ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ ! មេដំរី និងកូនដំរីទើបកើតបានស្លា.ប់នៅតាមព្រំដែនខេត្តព្រះវិហារ ដោយសារអំបែងគ្រា.ប់ផ្លោ.ង

4 ម៉ោង មុន

ខេត្តព្រះវិហារ ៖ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​២៦-២៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS បាន​ចុះ​ទៅ​យក​សំណាក​សា​.​កស​.​ព…

ខេត្តព្រះវិហារ ៖ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​២៦-២៧ ខែធ្នូ ឆ្នាំ​២០២៥ បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​អង្គការ សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS បាន​ចុះ​ទៅ​យក​សំណាក​សា​.​កស​.​ព សត្វ​ដំរី​មេ និង​កូន​តូច​ទើប​កើត ដែល​បាន​ស្លា​.​ប់ នៅ​ចំណុច​អូរ​ស្កា​ច ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បន្ទាប់​ពី​បាន​រក​ឃើញ​ត្រូវ​អំបែង​គ្រាប់​ផ្លោង​របស់​កងទ័ព​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នា​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងបរិស្ថាន​បាន​ប្រកាស​នា​ថ្ងៃរសៀល​ទី​២៨ ខែធ្នូ នេះ ។

សូម​បញ្ជាក់​ថា យោង​តាម​តាម​ការ​ត្រួតពិនិត្យ និង​វាស់វែង​ជាក់ស្តែង ក្រុមការងារ​បាន​បញ្ជាក់​ថា សា​.​កស​.​ព​ដំរី​មេ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ទំងន់​ប្រហែល​២៥០០​គីឡូក្រាម ប្រវែង​ពី​ស្មារ​មុខ​ដល់​គូទ​ដំរី មាន​ប្រវែង ២៧០​សង់ទីម៉ែត្រ ប្រមោយដំរី មាន​ប្រវែង​១៣០​សង់ទីម៉ែត្រ បាតជើង​ក្រោយ​ខាងស្តាំ មាន​ទំហំ​៥៥​សង់​ទី​មែ​ត្រ ជើង​ក្រោយ​ត្រឹម​ជង្គង់ មានកំ​ពស់​៨០​សង់ទីម៉ែត្រ ស្នាម​មុខរបួស​ចំនួន​០២​កន្លែង​ជិត​គ្នា ។

មុខរបួស​នីមួយ​ៗ មាន​បណ្តោយ​ប្រវែង ១៣​សង់ទីម៉ែត្រ ទទឹង ៥​សង់ទីម៉ែត្រ ជម្រៅ ២០​សង់ទីម៉ែត្រ​។ ដោយឡែក សា​.​កស​.​ពកូន​ដំរី មាន​សភាព​ស្អុ​.​យ​រលួយ​បាត់​ទ្រង់ទ្រាយ​មិន​អាច​វាស់​បាន​ទេ ។

ក្រុមការងារ​បាន​រក្សា​ទុក​សំណាក​ស​.​ព​សត្វ​ដំរី​ទាំង​ពីរ​(​ម្តាយ និង​កូន​)​។​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា WCS នឹង​ចាត់វិធានការ​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com