ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​រះ​រថយន្ត​ចំនួន​៣​គ្រឿង ថៅកែ​មិន​ចេញ​មុខ​មក​ដោះស្រាយ​បាន​ត្រឹម​លើក​ម្រាមដៃ​ដប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​រថយន្ត​ចំនួន​៣​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ចំនួន​២​គ្រឿង និង​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង បណ្ដាល​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​បង្ក​ឡើង​បើករថយន្ត​មួយ​គ្រឿង​បើកបរ​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​រះ​ជា​បន្តបន្ទាប់​នោះ​។ កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​សម្របសម្រួល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ថៅកែ​មិន​ចេញ​មុខ​មក​ដោះស្រាយ​បាន​ត្រឹម​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ និង​ម្ចាស់​រថយន្ត​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​រៀង​ៗ​ខ្លួន​។…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​រថយន្ត​ចំនួន​៣​គ្រឿង​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ក្នុង​នោះ​មាន​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ចំនួន​២​គ្រឿង និង​រថយន្ត​ម៉ាក​ព្រូស​១​គ្រឿង បណ្ដាល​រង​ការ​ខូចខាត​យ៉ាងដំណំ ដែល​បង្ក​ឡើង​បើករថយន្ត​មួយ​គ្រឿង​បើកបរ​លឿន និង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​រះ​ជា​បន្តបន្ទាប់​នោះ​។ កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​ធ្វើការ​សម្របសម្រួល​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ថៅកែ​មិន​ចេញ​មុខ​មក​ដោះស្រាយ​បាន​ត្រឹម​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ និង​ម្ចាស់​រថយន្ត​យក​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​រៀង​ៗ​ខ្លួន​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​អគារ​ក្រុមហ៊ុន​មួយ​កន្លែង​ដែល​មាន​ទីតាំង​លេខ​លេខ​៤៨ ផ្លូវ​លេខ​៨៤ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ រថយន្ត​ដឹក​ខ្សាច់​បង្ក​ម៉ាក​ម៉ុង​ហ្គោ​ល ពណ៌​ខៀវ ពាក់​ស្លាក​លេខ ៧៣៩៣ ភព​(​ស្លាក​លេខ​ស​ខ្មៅ​)​។ ចំណែកឯ​រថយន្ត​រង​គ្រោះ​មាន​ទី​១-​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ ២BJ-១៤៤0, ទី​២-​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AU-៣៩៥៨ និង​ទី​៣-​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២AK-៧២៥៧(​សរុប​៤​គ្រឿង​)​។

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ដឹក​ខ្សាច់​ធុន​តូច​បង្ក​មួយ​គ្រឿង​ខាងលើ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​៨៤ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ព្រូស​មួយ​គ្រឿង បាន​បើក​ថយក្រោយ​ចេញពី​ចំណត ក៏​ត្រូវ​រថយន្ត​ដឹក​ខ្សាច់​ទៅ​បុក​ពេញទំហឹង ហើយ​ខ្ទាត​ទៅ​បុក​នឹង​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ​ចំនួន​២​គ្រឿង​ទៀត​ដែល​ចត​ស្ងៀម បណ្ដាល​ឱ្យ​ក្រពឹត​រង​ការ​ខូចខាត​ទាំង ៤​គ្រឿង​យ៉ាងដំណំ​ដូច​គ្នា​តែ​ម្ដង​។ នៅ​លើ​ដងផ្លូវ​លេខ​៨៤ កន្លែង​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​រះ​រថយន្ត​គ្រឿង ៤​គ្រឿង​ខាងលើ​នេះ​ដែរ គេ​សង្កេត​ឃើញ​លើ​ផ្លូវ​ម្ខាង​មាន​រថយន្ដ​ដាក់​លក់ ដាក់​លក់​រាប់​សិប​គ្រឿង និង​នៅ​លើ​ផ្លូវ​ម្ខាង​ទៀត​ជា​ចំណតរថយន្ត​ដោយ​បន្សល់​ទុក​ផ្លូវ​តូច​ចង្អៀត​ទើប​ងាយ​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌដូនពេញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ហើយ​តម្រូវ​ឱ្យ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​បង្ក​ហៅ​ថៅកែ​របស់​ខ្លួន​មក​ធ្វើការ​និយាយ​ដោះស្រាយ​ជាមួយនឹង​ភាគី​ខាង​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាំង​៣​គ្រឿង ក្នុង​បំណង​បញ្ចប់រឿង អស់​រយៈពេល​ជា​ច្រើន​ម៉ោង​តែ​មិន​មាន​អ្នកតំណាង​ណា​ម្នាក់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​នោះ​ទេ​។ ដោយ​មានការ​អាណិតអាសូរ​ទៅ​ដល់​បុរស​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ខ្សាច់​បង្ក​ទើប​ម្ចាស់​រថយន្ត​រង​គ្រោះ​ទាំង ៣​គ្រឿង​ទទួលយក​បានការ​ដឹង​កំហុស និង​លុតជង្គង់​លើក​ម្រាមដៃ​ដប់​សំពះ​អង្វរ ហើយ​ក៏​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​រៀង​ៗ​ខ្លួន​ប៉ុណ្ណោះ​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ