ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​អួត​…​ខ្មាស​ខ្មោច !!

8 ឆ្នាំ មុន

នៅ​តាម​សមុទ្រ ទន្លេ បឹងបួរ ព្រែក ស្ទឹង​ទាំងឡាយ សម្បូរ​ទៅ​ដោយ​ត្រី​…​មាន​សមត្ថកិច្ច មាន​ស្ថាប័ន​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ច្បាប់​ជលផល ។ នៅ​តាម​ព្រៃ​ភ្នំ​ក្រំ​ថ្ម ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ព្រៃឈើ ព្រៃស្រោង ព្រៃ​អភិរក្ស​ទាំងឡាយ

នៅ​តាម​សមុទ្រ ទន្លេ បឹងបួរ ព្រែក ស្ទឹង​ទាំងឡាយ សម្បូរ​ទៅ​ដោយ​ត្រី​…​មាន​សមត្ថកិច្ច មាន​ស្ថាប័ន​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ច្បាប់​ជលផល ។ នៅ​តាម​ព្រៃ​ភ្នំ​ក្រំ​ថ្ម ដែល​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ព្រៃឈើ ព្រៃស្រោង ព្រៃ​អភិរក្ស​ទាំងឡាយ ក៏​មាន​ស្ថាប័ន ទទួល​បន្ទុក​អនុវត្ត​ច្បាប់​ដែរ ដើម្បី​ការពារ​សម្បត្តិ​ធម្មជាតិ​របស់​សង្គម ។

នៅ​តំបន់​តាម​ទន្លេ​ដែល​សម្បូរ​ទៅ​ដោយ​ត្រី បាន​កើត​មាន​បទល្មើស​នេសាទ​គួរ​ឱ្យ​កត់សម្គាល់ ។ ការ​បង្ក្រាប​ហាក់ដូច​ខ្លាំង​គ្រាន់បើ ។ ព្រោះ​បើ​មិន​បង្ក្រាប​បទល្មើស​ទេ ធ្វើ​ឱ្យ​ភ្នែក​មហាជន​មើលឃើញ​ភាព «​អន់​» របស់​ស្ថាប័ន​ដែល​ទទួល​បន្ទុក ។ បង្ក្រាប​ម្តង​ៗ​ផ្អើល​ទន្លេ​… បើ​ទោះបី​មានការ​ឃុបឃិត​ក៏​មិន​ហ៊ាន​ត្រាំត្រែង​ដែរ​… ឃុបឃិត​ល្មម​ៗ​ប៉ុណ្ណោះ ។

នៅ​តំបន់​ព្រៃឈើ ព្រៃស្រោង ព្រៃ​ការពារ​ទាំងឡាយ​… បើ​និយាយ​ពី​បទល្មើស​កាប់​ឈើ​មាន​រញ្ជួយ​ព្រៃ រញ្ជួយ​ភ្នំ​… ផ្លូវជាតិ ផ្លូវលំ​ទាំងឡាយ​រលាយ​ដោយ​ការ​ដឹក​ជញ្ជូន​ឈើ ។​ល​។

បើ​និយាយ​ពី​ការ​បង្ក្រាប​វិញ ក៏​មិនធម្មតា​ដែរ​… ស្ថាប័ន​ទទួល​បន្ទុក​… បាន​បង្ក្រាប​រហូត​ដល់​ខ្ជិល​បង្ក្រាប​ក៏​មាន​ដែរ​… បង្ក្រាប​ពេក​ក៏​មិន​ចំណេញ​… ព្រោះ​សុទ្ធតែ​គ្នា​ឯង​… ហុច​ទៅ ហុច​ម៉ោ​… ស្រែក​ទៅ​… ស្រែក​ម៉ោ​… ឯង​កាប់​ចុះ​នៅ​ក្នុង​ព្រៃ​… កាលណា​ដឹក​ចេញ​ក្រៅ​ចេះ​គិត​អញ​ផង​… បើ​មិន​ចេះ​ស្គាល់​… អញចាប់​… ។

លទ្ធផល​នៃ​ការ​បង្ក្រាប​យក​ស្នាដៃ​សម្រាប់​ជាតិ​មាន​មិន​តិច​ទេ រាល់​ៗ​ឆ្នាំ​… ប៉ុន្តែ​កុំ​និយាយ​ពី​លទ្ធផល​ផ្ទាល់​បុគ្គល​… ទីបំផុត​ព្រៃឈើ​ទាំងឡាយ​… ខេត្ត​ទាំងឡាយ​ដែល​សម្បូរ​ទៅ​ដោយ​ព្រៃឈើ​… ទាំង​ឈើ​ក្នុង​ព្រៃ​ការពារ​… ទាំង​ឈើ​ក្នុង​ព្រៃស្រោង​… មក​ដល់​ពេល​នេះ «​ត្រងោល​» អស់​ទៅ​ហើយ​… អស់​ឈើ​ដឹក​ទៅ​ហើយ​… កាប់​អស់ហើយ​… គ្មាន​អី​អួត​ទៀត​ទេ !!

តាម​ដង​ទន្លេ​… ត្រី​អស់​មួយ​ឆ្នាំ​… នៅ​មួយ​ឆ្នាំ ។ ឆ្នាំ​នេះ​ត្រី​ខ្សត់​… ប្រឹង​ការពារ​តែ​មួយ​រដូវ​… ត្រី​នឹង​កើនឡើង​វិញ​លើស​ឆ្នាំទៅ​… ។ តាម​ដងព្រៃ​ភ្នំ​… តំបន់​ព្រៃឈើ​… បើ​វា​អស់​គឺ​ត្រងោល​ហើយ​… បើ​វា​អស់​គឺ​អស់ !!

តើ​ខេត្ត​ណាខ្លះ​ដែល​ហ៊ាន​អួត​ថា​មាន​សល់​ព្រៃឈើ​ច្រើន ? ឈើ​ធំ​ៗ​អស់ហើយ​… បើ​មាន​សល់ សល់​តែព្រៃ​របោះ ក្លាយជា​ព្រៃ​រេចរឹល​ប៉ុណ្ណោះ ។ កុំ​អួត​… នាំ​ខ្មាស​ខ្មោច !!
                       អា​ឡេវ