ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីកឈាម នឹងត្រូវព្យាបាលដូចម្តេច ?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការព្យាបាលសម្រាប់មហារីកឈាមអាស្រ័យលើកត្តាជាច្រើន ។ គ្រូពេទ្យនឹងកំណត់ការព្យាបាលផ្អែកលើអាយុ និងស្ថានភាពសុខភាព ប្រភេទមហារីកដែលអ្នកមាន និងថា វាបានរាលដាលទៅផ្នែកផ្សេងនៃរាងកាយ ឬនៅរួមមានប្រព័ន្ធប្រសាទកណ្តាល…

រាជធានីភ្នំពេញ ៖ ការព្យាបាលសម្រាប់មហារីកឈាមអាស្រ័យលើកត្តាជាច្រើន ។ គ្រូពេទ្យនឹងកំណត់ការព្យាបាលផ្អែកលើអាយុ និងស្ថានភាពសុខភាព ប្រភេទមហារីកដែលអ្នកមាន និងថា វាបានរាលដាលទៅផ្នែកផ្សេងនៃរាងកាយ ឬនៅរួមមានប្រព័ន្ធប្រសាទកណ្តាល ។

ការព្យាបាលទូទៅប្រើដើម្បីប្រឆាំងនឹងមហារីកឈាមរួមមាន ៖

-ការព្យាបាលគីមី ៖ ជាទម្រង់ចម្បងក្នុងការព្យាបាលមហារីកឈាម ។ ការព្យាបាលដោយថ្នាំប្រើគីមីសម្លាប់កោសិកាមហារីក ។ អាស្រ័យលើប្រភេទមហារីកឈាមដែលអ្នកមាន អ្នកប្រហែលជាទទួលថ្នាំតែមួយមុខ ឬថ្នាំលាយគ្នា ។ ថ្នាំទាំងនេះជាទម្រង់គ្រាប់ ឬអាចចាក់តាមសរសៃវ៉ែន ។

-ការព្យាបាលចំគោលដៅ ៖ ការព្យបាលនេះ ផ្តោតលើវត្តមានរបស់កោសិកាមហារីក មិនធម្មតា ។ ការព្យាបាលដោយប្រើថ្នាំបែបនេះ គឺទៅសម្លាប់ចំកោសិកាមហារីកតែម្តង ។ កោសិកាមហារីកនឹងត្រូវពិសោធន៍មើលថា តើការព្យាបាលតាមវិធីនេះមានប្រសិទ្ធភាពទេសម្រាប់អ្នក ។

-ការព្យាបាលដោយកាំរស្មី ៖ ប្រើកាំរស្មីអ៊ិច ឬកាំរស្មីមានថាមពលខ្ពស់ដើម្បីបំផ្លាញកោសិកាមហារីក និងបញ្ឈប់ការលូតលាស់របស់វា ។ នៅក្នុងពេលព្យាបាលដោយកាំរស្មី អ្នកដេកលើតុហើយមានម៉ាស៊ីនធំមួយវិលជំវុញខ្លួនអ្នក តម្រង់កាំរស្មីទៅកាន់ចំណុចជាក់លាក់លើខ្លួនអ្នក ។ អ្នកប្រហែលជាទទួលកាំរស្មីនៅក្នុងផ្នែកណាមួយនៃរាងកាយដែលមានកោសិកាមហារីក ឬអ្នកទទួលកាំរស្មីពេញរាងកាយ ។ ការព្យាបាលដោយកាំរស្មីអាចប្រើសម្រាប់ការផ្លាស់ប្តូរខួរឆ្អឹងខ្នង ។

-ការផ្លាស់ប្តូរខួរឆ្អឹងខ្នង ៖ មុននឹងផ្លាស់ប្តូរខួរឆ្អឹងខ្នង អ្នកនឹងត្រូវទទួលការព្យាបាលគីមីកម្រិតខ្ពស់ ឬការព្យាបាលកាំរស្មីដើម្បីបំផ្លាញខួរឆ្អឹងខ្នងដែលផលិតកោសិកាមហារីក ។ បន្ទាប់មកអ្នកទទួលការចាក់កោសិកាដើម (stem cells) បង្កើតគ្រាប់ឈាមដែលជួយបង្កើតឡើងវិញខួរឆ្អឹងខ្នង ។ អ្នកប្រហែលជាទទួលកោសិកាដើមពីអ្នកផ្តល់ ឬអ្នកអាចប្រើកោសិកាដើមរបស់អ្នក ។

-ការព្យាបាលប្រព័ន្ធភាពស៊ាំ ប្រើប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងមហារីក ។ ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺរាងកាយប្រហែលមិនវាយប្រហារលើមហារីកដោយសារតែកោសិកាមហារីកផលិតប្រូតេអ៊ីនដែលជួយពួកវាលាក់ខ្លួនពីកោសិកាប្រព័ន្ធភាពស៊ាំ ។​ ការព្យាបាលប្រព័ន្ធភាពស៊ាំវាកាត់ផ្តាច់ដំណើរការនោះ។

-ការព្យបាលពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមហារីក  ការព្យាបាលតាមវិធីនេះ គឺប្រើប្រព័ន្ឋភាពស៊ាំដើម្បីប្រឆាំងនឹងកោសិកាមហារីក ។ រាងកាយរបស់អ្នកមិនអាចវាយប្រហារកោសិកាមហារីកបាន ដោយសារកោសិកាមហារីកផលិតចេញប្រូតេអ៊ីដែលអាចជួយពួកវាលាក់ខ្លូនចេញពីប្រព័ន្ធភាពស៊ាំ ( immune system) ។ ការព្យាបាលដោយពង្រឹងប្រព័ន្ឋភាពស៊ាំមានប្រសិទ្ឋភាពដោយរារាំងដំណើរការនេះ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។