ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ពេល​រាត្រី​នៅ​តែ​ប្រឈម​នឹង​បញ្ហា ​ទោះបី​រដ្ឋាភិបាល​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ ​និង​បម្រាម​គោចរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​រដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​កាលពី​អំឡុង​ខែមេសា និង​ឧសភា ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ក៏​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​ផ្អាក និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​អាជីវករ​ទាំងនោះ​ផង​ដែរ ។​តែ​ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​និង​បើក​ឱ្យ​ចរាចរណ៍​នៅ​ពេល​យប់​វិញ​បាន​នោះ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​រដ្ឋាភិបាល​បាន​សម្រេច​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្ដាល​កាលពី​អំឡុង​ខែមេសា និង​ឧសភា ២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​១៩ ក៏​បាន​ធ្វើ​ឱ្យ​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​ផ្អាក និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ចំណូល​របស់​អាជីវករ​ទាំងនោះ​ផង​ដែរ ។​តែ​ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​និង​បើក​ឱ្យ​ចរាចរណ៍​នៅ​ពេល​យប់​វិញ​បាន​នោះ ក្រុម​អាជីវករ​មួយ​ចំនួន​ក៏​បាន​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ប៉ុន្តែ​ពួក​គេ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ដដែល ។

បុរស​ម្នាក់​ដែល​គេ​ហៅ​ថា​តា​ម៉ា​ប់​គោដុត លក់​គោដុត​នៅ​ពេល​រាត្រី នៅ​ម្ដុំ​កំ​បូល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់​និង​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ពេល​យប់​បាន​លោក​អាច​ប្រកប​អាជីវកម្ម​ឡើង​វិញ​បាន ប៉ុន្តែ​បើ​ធៀប​មុន​ពេល​បិទ​ខ្ទប់ ក៏​ដូច​ជា​មុន​ពេល​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​២០២១​ឃើញ​ថា​ពេល​នេះ នៅ​តែ​លក់​មិនសូវ​ដាច់​ដូច​មុន​ឡើង ព្រោះ​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​ចំណូល ហើយ​ក៏​មិន​អាច​ជួបជុំ​ក្នុង​ការ​ផឹកស៊ី បាន​ដូច​មុន ទើប​ធ្វើ​ឱ្យ​ការ​លក់​មិន​ដូច​មុន​ឡើយ ។ លោក​បន្ត​ថា​ពី​មុន​គោមួយ​ក្បាល យើង​លក់​អស់​ត្រឹមតែ​រយៈពេល​តែ​ពីរ​ឬ​បី​ថ្ងៃ តែ​ពេល​នេះ​គោមួយ​ក្បាល​ត្រូវ​លក់​៥​ថ្ងៃ​ទៅ​១​អាទិត្យ ទើប​លក់​អស់ ។

អ្នកស្រី​ឃួ​ន ស្រី​ស្រស់​អ្នក​ដូរ​អាហារ​ពេល​យប់​តិចតួច នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​លក់ដូរ​មិន​ដូច​ពី​មុន​នោះ​ឡើយ គឺ​មិនសូវ​មាន​មនុស្ស​ដើរ​ពេល​យប់​ដូច​កាល​មុន​ពេល​មានការ​ឆ្លង​រាលដាល​នៅ​ក្នុង​សហគមន៍ ។ ម្យ៉ាងទៀត​ទោះបីជា​រដ្ឋាភិបាល​ប្រកាស​បិទ​បញ្ចប់​ការ​បិទ​ខ្ទប់ និង​អាច​ធ្វើ​ដំណើរ​ពេល​យប់​បាន​មែន តែ​មនុស្ស​មួយ​ចំនួន​នៅ​តែ​ខ្លាចរអារ​មិន​ចេញពីផ្ទះ និង​មួយ​វិញ​ក្លឹ​ប​កម្សាន្ត បៀរ​ហ្កា​ដិ​ន ខារ៉ាអូខេ និង​កន្លែង​កម្សាន្ត​ពេល​រាត្រី ក៏​នៅ​តែ​បន្ត​បិទ​ដូច្នេះ​ពួក​គេ​ក៏​មិន​ចេញពីផ្ទះ​ដែរ ។

លោក​វន់ ពៅ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក៏​បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​បិទ​បញ្ចប់​បម្រាម​គោចរ ឃើញ​ថា​អ្នក​ប្រកប​របរ​មួយ​ចំនួន​អាច​ធ្វើ​របរ​បាន​ខ្លះ​ៗ ដូច​ជា​អ្នក​ដឹក​ជញ្ជូន អ្នកលក់​អាហារ​កំប៉ិកកំប៉ុក​ពេល​យប់ ជាដើម ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន​ធំ​ៗ​មិន​ទាន់​ប្រសើរ​ឡើង​វិញ​ទេ ។​

យ៉ាងណា​ក៏​ដោយ​ទោះបីជា​អាជីវកម្ម​ពេល​រាត្រី​មួយ​ចំនួន​បាន​បើក​ដំណើរ​ឡើង​វិញ​ក្ដី វា​ក៏​នៅ​តែ​មិន​ទាន់​ប្រសើរ​ឡើង​ដូច​មុន​ដែរ និង​នៅ​តែ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ជាក់ស្ដែង​អ្នក​ដឹក​ជញ្ជូន​ពេល​យប់ មិន​អាច​ដឹក​ជូន​ភ្ញៀវ​របស់​ខ្លួន​ដូច​មុន​ព្រោះតែ​ការ​បន្ត​បិទ អាជីវកម្ម​ធំ​ៗ​ពេល​យប់ ដូច​ជា​ក្លឹ​ប​កម្សាន្ត រង្គសាល​ខារ៉ាអូខេ ភោជនីយដ្ឋាន​ធំ​ជាដើម​មិន​ទាន់​បើក​នៅឡើយ ដែល​ធ្វើ​ឱ្យ​ចំណូល​តិចតួច ។ ចំណែក​អ្នកលក់​ដូរ​វិញ​ក៏​មិនសូវ​សំបូរ​ភ្ញៀវ​ដូច​មុន​ដែរ ដូច្នេះ​ចំណូល​ក៏​មិន​ទាន់​ប្រសើរ តែ​ក៏​គ្រាន់បើ​ជាង​កាល​បិទ​ខ្ទប់​ដែរ ។

លោក​បាន​សំណូមពរ​ដល់​រដ្ឋាភិបាល ធ្វើ​យ៉ាងណា​សូម​បញ្ចប់​ព្រឹត្តិការណ៍​និង​ទប់​ស្កា​ប់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​បន្ត​ទៀត និង​ជូ​យ​អប់រំ​និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ដល់​អាជីវកម្ម​របស់​ពលរដ្ឋ ដូច​ជា​គោលការណ៍​៣​ការពារ​និង​៣​កុំ ដើម្បី​ឱ្យ​ការ​បើក​អាជីវកម្ម​របស់​ពលរដ្ឋ​កម្ពុជា​និង​អាជីវករ​កាន់តែ​មាន​ទំនុកចិត្ត​និង​ប្រសិទ្ធភាព​ខ្ពស់ ។

គួរ​រំលឹក​ថា​ស្ថានភាព​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​តាម​របាយការណ៍​របស់​ក្រសួង​សុខា​ភិល​បាន​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៨ មិថុនា ២០២១​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប​ចំនួន ៣៥.៥១១​នាក់ ដោយ​ក្នុង​នោះ ក៏​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១៩​ចំនួន ២៧៨​នាក់​ផង​ដែរ ហើយ​រាជធានី​ភ្នំពេញ នៅ​តែ​កត្តា​ចំណុចក្ដៅ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ