ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនាការ​កាត់ទោស​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​ នឹង​ចាប់ផ្ដើម​​នា​ពេល​ខាងមុខនេះ

1 ខែ មុន

អតីត​មេដឹកនាំ​មី​យ៉ា​ន់ម៉ា លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី ដែល​ត្រូវ​ផ្ដួលរំលំដោយ​រដ្ឋប្រហារ​យោធា​មួយ​ហើយ​ជាប់​ការ
ចោទប្រកាន់​ជា​ច្រើន​ពី​សំណាក់​របប​យោធា​នឹងត្រូវ​បើក​សវ​នា​កាត់ទោស ចាប់ពី​ថ្ងៃ​ទី

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អតីត​មេដឹកនាំ​មី​យ៉ា​ន់ម៉ា លោកស្រី​អ៊ួ​ង​សាន់ ស៊ូ​ជី ដែល​ត្រូវ​ផ្ដួលរំលំដោយ​រដ្ឋប្រហារ​យោធា​មួយ​ហើយ​ជាប់​ការ
ចោទប្រកាន់​ជា​ច្រើន​ពី​សំណាក់​របប​យោធា​នឹងត្រូវ​បើក​សវ​នា​កាត់ទោស ចាប់ពី​ថ្ងៃ​ទី​១៤ មិថុនា​ទៅ ។

ត្រូវ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ លោកស្រី​ស៊ូ​ជី ជ័យ​លា​ភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ១៩៩១ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទប្រកាន់​ជាច្រើន​ដែល​មាន​ពី​បទ​ទិញ​ដោយ​ខុសច្បាប់​នូវ​ឧ​បករ​ណ៍​វិទ្យុទាក់ទង​រហូត​ដល់​ការ​អុជអាល​ឲ្យ​មានចលាចល​សាធារណៈ និង​​រំលោ.ភ​បំពាន​ច្បាប់​ស្ដី​ពីការ​សម្ងាត់​រដ្ឋ ។ សវនាការ​លើក​ដំបូង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៤ មិថុនា នៅ​រដ្ឋធានី​ណៃ​ពិដោ​។ នោះ
ជា​ការ​អះអាង​របស់​អ្នក​ច្បាប់​របស់​លោកស្រីកាលពី​ថ្ងៃ​ទី​៧ មិថុនា ។ សវនាការ​កាត់ទោស​លើកទី​២ នៅ​ទីក្រុង​ណៃ​ពិដោ​ដែរ ប្រឆាំង​លោកស្រី​ស៊ូ​ជីនឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ មិថុនា រួម​ជាមួយ​អតីត​ប្រធានាធិបតី​លោក WIN MYINT ពី​បទ​បង្ក​ការ​បះបោរ ។

ក្រុម​មេធាវី​លោកស្រី​ស៊ូ​ជី ដែល​អាច​ជួប​រយៈពេល​ប្រមាណ​ជា​៣០​នាទី​ជាមួយ​កូនក្ដី​ពួក​គេនិយាយ​ថា សវនាការ​ទាំង​២​នោះ​អាច​អូស​បន្លាយពេល​រហូត​ដល់​ដំណាច់ខែ​កក្កដា ។ ចំពោះ​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​បំផុត​ប្រឆាំង​លោកស្រី គឺ​បទ​រំលោភ​បំពាន​ច្បាប់​សម័យ​អាណានិគម​មក​ស្ដី​ពី​ការ​រំលោភ​បំពាន​លើ​ការ​សម្ងាត់​រដ្ឋ​ដោយ​បទចោទប្រកាន់​នោះ​លោកស្រី​ស៊ូ​ជី អាយុ​៧៥​ឆ្នាំ នឹង​ចូល​តុលាការក្រុង​រ៉​ង់​ហ្គូ​ន​នាពេល​ក្រោយ ។

ប្រសិនបើ​តុលាការ​ក​ឃើញ​ថា លោកស្រី​ពិត​ជា​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ទាំងនេះ នោះ​លោកស្រី​ដែល​ធ្លាប់​ជាប់​ឃុំឃាំង​ក្នុងផ្ទះ​អស់ពេល​ជាង​១៥​ឆ្នាំ​រួច​មក​ហើយ ក្រោម​របប​យោធា​មុន​ៗ មុន​ពេល​ត្រូវ​ដោះ​លែង​កាលពី​ឆ្នាំ​២០១០ អាច​ត្រូវ​ផាត់​ចេញពី​ជីវិត​នយោបាយ និង​ជាប់ពន្ធនាគារ​យូរ​ឆ្នាំ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo