ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ប្រាក់ សុខុន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាង យី នៅខេត្តយូណាន

8 ម៉ោង មុន

នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ…

នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០២៥ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី​ការ​បរទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ខេត្ត​យូ​ណា​ន សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ នេះ​បើ​យោង​តាម​លោក​នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ​នេះ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ភាគី​ចិន​ថា កម្ពុជា​ផ្តល់​សារៈសំខាន់​ខ្ពស់​ចំពោះ​សាមគ្គីភាព​ជា​ប្រពៃណី មិត្តភាព​ដែកថែប​ដ៏​យូរអង្វែង និង​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិត​ស្និត​សម្រាប់​គ្រប់​កម្រិត និង​គ្រប់​វិស័យ ។

ឯកឧត្តម​ក៏​បាន​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​តួនាទី​សកម្ម និង​ស្ថាបនា​របស់​ប្រទេស​ចិន ក្នុង​ការ​គាំទ្រ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​ជម្លោះ​កម្ពុជា​-​ថៃ ។ កិច្ច​គាំទ្រ​ជា​បន្តបន្ទាប់​របស់​មិត្ត​ចិន ក្នុង​ការ​ជំរុញ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​ប្រើប្រាស់​កិច្ច​សន្ទនា វិធី​ការទូត និង​ការ​គោរព​គ្នា​ទៅ​វិញ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ដល់​ការ​អនុ​វត្តបទ​ឈប់​បាញ់​ពេញលេញ និង​ឆ្ពោះទៅ​រក​សន្តិភាព​ដ៏​យុត្តិធម៌ និង​យូរអង្វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

WP Twitter Auto Publish Powered By : XYZScripts.com