ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​ប្រឹងដោល​កង់​រើស​អេ​ត​ចាយ​​ទទួល​បាន​អំណោយ​​​ពី​សប្បុរសជន​តាម​រយៈ​​កោះ​សន្តិភាព

2 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្នុង​នាម​ឈាមជ័រ​ជា​ខ្មែរ​ដូច​គ្នា​និង​ទឹកចិត្ត​អាណិតអាសូរ​ពេកណាស់ ក្រោយ​ឃើញ​គេហទំព័រ​និង​កាសែត​កោះសន្តិភាព​បាន​ចេញ​ផ្សាយ​ពី​ជីវិត​ពិត​របស់​លោកតា​ទុរគត​ម្នាក់​ រស់​អាស្រ័យ​របរ​រើស​អេ​ត​ចាយ​ទាំង​វ័យ​ចំណាស់ ក៏មាន​គ្រួសា​សប្បុរស​មួយ​រស់នៅ​រាជ​ធានី​ភ្នំពេញ​ បាន​ផ្ញើ​​ថវិកាចំនួន​៥០​ដុល្លា​រអា​មេ​រិ​ក​ ស្មើ​និង​២០៥០០០​រៀល​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្នុង​នាម​ឈាមជ័រ​ជា​ខ្មែរ​ដូច​គ្នា​និង​ទឹកចិត្ត​អាណិតអាសូរ​ពេកណាស់ ក្រោយ​ឃើញ​គេហទំព័រ​និង​កាសែត​កោះសន្តិភាព​បាន​ចេញ​ផ្សាយ​ពី​ជីវិត​ពិត​របស់​លោកតា​ទុរគត​ម្នាក់​ រស់​អាស្រ័យ​របរ​រើស​អេ​ត​ចាយ​ទាំង​វ័យ​ចំណាស់ ក៏មាន​គ្រួសា​សប្បុរស​មួយ​រស់នៅ​រាជ​ធានី​ភ្នំពេញ​ បាន​ផ្ញើ​​ថវិកាចំនួន​៥០​ដុល្លា​រអា​មេ​រិ​ក​ ស្មើ​និង​២០៥០០០​រៀល​ តាម​រយៈ​ភ្នាក់ងារ​កោះសន្តិភាព ​ប្រចាំ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ត​បន្ទាយ​មានជ័យ នាំ​​យក​ទៅ​ប្រគល់​ជូន​លោកតាដល់ទី​លំស្ថិតនៅ​ក្នុងភូមិ​ទួល​ប្រាសាទ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​តតែម្តង ​។ សូមរំលឹកថា៖ ទោះវ័យចំណាស់​ក៏ប្រឹងដោល​កង់ ដើម្បី​​រកប្រាក់ចិញ្ចឹម​ជីវិត​​​​លុះ​​នាទី​ចុង​​ក្រោយ​

​ម្ចាស់​អំណោយ​ដ៏​សប្បុរស​ខាងលើ ​ឈ្មោះ​ហ៊ី​ម​ សុខ​ជាតិ​ (Him Sokcheat) ​និង​ភរិយា​មាន​ទីលំនៅ​ឯ​ទីក្រុង​ភ្នំពេញ ​។​ រីឯលោកតា​កំសត់​ខាង​លើ​ បាន​ទទួល​អំណោយ​ទាំង​ទឹកចិត្ត​រីករាយ​ ហើយក៏បាន​លើកដៃ​ជូនពរ​ដល់​គ្រួសារ​ម្ចាស់​ថវិកា សូម​ឲ្យ​រកស៊ី​ទទួលទាន​កាន់តែ​មានបាន​និង​មាន​សុខភាព​ល្អ​ ព្រមទាំង​ជោគជ័យ​រាល់​ភារកិច្ច​ ។​

គួរ​បញ្ជាក់​ផងដែរ​ថា​ លោកតាទុរគតខាងលើ ​​មានឈ្មោះ​អ៊ូច​ សា​រ៉េ​ត រស់​ម្នាក់ឯង​ក្នុងភូមិ​ទួល​ប្រាសាទ​សង្កាត់​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ។ ជារៀង​រាល់​ព្រឹក​ លោកតា​​តែងតែមាន​វត្តមាន​លើ​កង់​កញ្ចាស់​មួយ​ជាមួយ​និង​កា​រ៉ុ​ង​រយីងរយោង​ សម្រាប់​ដាក់​អេ​ត​ចាយ​ប៉ុន្តែ​ភ្នែក ​និង​ត្រចៀក​មើល​និង​ស្តា​ប់លែង​ចង់បាន​ទៅ​ហើយ​ ។

​អ្វី​ដែល​គួរ​ស​ង្វែ​គ​ទៅ​ទៀត​នោះ​ គាត់​មិន​អាច​ធាក់​កង់​ដូច​គេឯង​ទេ ​គឺ​គ្រាន់តែ​យក​ជើង​ដោល​តិច​ៗ​និង​ជើង​ម្ខាង​ប្រឹង​ទប់​ជ្រែង​ខ្លាច​កង់​ដួល​ដោយ​ទៅ​មុខ​សន្សឹម​ៗ​តាម​ដងផ្លូវ​រក​រើស​អេ​ត​ចាយ​ ដើម្បី​ដោះស្រាយ​ជីវិត​ចុង​ក្រោយ​របស់​គាត់​តែ​ប៉ុណ្ណោះ​ ៕​ ​

អត្ថបទសរសេរ ដោយ