ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ឆែក​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ និង​បង្កើន​ការ​វិនិយោគ​មក​កាន់​កម្ពុជា​បន្ថែម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​បាន​ស្នើ​ដល់​លោក Martin Vávra ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​បាន​ស្នើ​ដល់​លោក Martin Vávra ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ ឆែក​ថ្មី​ប្រចាំ​កម្ពុជា ដើម្បី​ជួយ​ជំរុញ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​បន្ថែម​មក​កាន់​ប្រទេស​កម្ពុជា និង​ជួយ​លើកទឹកចិត្ត​ប្រជាជន​ឆែក មក​ទស្សនា​នៅ​កម្ពុជា​បន្ថែម​ទៀត ជា​ពិសេស​បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ បញ្ចប់​។

ការ​ស្នើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ជំនួប​រវាង​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​និង អគ្គ​រដ្ឋ​ទូ​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សារ​ណ​រដ្ឋ​ឆែក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​វិមាន​ព្រឹទ្ធសភា​។

ក្នុង​ឱកាស​នោះ លោក Martin Vávra បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​ប្រធាន​ព្រឹទ្ធសភា ដែល​បាន​អនុញ្ញាត​ឱ្យ​លោក​ចូល​ជួប​សម្តែង​ការ​គួរសម​។ លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ជា​ពិសេស​កិច្ច សហប្រតិបត្តិការ​រវាង​ព្រឹទ្ធសភា​នៃ​ប្រទេស​ទាំង​ពីរ ដែល​កាលពី​ខែធ្នូ ឆ្នាំ​២០១៧ លោក Ivo Barek អនុប្រធាន​ព្រឹទ្ធសភា​នៃ​សា​ធារ​ដ្ឋ​ឆែក បាន​មក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​។

លោក Martin Vávra បាន​បញ្ជាក់​ថា តាម​រយៈ​បេ​ក​សក​កម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា លោក​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ជា​អាទិ៍​៖ វិស័យសេដ្ឋកិច្ច ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ជំរុញ​អ្នកទេសចរ​ឆែក មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​ច្រើន​ថែម​ទៀត​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​រំលឹក​ថា ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នៅ​ឆ្នាំ​១៩៥៦ ក្រោម​ស្នា​ព្រះ​ហ​ស្ថ​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ «​ព្រះ​បរម​រតន​កោដ្ឋ​» ជាមួយ​អតីត​ថ្នាក់ដឹកនាំ​ឆែក​ជំនាន់​មុន​។ រហូត​មក​ដល់​ពេល​នេះ​នាក់​ទំនង​ការទូត​ប្រទេស​ទាំង​ពីរ មាន​រយៈពេល ៦៥​ឆ្នាំ ហើយ​ឆ្នាំ​នេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ឆែក​។

ក្នុង​នាម​ប្រជាជន​កម្ពុជា ព្រឹទ្ធសភា និង​ក្នុង​នាម​សម្តេច​ផ្ទាល់ សម្តេច​វិបុល​សេនា​ភក្តី​បាន​ប្រសិទ្ធពរ​ជូន​ថ្នាក់ដឹកនាំ និង​ប្រជាជន​នៃ​សាធារណរដ្ឋ​ឆែក សូម​បន្ត​ទទួល​បាន នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ខ្លាំងក្លា​ប្រកប ដោយ​វឌ្ឍនភាព វិបុលភាព និង​សូម​ប្រសិទ្ធពរ​ឱ្យ​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ទាំង​ពីរ កាន់តែ​រឹង​មាំ​ស្ថិតស្ថេរ​យូរអង្វែង​។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​បង្ហាញ​នូវ​សេចក្តី​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំង​ពីរ ដែល​មានការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​។ ការ​រីក​ចម្រើន និង​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ស្តែង​ឡើង​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​ថ្នាក់ដឹកនាំ​កំពូល ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ថ្នាក់ដឹកនាំ​តាម​ក្រសួង ស្ថាប័ន​នានា ក៏​ដូច​ជា​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា និង​ការ​បង្កើត​យន្តការ​ពិគ្រោះ​យោបល់ ទ្វេភាគី រវាង​ក្រសួងការបរទេស នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ