ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ សំណួរអំពី​លុយ ដែល​អ្នក​គួរ​សួរ​ខ្លួនឯង​ និង​ដៃគូ​មុន​ពេល​រៀប​ការ ​!

3 ឆ្នាំ មុន

ប្រសិនបើ​អ្នក​កំពុង​មាន​ចំណង​ស្នែ​ហា​ជាមួយ​នរណា​ម្នាក់ បន្ទាប់​មក​អ្នកមាន​បំណង​ចង់​ភ្ជាប់ពាក្យ​ជា​គេ ឬ​មាន​គម្រោង​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គាត់ ។​ល​។ ហើយ​អ្នក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​បន្ទាប់​ពី​ពិធី​ម​អង្គ​ល​ការ​ចប់ ដូចនេះ​មិនបាច់​ប្រាប់​ក៏​ដឹង​ដែរ ថា​ទាំង​អស់នេះ​សម្រេច​បាន​លុះត្រា​ណា​តែ​អ្នកមាន​លុយ​គ្រប់គ្រាន់​ក្នុង​ដៃ ​។ សូមមក​ដឹង​សំណួរ​ខ្លះ​ៗ ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង…

ប្រសិនបើ​អ្នក​កំពុង​មាន​ចំណង​ស្នែ​ហា​ជាមួយ​នរណា​ម្នាក់ បន្ទាប់​មក​អ្នកមាន​បំណង​ចង់​ភ្ជាប់ពាក្យ​ជា​គេ ឬ​មាន​គម្រោង​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គាត់ ។​ល​។ ហើយ​អ្នក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​បន្ទាប់​ពី​ពិធី​ម​អង្គ​ល​ការ​ចប់ ដូចនេះ​មិនបាច់​ប្រាប់​ក៏​ដឹង​ដែរ ថា​ទាំង​អស់នេះ​សម្រេច​បាន​លុះត្រា​ណា​តែ​អ្នកមាន​លុយ​គ្រប់គ្រាន់​ក្នុង​ដៃ ​។ សូមមក​ដឹង​សំណួរ​ខ្លះ​ៗ ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង អំពី​រឿង​លុយកាក់ មុន​ពេល​អ្នក​សម្រេចចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា ​៖

សំណួរ​ទី​ ១ អ្នក​ត្រូវ​សួរ​ខ្លួនឯង​អំពី​ទ្រព្យសម្បត្តិ​ដែល​អ្នកមាន​សរុប និង​បំណុល​ដែល​អ្នកមាន ​?
ជា​ធម្មតា​ប្រសិនជា​អ្នកមាន​គម្រោង​នឹង​រៀបចំ​ជីវិត​ជាមួយ​គ្នា​ហើយ ដូចនេះ​អ្នក​ទាំង​ពីរ គួរតែ​អង្គុយ​ទល់មុខ​គ្នា ហើយ​ធ្វើការ​ពិភាក្សា​គ្នា នូវ​ជីវិត​ពីរ​រួម​គ្នា​ដែល​ត្រូវ​ដើរ​លើ​ផ្លូវ​តែ​មួយ អ្នក​ទាំង​ពីរ​គួរ​បើក​ចិត្តនឹង​ប្រាប់​គ្នា​អំពី​ទ្រព្យសម្បត្តិ​ប៉ុន្មាន​ដែល​អ្នកមាន និង​បំណុល​ដែល​អ្នក​ជាប់ជំពាក់ ហើយ​ប្រាក់​ចំណូល​បច្ចុប្បន្ន​របស់​អ្នក​ទាំង​ពីរ​ ។ នៅ​ពេល​អ្នក​យល់​អំពី​គ្នា​ហើយ ផែនការ​បន្ទាប់​អ្នក​ត្រូវ ដាក់​ផែនការ​អំពី​លុយ​សន្សំ​រយៈពេល​វែង ក្រោយ​ចំណាយ​ក្នុង​ការ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ​។ (​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ប្រទេស​រីក​ចម្រើន​ជា​ច្រើន​គេ​រៀប​ការ គឺ​ប្រើ​លុយ​ទាំង​សងខាង លុយ​ពួក​គេ​ផ្ទាល់​ដោយ​មិន​ប្រើ​លុយ​ឪពុក​ម្តាយ​ឬ​សុំ​នោះ​ទេ ចំណែក​វិធីសាស្ត្រ​នៃ​ការ​រស់នៅ​របស់​ពួក​គេ​គឺ​គេ​មិន​ពឹង​លើ​ម្ខាង​ជា​អ្នករក​ចំណូល​នោះ​ទេ ពួក​គេ​ត្រូវ​ធ្វើការ​ទាំង​ពីរ លើកលែងតែ​មាន​ករណី​ពិសេស​អ្វីមួយ​ប៉ុណ្ណោះ​) ​។ ការ​ពិភាក្សា​គ្នា​បែប​នេះ​មើលទៅ​រៀង​ពិបាក​សម្រាប់​អ្នក​ទាំង​ពីរ​បន្តិច ប៉ុន្តែ​វា​មាន​ប្រយោជន៍​និង​បង្ហាញ​ថា​អ្នក​ទាំង​ពីរ​ចាស់ចិត្ត​ចាស់​គំនិត ក្នុង​ការ​ដើរ​លើ​ផ្លូវ​មួយ​នេះ មិនតែប៉ុណ្ណោះ​វា​ជួយ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ទាំង​ពីរ​ទៀត​ផង មុន​ពេល​រៀប​ការ​តើ​អ្នក​គួរ​មាន គណនី​សន្សំ​រួម​គ្នា​មួយ​ទេ ព្រោះ​លុយ​សន្សំ​នេះ សម្រាប់​ចំណាយ​ក្នុង​ពិធី​មង្គលការ និង​ត្រូវ​ប្រើ​ក្នុង​មុខងារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ (​វា​អាស្រ័យ​ទៅ​លើ​ជម្រើស​ទាំង​ពីរ​នាក់ ប្រសិនជា​អ្នក​ទុកចិត្ត​គ្នា​រួច​ហើយ​)​ ។

សំណ​ួរ​ទី​ ២ តើ​អ្នក​ទាំង​ពីរ​នឹង​ត្រូវដាក់​សន្សំ​រួម​គ្នា ឬ​សន្សំ​លុយ​ផ្សេង​គ្នា​ក្រោយ​ពេល​រៀប​ការ​រួច​ ?
អ្នក​ត្រូវ​ពិភាក្សា​ជា​មួ​យ​អនាគត គូ​ស្វាមី​ ឬ​ភរិយា ថា ក្រោយ​ពេល​អ្នក​រៀប​ការ​រួច តើ​អ្នក​ទាំង​ពីរ​គួរ​មាន​គណនី​សន្សំ​រួម​ដែរ​ ឬទេ? ឬ​ក៏​ត្រូវ​សន្សំ​ប្រាក់​រៀងខ្លួន​ ។ នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​គិតគូ​មុនគេ កុំឱ្យ​ដល់​ពេល​មានការ​ឈ្លោះប្រកែក​គ្នា សម្រាប់​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ណែនាំ អ្នក​ទាំង​ពីរ​គួ​បង្កើត​គណនី​ពីរ ទី​មួយ​ប្រាក់​សន្សំ​សម្រាប់​ចំណាយ​លើ​របស់របរ​ផ្សេង​ៗ​នៅ​ក្នុងផ្ទះ និង​គណនី​ទី ​២ ​សន្សំ​សម្រាប់​គ្រា​មាន​អាសន្ន​ឬ​គម្រោង​អ្វីមួយ​ដែល​អ្នក​ទាំង​ពី​អាច​ប្រើប្រាស់​បាន​នា​ពេល​អនាគត​ឬ​ពេល​ចាំបាច់ ឬ​ក៏​សម្រាប់​នៅ​ពេល​អ្នក​ចង់បាន​កូន ​។​ល​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទាំង​ពីរ​សន្សំ​ដើម្បី​វិនិយោគ​ទៀត ​គឺ​រឹតតែ​ល្អ​ ។

សំណួរ​ទី ​៣ ​ត្រូវ​សួរ​គ្នា​អំពី​ការ​ប្រែប្រួល​ហិរញ្ញវត្ថុ​របស់​អ្នក​ទាំង​ពីរ និង​ត្រូវ​រក​វិធី​បែប​ណា?

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ថ្ងៃនេះ ប្រហែលជា​ខុស​គ្នា​ខ្លាំង​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​នៅ​ថ្ងៃស្អែក មាន​ន័យ​ថា ជា​ការ​ពិត​គ្មាន​នរណា​ម្នាក់​អាច​ទស្សន៍​ទាយ​ដឹង​ទេ​ថា នៅ​ថ្ងៃស្អែក​នឹង​មាន​អ្វី​កើតឡើង ជា​ពិសេស​ផ្នែក​ហិរញ្ញវត្ថុ​ ។ ជួនកាល​កំពុងធ្វើការ​សុខ​ៗ​ស្រាប់តែ​ក្រុមហ៊ុន​ប្រកាស​ក្ស័យ​ធន់ មួយវិញទៀត​កំពុងធ្វើការ​ងារ​សុខ​ៗ​ត្រូវ​បាន​គេ​បញ្ឈប់ នោះ​ភ្លាម​ៗ​យើង​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ហើយ (​មិន​ទាន់​និយាយ​ដល់​រឿង​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​) ​។ ចុះ​អ្នក​គិត​ថា ក្រោយ​រៀប​ការ​ហើយ​អ្នក​មិន​ទាន់​ចង់បាន​កូន​ទេ ប៉ុន្តែ​ចៃដន្យ​អ្នកមាន ហើយ​មិន​ទាន់​បាន​ត្រៀម​អ្វី​ទាល់តែ​សោះ​នោះ ដូចនេះ​បានជា​អ្នក​ទាំង​ពីរ​ត្រូវ​សួរ​គ្នា ប្រ​សិន​មាន​ហេតុការណ៍​អ្វីមួយ​កើត តើ​អ្នក​គួរ​ដោះស្រាយ​ហិរញ្ញវត្ថុ​តាម​របៀប​ណា ​។ លោក Weil និយាយ​ថា អ្នក​ត្រូវ​សួរ​គ្នា​នូវ​សំណួរ​ទាំងនេះ មុន​ពេល​រៀប​ការ​៖ តើ​អ្នក​នឹង​សន្សំ​ប្រាក់​ដើម្បី​ការ​អប់រំ​កូន ៗ របស់​អ្នក​ដែរ​ទេ? តើ​អ្នកមាន​គម្រោង​មើលថែ​ឪពុក​ម្តាយ​វ័យ​ចំណាស់​ដែរ​ ឬទេ? តើ​អ្នក​នឹង​ឆ្លើយ​តប​យ៉ាងណា​ចំពោះ​សមាជិកគ្រួសារ ដែល​ស្នើ​សុំ​ (​និយាយ​ឱ្យ​ខ្លី បងប្អូន​មក​ខ្ជី​លុយ​) ផ្នែក​ហិរញ្ញវត្ថុ? តើ​វិធានការ​អ្វីខ្លះ ដែល​នឹង​ធ្វើ​សម្រាប់​ការ​ធានា​រ៉ាប់រង​អាយុជីវិត (​គួរ​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ដែរ ​ឬទេ​)​? អ្នកជំនាញ​បាន​ណែនាំ​ថា លោក​មិន​អាច​ផ្តល់​ចម្លើយ​ទាំងនេះ​បាន​ទេ ព្រោះ​វា​ជា​ការ​ពិភាក្សា​រវាង​មនុស្ស​ពីរ​នាក់ ឬ​អ្នក​ដែល​នឹង​មក​ដើរ​កាន់​លើ​ផ្លូវ​ជីវិត ប៉ុន្តែ​លោក Weil បាន​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គូ​ស្វាមីភរិយា​ត្រូវ​មាន​ជា​មុន ដើម្បី​ដោះស្រាយ​បញ្ហា​ស្ថានភាព​នីមួយ​ៗ នៅ​ពេល​វា​កើតឡើង​ ។

សំណួរ​ទី ​៤ តើ​នៅ​ពេល​ណា ដែល​យើង​នឹង​អង្គុយ​និយាយ​គ្នា ឱ្យ​ទៀងទាត់​អំពី​ហិរញ្ញវត្ថុ?
ការ​ដោះស្រាយ​ហិរញ្ញវត្ថុ​មុន​ពេល​អ្នក​រៀប​ការ អ្នក​ទាំង​ពីរ​គួរតែ​អង្គុយ​ពិភាក្សា​គ្នា​មួយ​ខែ​ម្តង មិន​ចាំបាច់​មួ​ួ​យ​អាទិត្យ​ម្តង​ក៏​បាន (update រាល់​ខែ​) ​។ វា​ពិតជា​មាន​ប្រយោជន៍​ណាស់​ប្រសិនបើ​អ្នក​អាច​ជុំ​គ្នា ព្រោះ​វា​ជា​ដំណើរការ​សម្រាប់​អ្នក​ទាំង​ពីរ និង​ការ​ប្តេជ្ញា​ចិត្ត​តាម​កាលវិភាគ​ថែម​ទៀត​ផង ​។ លោក Weil និយាយ​ថា នៅ​ពេល​អ្នក​ជួប​គ្នា នោះ​ភ្លាម​ៗ​បញ្ហា​ហិរញ្ញវត្ថុ​ដែល​បាន​កើតឡើង ក៏​ដូច​ជា​អ្វីមួយ​អាច​ជះ​ឥទ្ធិពល​ដល់​គោលដៅ​ហិរញ្ញវត្ថុ ឬ​ដល់​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​នឹង​អាច​ដោះស្រាយ​បាន​ភ្លាម (​ណែនាំ​សម្រាប់​គ្រួសារ​វ័យក្មេង​)​ ។ អ្នក​ទាំង​ពីរ​ត្រូវ​ចង​ចាំ​ថា ក្នុង​ការ​ពិភាក្សា​មិន​អាច​ថា​មតិ​មួយ​ណា​ល្អ​ឬ​យក​តែ​មតិ​ម្ខាង​ៗ​នោះ អ្នក​ទាំង​ពីរ​ត្រូវ​មានការ​សម្រេច​និង​ការ​ពេញចិត្ត​ទាំង​សងខាង​ ។ ប៉ុន្តែ​ប្រសិនបើ​ដៃគូ​ម្ខាង​គិត​ថា​គំនិត​នេះ​ល្អ​ហើយ​អ្នក​គួរតែ​បន្តដំណើរ​តាម​ ។ សូម​មាន​ស្មារតី​ការ​លើកលែង ការ​ធ្វើ​ជា​អ្នក​ស្តាប់​ដោយ​មានការ​ប្រុង​ប្រយ័ត្ន និង​មាន​ភាព​សុភាព​រាបសា ទៅ​លើ​អនាគត​ភរិយា ព្រោះថា​ពេល​ខ្លះ​ស្ត្រី​គាត់​អាច​គិតគូរ​បាន​ច្រើន បាន​វែង​ឆ្ងាយ និង​អាច​ទុកដាក់​លុយ​ច្រើន​ជាង​បុរស​ ៕ ប្រភព ៖ Dicover

អត្ថបទសរសេរ ដោយ