ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ព្រះ​អរិយ​មេ​ត្តេ​យ្យ​សង្ខេប

2 ឆ្នាំ មុន

នៅ​ក្នុង​ភទ្ទកប្ប​(​ភាត់ ទាក់ កាប់​)​យើង​នេះ​មាន​ព្រះពុទ្ធ​ប្រាំ​ព្រះ​អង្គ​ត្រាស់​ដឹង ប៉ុន្តែ​៤​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​រួច​ហើយ នៅឡើយ​តែ​មួយ​ព្រះ​អង្គ​ទៀត​គឺ​ព្រះ​អរិយ​មេ​ត្តេ​យ្យ​(​អាក់ រ៉ី យា​ក់ ម៉េ​ត តី​) ដែល​បរិស័ទ​តែង​ហៅ​ព្រះ​សិ​អារ្យ​មេត្រី​មួយ​ព្រះ​អង្គ​ទៀត​ដែល​កំពុង​បន្ទំបារមី​ញាណ​នៅ​ឋាន​តុសិត​នៅឡើយ…

នៅ​ក្នុង​ភទ្ទកប្ប​(​ភាត់ ទាក់ កាប់​)​យើង​នេះ​មាន​ព្រះពុទ្ធ​ប្រាំ​ព្រះ​អង្គ​ត្រាស់​ដឹង ប៉ុន្តែ​៤​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​រួច​ហើយ នៅឡើយ​តែ​មួយ​ព្រះ​អង្គ​ទៀត​គឺ​ព្រះ​អរិយ​មេ​ត្តេ​យ្យ​(​អាក់ រ៉ី យា​ក់ ម៉េ​ត តី​) ដែល​បរិស័ទ​តែង​ហៅ​ព្រះ​សិ​អារ្យ​មេត្រី​មួយ​ព្រះ​អង្គ​ទៀត​ដែល​កំពុង​បន្ទំបារមី​ញាណ​នៅ​ឋាន​តុសិត​នៅឡើយ រហូត​ផុតរលត់​ព្រះ​សាសនា​របស់​ព្រះ​សមណគោតម​បរមគ្រូ​នៃ​យើង​ទៅ ទើប​ព្រះ​អរិយ​មេ​ត្តេ​យ្យ​ចុះ​មក​បំពេញ​បារមី​នឹង​បាន​ត្រាស់​ដឹង​ជា​ព្រះពុទ្ធ​ជា​គម្រប់​ប្រាំ​ក្នុង​ភទ្ទកប្ប​នេះ ។

យោង​តាម​សៀវភៅ​ពុទ្ធវង្ស​សង្ខេប ព្រះ​សិ​អារ្យ​មេត្រី​ទ្រង់​ព្យាយាម​បំពេញ​សីល​សមាធិ​អស់​៧​ថ្ងៃ នឹង​បាន​ត្រាស់​ដឹង​ក្រោម​ដើម​នាគ​ព្រឹក្ស​(​ដើម​ខ្ទឹង​) ជា​មហាពោធិ បល្ល័ង្ក​មាន​កម្ពស់​៥៣​ហត្ថ ស្មើនឹង​២៦​ម៉ែត្រ​កន្លះ ទ្រង់មាន​កម្ពស់​៨៨​ហត្ថ ស្មើនឹង​៤៤​ម៉ែត្រ ព្រះ​ជន្ម​៨​ម៉ឺន​ឆ្នាំ មាន​ន័យ​ថា​មនុស្ស​ដែល​កើត​ទាន់​សាសនា​នេះ​មាន​អាយុ​៨​ម៉ឺន​ឆ្នាំ​ជា​ការ​កំណត់​អាយុ ឬ​ហៅ​ថា​អាយុ​ក្ខេ​យ្យ និង​មាន​រស្មី​១​ម៉ឺន​ចក្កវាឡ ពន្លឺ​ភ្លឺស្វាង​អស់​កាល​ជា​និច្ច ទាំង​ថ្ងៃ ទាំង​យប់ ។

ព្រះ​អង្គ​ទ្រង់​សម្តែង​ធម្ម​ចក្រ​ញុំ​ា​ង​ពពួកសត្វ​ឱ្យ​ត្រាស់​ដឹង ទេវតា​និង​មនុស្ស​ប្រមាណ​៣០​កោដិ​បាន​ត្រាស់​ដឹង​ធម៌ និង​ទ្រង់​ញុំ​ា​ង​មនុស្ស​១ សែន​កោដិ​ឲ្យ​ផឹកទឹក​អម្រឹត​គឺ​ការ​ទទួល​សម្បត្តិ​ជា​ទេវតា ។

ព្រះ​អគ្គសាវ័ក​ទី​១ ព្រះ​នាម​អសោក​ត្ថេ​រ​(​អាក់ សោក កាត់ ថែ​) ទី​២​ព្រះ​នាម​ជិន​មត្តិ​ត្ថេ​រ​(​ជិន នៈ ម៉ាត់ តិ​ត ថែ​) និង​ព្រះ​អគ្គសាវិកា​ទី​១​ព្រះ​នាង​បូរ​ម្មា​ថេរី​(​បូ រ៉ាំ ម៉ា ថេ រី​) ទី​២​ព្រះ​នាង​សម​ន្ទា​ថេរី​(​សាក់ ម៉​ន់ ទា ថេ រី​) ភិក្ខុ​ជា​ឧបដ្ឋាក​របស់​ព្រះ​អង្គ​គឺ​ព្រះ​សីហ​ថេរ ។

លុះ​ទ្រង់​បរិនិព្វាន​ទៅ​បាន​ប្រតិស្ឋាន​សាសនា​ទុក​៨​ពាន់​ឆ្នាំ​ទៀត ទុក​ឱ្យ​សត្តនិករ​ប្រតិបត្តិ​ដើម្បី​បាន​មគ្គផល​សួគ៌ និព្វាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ