ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល ចាញ់កម្លាំងដុល្លារអូស្ត្រាលី !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រាក់រៀលមានអត្រាទាបជាងដុល្លារអូស្ត្រាលីបន្តិចថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ប្រាក់រៀលមានអត្រាទាបជាងដុល្លារអូស្ត្រាលីបន្តិចថ្ងៃនេះ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ ដុល្លាអូស្ត្រាលី ទិញចូល ៣១៦៦ រៀល ហើយលក់ចេញរហូតដល់ទៅ ៣១៩៨ រៀលឯណោះ ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣១៥៨ រៀល និងលក់ចេញតែ ៣១៩០ រៀលប៉ុណ្ណោះ ។

ថ្ងៃនេះផងដែរហាងឆេងប្រាក់រៀលធៀបនឹងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៧៤ រៀល លក់ចេញ ៥០២៤ រៀល និង ១ យន់ចិន ទិញចូល ៦៣៨ រៀល លក់ចេញ ៦៤៤ រៀល ។

ទន្ទឹមនេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៧៣៥ រៀល លក់ចេញ ៣៧៧៣ រៀល ខណៈ ១០០ វុនកូរ៉េ ទិញចូល ៣៦៧ រៀល លក់ចេញ ៣៧១ រៀល ហើយ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល  និង ១០០០ ដុងវៀតណាម ទិញចូល ១៧៧ រៀល លក់ចេញ ១៧៩ រៀល ៕  

                       

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ