ខេត្តបន្ទាយមានជ័យ ៖ ទិដ្ឋភាពបងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងធ្វើដំណើរវិលចូលក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បា.ញ់បន្ទាន់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីម៉ោង១២ថ្ងៃត្រង់មក នៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាយប់ ថ្ងៃទី២៨ ខែធ្នូនេះ ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា យោងតាមចំណុចទី៤ នៃសេចក្តីប្រកាសរួម ភាគីទាំងពីរបានឯកភាពអនុញ្ញាតឱ្យប្រជាជនភៀសសឹកទាំងអស់ វិលត្រឡប់ទៅលំនៅដ្ឋាននៅតាមតំបន់ព្រំដែន ដែលពុំមានហានិភ័យខ្ពស់ ដោយគ្មានការរារាំង ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ ៕





ចែករំលែកព័តមាននេះ