្លីនិក ចំពោះ​បណ្ដា​កុមារ​និង​ក្មេង​ជំទង់ ដោយ​លទ្ធផល​ត្រូវ​ចេញផ្សាយ​តាម​ទស្សនាវដ្ដី​អង់គ្លេស​THE LANCET​។

ក្រៅពី​វ៉ាក់សាំង​SINOVAC​ចិន​នា​ពេល​នេះ​បាន​ដាក់​ឲ្យ​ប្រើ​លើ​មនុស្ស​ពេញវ័យ នូវ​វ៉ាក់សាំង​SINOPHARM​និង​វ៉ាក់សាំង​CANSINO BIOLOGICS​ដែល​ចាក់​តែ​១​ដូ​ស​។ វ៉ាក់សាំង​ទាំងនោះ​ក៏​គ្រោង​ផល​ដែរ​ធ្វើការ​សាក​ល្ប្​ង​គ្លីនិក លើ​កុមារ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ