ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ឆេះរោងចក្រគីមីនៅឥណ្ឌា ឆក់យកជីវិតមនុស្សជិត២០​នាក់

1 ខែ មុន

ឥណ្ឌា ៖ មនុស្ស១៨នាក់ ត្រូវបានរាយការណ៍ថា​ ស្លា.ប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រគីមីមួយកន្លែង

ឥណ្ឌា ៖ មនុស្ស១៨នាក់ ត្រូវបានរាយការណ៍ថា​ ស្លា.ប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះរោងចក្រគីមីមួយកន្លែង នៅ​ជាយទីក្រុង Pune ភាគខាងលិចប្រទេសឥណ្ឌា។

កម្មករប្រមាណ៣៧នាក់ បានជាប់ក្នុងអាគារ នៅពេលដែលអគ្គិភ័យបានចាប់ផ្តើមឆេះនៅប្រមាណម៉ោង ១០និង១៥ នាទីព្រឹក ថ្ងៃទី៧​ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ។ ខណៈដែលក្រុមពន្លត់អគ្គិភ័យបានវា.យបំបែកជញ្ជាំងរោងចក្រ ដើម្បីជួយសង្គ្រោះជីវិត​ជនរងគ្រោះ។

ក្រុមមន្រ្តីជំនាញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ថា មូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។

រោងចក្រគីមីនេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន SV Aqua Technologies ដែលជាក្រុមហ៊ុនផលិតផលក្លរីនឌីអុកស៊ីត ដែលជាទូទៅត្រូវបានប្រើប្រាស់ក្នុងដំណើរការចម្រោះទឹកកង្វក់។

លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី បានសម្តែងការចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់កម្មករ និងបានប្រកាសប្រាក់ផ្តល់ប្រាក់សំណងចំនួន២,៨០០ដុល្លារ សម្រាប់គ្រួសារអ្នកស្លា.ប់។ ហើយលោកក៏សន្យាផ្តល់ប្រាក់សំណងចំនួន៦៩០ដុល្លារ សម្រាប់អ្នករងរបួស។

ដោយឡែករដ្ឋាភិបាលនៃរដ្ឋ Maharashtra ដែលជាកន្លែងរោងចក្ររងការឆាបឆេះនោះ ក៏បានប្រកាសផ្តល់ប្រាក់សំណងចំនួន៦,៨០០ដុល្លារ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ផងដែរ៕

Picture
Picture
Picture
Picture