ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​សៀមរាប ​ត្រូវ​បាន​រក​ឃើញ​ថា ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ច្រើន​ជាងគេ ​ពី​ព្រឹត្តិការណ៍​សហគមន៍​២០​ កុម្ភៈ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រុង​សៀមរាប​ត្រូវ​បាន​រក​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ ខណៈ​ស្រុក​អង្គរជុំ​ពុំ​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ទេ​។ យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​)…

រាជធានី​ភ្នំពេញ ៖ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ក្រុង​សៀមរាប​ត្រូវ​បាន​រក​ឃើញ​ថា មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ ខណៈ​ស្រុក​អង្គរជុំ​ពុំ​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ទេ​។

Picture

យោង​តាម​ការ​ចេញផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) បាន​លើក​ឡើង​ថា បន្ទាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​នូវ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​មក នៅ​ខេត្តសៀមរាប មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ជា​លើក​ដំបូង នៅ​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២១ គឺ​បាន​កើត​មាន​ឡើង​លើ​ស្ត្រី​ម្នាក់ នៅ​ក្នុងស្រុក​ពួក ដែល​គាត់​បាន​ត្រឡប់​មក​ពី​ខេត្ត​ព្រះ​សីហ​នុ ហើយ​ករណី​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ បាន​កើត​មាន​ឡើងជា​បន្ទាប់ បើ​គិត​មក​ទល់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ ហើយ​ក្រុង​សៀមរាប​ត្រូវ​បាន​រក​ឃើញ​អ្នកមាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ច្រើន​ជាងគេ ខណៈ​ស្រុក​អង្គរជុំ ពុំ​ទាន់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ឡើយ ។

Picture

ប្រភព​ថា អ្នក​ឆ្លង​មាន ៖ ក្រុង​សៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៧១​នាក់ ក្នុង​នោះ​ព្យាបាល​បានជា​សះស្បើយ​ចំនួន​៥០​នាក់ និង​កំពុង​សម្រាក​ព្យាបាល​២១​នាក់ ។

ស្រុក​ជីក្រែង មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៣២​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​០៤​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​២៨​នាក់ ។ ស្រុក​សូទ្រនិគម មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន​៣២​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន​០២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន​៣០​នាក់ ។

ស្រុក​ពួក មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ១៩​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ១២​នាក់ , ស្លាប់​ចំនួន ០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ០៦​នាក់ ។
ស្រុក​ប្រាសាទបាគង មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ១៣​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ០២​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១១​នាក់ ។
ស្រុក​ក្រឡាញ់ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០៦​នាក់ ប៉ុន្តែ​មិន​ទាន់​មាន​អ្នកជា​សះស្បើយ​ទេ​។ ស្រុក​បន្ទាយស្រី មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០៣​នាក់ និង បានជា​សះស្បើយ​ទាំង​០៣​នាក់ ។ ស្រុក​ស្វាយ​លើ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០១​នាក់ និង​បានជា​សះស្បើយ​វិញ​ហើយ ។

ស្រុក​វ៉ា​រិ​ន មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០១​នាក់ និង​បានជា​សះស្បើយ​វិញ​ហើយ ។ ស្រុក​ស្រីស្នំ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០១​នាក់ ប៉ុន្តែ​មិន​ទាន់​បានជា​សះស្បើយ​ទេ​។

ស្រុក​អង្គរធំ មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ០១​នាក់ និង​បានជា​សះស្បើយ​វិញ​ហើយ ។

អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ មក​ពី​ខេត្ត​ផ្សេង ដែល​មក​ព្យាបាល​ជំងឺ​ទូទៅ ឬ បើក​អាជីវកម្ម​ផ្សេង​ៗ​ក្នុង​ខេត្តសៀមរាប សរុប​ចំនួន ២៦​នាក់ ក្នុង​នោះ​ជា​សះស្បើយ​ចំនួន ០៨​នាក់ , ស្លាប់​ចំនួន ០១​នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ១៧​នាក់ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គិត​ត្រឹម​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ២០៥​នាក់ ក្នុង​នោះ​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៣​នាក់ , កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ចំនួន​១២០​នាក់ និង​ស្លាប់​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ ដែល​គាត់​ទាំង​ពីរ​នាក់​ជា​អ្នកជំងឺ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ មុន​នឹង​គាត់​មាន​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ៕