ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហទំព័រ​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក កំពុង​រអាក់រអួល និង​មិន​ដំណើរការ

2 ឆ្នាំ មុន

ញូ​វ​យ៉​ក ៖ គេហទំព័រ​ធំ​ៗ​ និង​កម្មវិធីជា​ច្រើន នៅ​ជុំវិញ​ពិភពលោក កំពុង​មាន​ភាព​រអាក់រអួល និង​គាំមិន​ដំណើរការតែម្តង កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៨ មិថុនា…

ញូ​វ​យ៉​ក ៖ គេហទំព័រ​ធំ​ៗ​ និង​កម្មវិធីជា​ច្រើន នៅ​ជុំវិញ​ពិភពលោក កំពុង​មាន​ភាព​រអាក់រអួល និង​គាំមិន​ដំណើរការតែម្តង កាលពី​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​០៨ មិថុនា ២០២១​នេះ​បើ​យោង​តាម​សារព័ត៌មាន CNN

គេហទំព័រ​ធំ​ៗ​ជា​ច្រើន​ដែល​រអាក់រអួល មាន​ដូច​ជា ៖ Reddit, Spotify, Twitch, Hulu, HBO Max, Quora, PayPal, Vimeo, Shopify, CNN, The Guardian, The New York Times, BBC News, Bloomberg និង Financial Times sites និង​គេហទំព័រ​សំខាន់​ៗ​ផ្សេង​ទៀត រួម​ទាំង​ក្រុមហ៊ុន Amazon និង​គេហទំព័រ​រដ្ឋាភិបាល​អង់គ្លេស Gov.uk ត្រូវ​បាន​រង​ផល​ប៉ះពាល់​ផង​ដែរ ។

បញ្ហា​នេះ​ទាក់ទង​ទៅ​នឹង​បញ្ហា​មួយ​ចំនួន​ជាមួយនឹង​ប្រព័ន្ធ CDN របស់​មេ​កុំព្យូទ័រ (server) នៅ​ក្រុមហ៊ុន Fastly (FSLY) ។

ក្រុមហ៊ុន Fastly បានអោយ​ដឹង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន នៅ​ថ្ងៃ​អង្គារ​នេះ​ថា (​ក្រុមហ៊ុន​កំពុងធ្វើការ​ស្រាវជ្រាវ​ដោះស្រាយ​បញ្ហា និង​កែសម្រួល​) ប៉ុន្តែ​គេហទំព័រ​ជា​ច្រើន​នៅ​តែ​មិន​ទាន់​ដំណើរ​ឡើង​វិញ​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ