ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះវ័យចំណាស់​ក៏ប្រឹងដោល​កង់ ដើម្បី​​រកប្រាក់ចិញ្ចឹម​ជីវិត​​​​លុះ​​នាទី​ចុង​​ក្រោយ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅពេល​ឃើញលោកតា​ផ្ទាល់​ភ្នែកពិត​ជាធ្វើឱ្យសង្វេគ​ខ្លាំង​ណាស់​ ព្រោះវាសនាមនុស្ស​ខ្លះ​ក្នុងព្រះជន្មប៉ុណ្ណេះ គឺបាន​រស់​នៅជាមួយ​កូនចៅ​​ស្រួល​និង​បានហូបគ្រប់គ្រាន់​ហើយ ។ ប៉ុន្តែសម្រាប់​បុរសវ័យ​ចំណាស់​ម្នាក់​នេះ ប្រឹង​រើស​អេ​ត​ចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត​ចុង​ក្រោយ​គាត់ ​ដោយ​ជើងម្ខាង​ប្រឹង​ទប់ ​ជើង​ម្ខាង​ប្រឹងដោល​កង់…

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅពេល​ឃើញលោកតា​ផ្ទាល់​ភ្នែកពិត​ជាធ្វើឱ្យសង្វេគ​ខ្លាំង​ណាស់​ ព្រោះវាសនាមនុស្ស​ខ្លះ​ក្នុងព្រះជន្មប៉ុណ្ណេះ គឺបាន​រស់​នៅជាមួយ​កូនចៅ​​ស្រួល​និង​បានហូបគ្រប់គ្រាន់​ហើយ ។ ប៉ុន្តែសម្រាប់​បុរសវ័យ​ចំណាស់​ម្នាក់​នេះ ប្រឹង​រើស​អេ​ត​ចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត​ចុង​ក្រោយ​គាត់ ​ដោយ​ជើងម្ខាង​ប្រឹង​ទប់ ​ជើង​ម្ខាង​ប្រឹងដោល​កង់ ​ទោះ​ភ្នែក​និង​ត្រចៀក​មើល​និង​ស្តា​ប់លែង​ចង់បាន​ទៅ​ហើយក្តី​ ។​

កោះសន្តិភាពបានសុំការអនុញ្ញាត និងសាកសួរលោកតា​​សួរនាំទាំង​លំបាក ​ព្រោះ​គាត់​ហាក់​ថ្លង់​ទៅ​ហើយ​។ លោកតា​ប្រាប់​ថា ​គាត់​ឈ្មោះ​អ៊ូច ​សា​រ៉េ​ត​ អាយុ​៧៥​ឆ្នាំ​ បច្ចុប្បន្ន​ រស់នៅ​ម្នាក់ឯង​ក្នុងភូមិ​ទួល​ប្រាសាទ​ សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ​​ខណៈ​ប្រពន្ធដើម​បែកបាក់​គ្នា​ជា​ច្រើន​ ឆ្នាំ​មក​ហើយ ​ឯ​ប្រពន្ធ​ក្រោយ​ក៏បាន​ស្លា.ប់​ចោល​ទៀត ​។​

ដើម្បី​ជីវិត​ចុង​ក្រោយ​ ហើយ​ហាក់ដូចរ​ស់ទាំង​ត្រដាបត្រដួស គេគាត់​តែង​អង្គុយ​លើ​កង់​ដោយ​ជើង​ម្ខាង​ប្រឹង​ទប់​ជ្រែង​ ខ្លាច​ដួល​កង់ ។ ​ឯជើង​ម្ខាង​​ទៀត​ប្រឹង​ដោល​រក​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​តត្រុក​រាល់ថ្ងៃ​ ។ ​បុរស​កំសត់​រូប​នេះ​បានប្រាប់​ថា ​គាត់​គ្មាន​សាច់ញ្ញាតិ ​និង​មុខរបរ​ទេ​ ក្រៅពី​បង្ខំចិត្ត​រក​រើស​អេ​ត​ចាយ ​ដើម្បី​លក់​ដោះស្រាយ​ក្រពះ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​

កោះសន្តិភាពក៏សុំ​ជួប​ជាមួយ​អ្នកស្រុក​ដែល​រស់នៅ​ជិតខាង​ប្រាប់​ថា​ លោកតា​កាលពីមុន​ រស់នៅ​ឯ​ភូមិ​ទំនប់​ក​៥​ សង្កាត់​ប៉ោយ​ប៉ែ​ត ​ហើយ​ក្រោយ​ប្រពន្ធក្រោយ​គាត់​បាន​ស្លា.ប់ ក៏មក​រស់នៅ​ទីតាំង​បច្ចុប្បន្ន​ដោយ​មិនដឹង​ថា​ ចាំ​ដី​ឲ្យ​គេ​ឬ​ដី​គាត់​ផ្ទាល់​នោះ​ទេ​។ ​អ្នកស្រុក​លើក​ឡើង​បន្ត​ថា​រយៈពេល​ប្រហែល​២​ឆ្នាំ​ចុង​ក្រោយ​នេះ ​ឃើញគាត់​រស់​អាស្រ័យ​រក​រើស​អេ​ត​ចាយ​បាន​តិចតួច ​ប៉ុន្តែ​គាត់​តែង​ទទួល​បាន​បាយ​ម្ហូប​និង​ថវិកា​ពី​អ្នកស្រុក​គេ​ឲ្យ​តាម​ដងផ្លូវ​ ព្រោះ​ឃើញ​គាត់​ចាស់​ណាស់​ទៅ​ហើយ​ៗ​ពេល​ឈឺ​ម្តង​ៗ​បាន​អ្នក​ជិតខាង​ហុច​បាយ​ទឹក​ផង​ដែរ ​។

​ដើម្បី​រំលែកនូវ​ទុក្ខ​លំបាក​នេះ ​ភ្នាក់ងារ​កោះសន្តិភាព​បាន​នាំ​យក​អង្ក​១៥​គីឡូក្រាម, ​មី​១០​កញ្ចប់​ ជូន​ដល់​លោកតា​ខាងលើ​ផង​ដែរ​។​ ផ្អែក​លើ​ទិដ្ឋភាព​ជាក់ស្តែង​នេះ​ សង្ឃឹមថា​សប្បុរសជន​ក្នុង​និង​ក្រៅប្រទេស ​ពិសេស​អាជ្ញាធរ​និង​ជួយ​ដល់​លោកតា​កំសត់​រូប​នេះ​ផង​ ដើម្បី​ឲ្យ​ជីវិត​ចុង​ក្រោយ​របស់​គាត់ ​រួច​ផុត​ពី​កា​លំបាក​៕​

អត្ថបទសរសេរ ដោយ