ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ រកឃើញឆ្លងថ្មី ៧២៩ ច្រើនជាងថ្ងៃមុននាំឱ្យឆ្លងសរុបឡើងដល់ជាង៣៦,២០០នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថាស្ថានភាពកូវីដ-១៩ គិតត្រឹមថ្ងៃទី ៩​ ខែមិថុនា មានករណីវិជ្ជមានកូវីដថ្មី ចំនួន ៧២៩ នាក់ ។

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសនៅមុននេះបន្តិចថាស្ថានភាពកូវីដ-១៩ គិតត្រឹមថ្ងៃទី ៨​ ខែមិថុនា មានករណីវិជ្ជមានកូវីដថ្មី ចំនួន ៧២៩ នាក់ ច្រើនជាងថ្ងៃម្សិលម្ងៃដែលមានចំនួនឆ្លងរយៈពេល ២៤ ម៉ោង ៦៧៨ នាក់​ ខណៈតួលេខអ្នកទទួលមរណភាពថ្មី ដោយកូវីដ ១៩ មានចំនួន ១១ នាក់ ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងលម្អិតថា រកឃើញករណីឆ្លងថ្មី ៧២៩នាក់ (ក្នុងនោះករណីនាំចូលមាន ៥៨ នាក់ ជាសះស្បើយចំនួន ៣៩៨នាក់ និងស្លា.ប់ថ្មី ចំនួន ១១នាក់ ។ បើប្រៀបធៀបនឹងមួយថ្ងៃមុន គឺ កាលពីថ្ងៃទី ៨ ខែមិថុនា រកឃើញករណីឆ្លងថ្មីក្នុងរយៈពេល ២៤ ម៉ោងត្រឹមតែ ៦៧៨នាក់ (ក្នុងនោះករណីចូលកម្ពុជាមាន ៤៩នាក់) តែករណីជាសះស្បើយច្រើនរហូតដល់ ៥៥៧នាក់ តែករណីស្លា.ប់ ១២នាក់ ។


ជារួម គិតត្រឹមថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានកំណត់ត្រាអ្នកឆ្លងសរុបឡើងដល់ ៣៦,២៤០ នាក់ ជាសះស្បើយសរុប ២៩,០៤៧ នាក់ និងអ្នកទទួលមរណភាពសរុបឡើងដល់ ២៨៩ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ